ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 34:19 - អាល់គីតាប

រីឯ​អុលឡោះ​វិញ ទ្រង់​មិន​រើស​មុខ​មេ​ដឹក​នាំ​ឡើយ ហើយ​ទ្រង់​ក៏​មិន​យោគ‌យល់​អ្នក​មាន ជាង​អ្នក​ក្រ​ដែរ ដ្បិត​ទ្រង់​បាន​បង្កើត​ពួក​គេ​មក​ដូច​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ណា​ដែល​មិន​កោត​ខ្លាច ដល់​ពួក​អ្នក​ជា​ប្រធាន ឬ​មិន​យល់​ដល់​ពួក​អ្នក​មាន​ជា​ជាង​អ្នក​ក្រ ដោយ​ព្រោះ​គេ​សុទ្ធ​តែ ជា​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ព្រះ‌ជាម្ចាស់​វិញ ព្រះអង្គ​មិន​រើស​មុខ​មេ​ដឹក​នាំ​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​យោគ‌យល់​អ្នក​មាន ជាង​អ្នក​ក្រ​ដែរ ដ្បិត​ព្រះអង្គ​បាន​បង្កើត​ពួក​គេ​មក​ដូច​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​ណា​ដែល​មិន​កោត‌ខ្លាច​ដល់​ពួក​អ្នក​ជា​ប្រធាន ឬ​មិន​យល់​ដល់​ពួក​អ្នក​មាន​ជា​ជាង​អ្នក​ក្រ ដោយ​ព្រោះ​គេ​សុទ្ធ​តែ​ជា​ការ​នៃ​ព្រះ‌ហស្ត​ទ្រង់​ធ្វើ​ទាំង​អស់

សូមមើលជំពូក



យ៉ូប 34:19
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ​ចូរ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ហើយ​ប្រុង​ប្រយ័ត្ន​ចំពោះ​របៀប​ដែល​អស់​លោក​ប្រព្រឹត្ត ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​មិន​ចេះ​គៃ‌បន្លំ ទ្រង់​មិន​រើស​មុខ​នរណា ឬ​ក៏​ទទួល​សំណូក​ឡើយ»។


តើ​មាន​ប្រយោជន៍​អ្វី បាន​ជា​ទ្រង់​សង្កត់‌សង្កិន​ខ្ញុំ ហើយ​បោះ​បង់​ចោល​ស្នា​ដៃ​របស់​ទ្រង់ រួច​បែរ​ជា​ជួយ​ជ្រោម‌ជ្រែង​ផែន​ការ របស់​មនុស្ស​អាក្រក់​ទៅ​វិញ?


ទ្រង់​ដក​ពួក​អ៊ីមុាំ​ចេញ​ពី​តំណែង ទ្រង់​ទម្លាក់​អ្នក​ដែល​មាន​អំណាច​រឹង‌មាំ។


ទ្រង់​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​ទៅ​ជា​ថោក​ទាប ហើយ​ដក​អំណាច​ចេញ​ពី​អ្នក​ខ្លាំង​ពូកែ។


ប្រសិន​បើ​អស់​លោក​មាន​គំនិត​កាន់​ជើង ដោយ​លួច​លាក់​នោះ ទ្រង់​មុខ​ជា​ស្ដី​បន្ទោស​អស់​លោក​មិន​ខាន។


តើ​អស់​លោក​ចង់​លម្អៀង​ខាង​អុលឡោះ ហើយ​ចង់​តវ៉ា​ជំនួស​ទ្រង់​ឬ?


អុលឡោះ​បាន​បង្កើត​ខ្ញុំ​ក្នុង​ផ្ទៃ​ម្ដាយ​យ៉ាង​ណា ទ្រង់​បាន​បង្កើត​អ្នក​បម្រើ​ប្រុស​ស្រី​មក យ៉ាង​នោះ​ដែរ គឺ​ទ្រង់​តែ​មួយ​ដែល​បាន​សូន​យើង ក្នុង​ផ្ទៃ​ម្ដាយ​ដូច​គ្នា។


ខ្ញុំ​មិន​រើស​មុខ​នរណា​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​បញ្ចើច‌បញ្ចើ​នរណា​ម្នាក់​ដែរ។


