Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 30:15 - អាល់គីតាប

15 ជំនូន​ដែល​ត្រូវ​ជូនអុលឡោះ‌តាអាឡា​នេះ កំណត់​ត្រឹម​ប្រាក់​ពីរ​តម្លឹង។ អ្នក​មាន​មិន​ត្រូវ​បង់​លើស​ចំនួន រីឯ​អ្នក​ក្រ​ក៏​មិន​ត្រូវ​បង់​តិច​ជាង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 អ្នក​មាន​មិន​ត្រូវ​បង់​លើស​ចំនួន ហើយ​អ្នក​ក្រ​ក៏​មិន​ត្រូវ​បង់​តិច​ជាង​កន្លះ​សេកែល​ដែរ សម្រាប់​ជា​តង្វាយ​ថ្វាយ​ព្រះ‌យេហូវ៉ា ដើម្បី​លោះ​ជីវិត​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 តង្វាយ​ដែល​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់​នេះ កំណត់​ត្រឹម​ប្រាក់​ពីរ​តម្លឹង។ អ្នក​មាន​មិន​ត្រូវ​បង់​លើស​ចំនួន រីឯ​អ្នក​ក្រ​ក៏​មិន​ត្រូវ​បង់​តិច​ជាង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 អ្នក​មាន​មិន​ត្រូវ​បង់​ឲ្យ​លើស​ទៅ ហើយ​អ្នក​ក្រ​ក៏​មិន​ត្រូវ​បង់​ឲ្យ​ខ្វះ​ពី​៥​កាក់ សំរាប់​ជា​ដង្វាយ​ថ្វាយ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​លោះ​ខ្លួន​នោះ​ដែរ

សូមមើលជំពូក ចម្លង




និក្ខមនំ 30:15
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​សួរ​ពួក​គេ​ថា៖ «តើ​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច​ចំពោះ​អ្នក​រាល់​គ្នា? តើ​យើង​អាច​លាង​កំហុស​ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​តាម​ពិធី​ណា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជូន​ពរ​ដល់​ប្រជា‌រាស្ត្រ​របស់អុលឡោះ‌តាអាឡា»។


រីឯ​អុលឡោះ​វិញ ទ្រង់​មិន​រើស​មុខ​មេ​ដឹក​នាំ​ឡើយ ហើយ​ទ្រង់​ក៏​មិន​យោគ‌យល់​អ្នក​មាន ជាង​អ្នក​ក្រ​ដែរ ដ្បិត​ទ្រង់​បាន​បង្កើត​ពួក​គេ​មក​ដូច​គ្នា។


«នៅ​ពេល​ដែល​អ្នក​ជំរឿន​ប្រជា‌ជន​អ៊ីស្រ‌អែល ពួក​គេ​ម្នាក់ៗ​ត្រូវ​តែ​បង់​ប្រាក់​ជូនអុលឡោះ‌តាអាឡា ទុក​ជា​ថ្លៃ​លោះ​ជីវិត​របស់​ខ្លួន។ ដូច្នេះ នឹង​គ្មាន​គ្រោះ​កាច​ណា​កើត​ឡើង​ដល់​ពួក​គេ ក្នុង​ពេល​ជំរឿន​ប្រជា‌ជន​ឡើយ។


អស់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន និង​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ត្រូវ​បង់​ប្រាក់​នេះ​ទុក​ជា​ជំនូន​ជូនអុលឡោះ‌តាអាឡា។


ពេល​អ្នក​ទទួល​ប្រាក់​ពី​កូន​ចៅ​អ៊ីស្រ‌អែល​ហើយ ត្រូវ​យក​ប្រាក់​នេះ​ទៅ​ប្រើ​ប្រាស់​សម្រាប់​ការ‌ងារ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ ធ្វើ​ដូច្នេះ អុលឡោះ‌តាអាឡា​នឹង​នឹក​ដល់​កូន​ចៅ​អ៊ីស្រ‌អែល ដែល​បាន​លោះ​ជីវិត​របស់​ខ្លួន»។


ប្រាក់​នេះ​បាន​ទទួល​ពី​ប្រជា‌ជន​ចំនួន​៦០៣ ៥៥០ នាក់ ដែល​គេ​បាន​ជំរឿន គឺ​អស់​អ្នក​មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​លើ។ ម្នាក់ៗ​ឲ្យ​សាច់​ប្រាក់​ជាង​ប្រាំ​ក្រាម គិត​តាម​ទម្ងន់​ដែល​ប្រើ​ប្រាស់​ក្នុង​ទី​សក្ការៈ។


អ្នក​មាន និង​អ្នក​ក្រ ជា​មនុស្ស​ដូច​គ្នា ដ្បិតអុលឡោះ‌តាអាឡា​បាន​បង្កើត​គេ​មក​ទាំង​ពីរ​នាក់។


ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​ត្រូវ​ប្រមូល​ជំនូន​ទាំង​នោះ យក​ទៅ​ឲ្យ​មេ​ដឹក​នាំ​ស្រុក​អ៊ីស្រ‌អែល។


ដ្បិត​ជីវិត​របស់​សត្វ​លោក​ស្ថិត​នៅ​ក្នុង​ឈាម។ ហេតុ​នេះ​ហើយ​បាន​យើង​ឲ្យ​អ្នក​រាល់​គ្នា​បង្ហូរ​ឈាម​នៅ​លើ​អាសនៈ ដើម្បី​ធ្វើ​ពិធី​រំដោះ​បាប។ ឈាម​អាច​រំដោះ​បាប​បាន ព្រោះ​នៅ​ក្នុង​ឈាម​មាន​ជីវិត។


យើង​ខ្ញុំ​សូម​យក​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស គឺ​មាន​ខ្សែ​ក ខ្សែ​ដៃ ចិញ្ចៀន ក្រវិល និង​បន្តោង​ខ្សែក មក​ជូនអុលឡោះ‌តាអាឡា ទុក​ជា​គូរបាន​រំដោះ​បាប សម្រាប់​យើង​