មិន​ដែល​មាន​នរណា​ហ៊ាន​បន្ទោស​ស្ដេច​ថា “មនុស្ស​ពាល!” ឬ​ស្ដី​ឲ្យ​អ្នក​ធំ​ថា “មនុស្ស​ទុយ៌ស!” ទេ


ទ្រព្យ‌សម្បត្តិ​របស់​អ្នក​ពុំ​អាច​ជួយ​អ្នក ឲ្យ​រួច​ពី​ភាព​អាសន្ន​បាន​ទេ រីឯ​មាស និង​កម្លាំង​ដ៏​ខ្លាំង​របស់​លោក ក៏​ពុំ​អាច​ជួយ​អ្នក​បាន​ដែរ។


ជំនូន​ដែល​ត្រូវ​ជូនអុលឡោះ‌តាអាឡា​នេះ កំណត់​ត្រឹម​ប្រាក់​ពីរ​តម្លឹង។ អ្នក​មាន​មិន​ត្រូវ​បង់​លើស​ចំនួន រីឯ​អ្នក​ក្រ​ក៏​មិន​ត្រូវ​បង់​តិច​ជាង​ដែរ។


អ្នក​ណា​សង្កត់‌សង្កិន​ជន​ក្រីក្រ អ្នក​នោះ​ប្រមាថ​អុលឡោះ​ដែល​បាន​បង្កើត​ពួក​គេ អ្នក​ណា​ជួយ​ជន​ក្រីក្រ អ្នក​នោះ​លើក​តម្កើង​ទ្រង់​វិញ។


អ្នក​មាន និង​អ្នក​ក្រ ជា​មនុស្ស​ដូច​គ្នា ដ្បិតអុលឡោះ‌តាអាឡា​បាន​បង្កើត​គេ​មក​ទាំង​ពីរ​នាក់។


ប្រសិន​បើ​អ្នក​ឃើញ​គេ​ជិះ‌ជាន់​ប្រជា‌ជន​ក្រីក្រ​នៅ​ក្នុង​ស្រុក ឬ​ក៏​ឃើញ​គេ​រំលោភ​ច្បាប់ និង​បំពាន​លើ​យុត្តិធម៌ មិន​ត្រូវ​ងឿង‌ឆ្ងល់​ឡើយ។ អ្នក​ធំ​តែងតែ​គាំទ្រ​អ្នក​ធំ​ដូច​គ្នា ហើយ​មាន​អ្នក​ធំ​ផ្សេង​ទៀត​ត្រួត​ពី​លើ​អ្នក​ទាំង​ពីរ។


អុលឡោះ‌តាអាឡា​ចោទ​ប្រកាន់​ពួក​អះលី‌ជំអះ និង​ពួក​មេ​ដឹក​នាំ​នៃ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ថា: “អ្នក​រាល់​គ្នា​បាន​បំផ្លាញ​ចម្ការ​ទំពាំង‌បាយ‌ជូរ! អ្នក​រាល់​គ្នា​រឹប​អូស​យក​របស់​ទ្រព្យ​ជន​ក្រីក្រ មក​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា!


ពេល​វិនិ‌ច្ឆ័យ​ទោស កុំ​កាត់​ក្តី​ដោយ​អយុត្តិ‌ធម៌ កុំ​រើស​មុខ​នរណា​ឲ្យ​សោះ គឺ​កុំ​យោគ​យល់​អ្នក​តូច ឬ​អ្នក​ធំ តែ​ត្រូវ​វិនិច្ឆ័យ​ឲ្យ​ជន​រួម​ជាតិ​របស់​អ្នក ដោយ​យុត្តិ‌ធម៌។


ពេល​នោះ ពេត្រុស​ចាប់​ផ្ដើម​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ ខ្ញុំ​បាន​យល់​យ៉ាង​ច្បាស់​ហើយ​ថា អុលឡោះ​រាប់​រក​មនុស្ស​ទួទៅ​ឥត​រើស​មុខ​ឡើយ


ដ្បិត​អុលឡោះ​មិន​រើស​មុខ​នរណា​ឡើយ។


អុលឡោះ​បាន​ជ្រើស​រើស​អ្វីៗ ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​ទាប​ថោក គួរ​ឲ្យ​មាក់​ងាយ ហើយ​គ្មាន​តម្លៃ​មក​ផ្ចាញ់​អ្វីៗ​ដែល​មនុស្ស​លោក ចាត់​ទុក​ថា​ថ្លៃ‌ថ្នរ​វិញ។


រីឯ​បង​ប្អូន​ដែល​គេ​គោរព​ទុក​ជា​អ្នក​ដឹក​នាំ​នោះ​វិញ (នៅ​ពេល​នោះ គេ​មាន​ឋានៈ​ជា​អ្វី​ក៏​ដោយ ក៏​ខ្ញុំ​មិន​រវល់​ដែរ ដ្បិត​អុលឡោះ​មិន​រើស​មុខ​នរណា​ទេ) អ្នក​ដឹក​នាំ​ទាំង​នោះ​ពុំ​បាន​បង្ខំ​ខ្ញុំ​ឲ្យ​ធ្វើ​អ្វី​ផ្សេង​ទៀត​ឡើយ។


រីឯ​បង​ប្អូន​ដែល​ជា​ម្ចាស់​វិញ ចូរ​ប្រព្រឹត្ដ​ចំពោះ​អ្នក​បម្រើ​របស់​បង​ប្អូន​បែប​នោះ​ដែរ គឺ​មិន​ត្រូវ​គំរាម​កំហែង​គេ​ឡើយ។ តោង​ដឹង​ថា ទាំង​ពួក​គេ ទាំង​បង​ប្អូន​មាន​ម្ចាស់​តែ​មួយ​នៅ​សូរ៉កា ហើយ​ទ្រង់​មិន​រើស​មុខ​នរណា​សោះ​ឡើយ។


ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ទ្រង់​ជា​ម្ចាស់​ស្តេច​នា​នា ជា​ម្ចាស់​លើ​ម្ចាស់នា​នា។ ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្តម ប្រកប​ដោយ​ចេស្តា និង​គួរ​ឲ្យ​ស្ញែង​ខ្លាច។ ទ្រង់​មិន​រើស​មុខ​នរណា​ឡើយ ហើយ​ក៏​មិន​ទទួល​សំណែន​ពី​នរណា​ដែរ។


អ្នក​ណា​ធ្វើ​ការ​អ្វី​ដោយ​ទុច្ចរិត អ្នក​នោះ​ក៏​នឹង​ទទួល​ផល តាម​អំពើ​ទុច្ចរិត​នោះ​ដែរ ដ្បិត​អុលឡោះ​មិន​រើស​មុខ​នរណា​ឡើយ។


ដោយ​យើង​បាន​ទទួល​នគរ​មួយ​ដែល​មិន​ចេះ​កក្រើក​ដូច្នេះ យើង​ត្រូវ​តែ​ដឹង​គុណ ហើយ​គោរព​បម្រើ​អុលឡោះ តាម​របៀប​ដែល​ទ្រង់​គាប់​ចិត្ត ដោយ​ចិត្ដ​គោរព​ប្រណិ‌ប័តន៍ និង​គោរព​កោត​ខ្លាច​ទ្រង់


បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ​សូម​ស្ដាប់​ខ្ញុំ អុលឡោះ​បាន​ជ្រើស​រើស​អ្នក​ក្រ​ក្នុង​លោក​នេះ ឲ្យ​ទៅ​ជា​អ្នក​មាន​ផ្នែក​ខាង​ជំនឿ និង​ឲ្យ​ទទួល​នគរ​ដែល​ទ្រង់​បាន​សន្យា​ថា ប្រទាន​ឲ្យ​អស់​អ្នក​ស្រឡាញ់​ទ្រង់​ទុក​ជា​មត៌ក។


មួយ​វិញ​ទៀត ប្រសិន​បើ​បង​ប្អូន​អង្វរ​រក​អុលឡោះ​ក្នុង​ឋានៈ​អុលឡោះ​ជា​បិតា ចូរ​រស់​នៅ​ដោយ​គោរព​កោត​ខ្លាច​ទ្រង់ ក្នុង​ពេល​ដែល​បង​ប្អូន​ស្នាក់​នៅ​លើ​ផែនដី​នេះ ដ្បិត​ទ្រង់​នឹង​វិនិច្ឆ័យ​មនុស្ស​តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ប្រព្រឹត្ដ ឥត​រើស​មុខ​នរណា​ឡើយ។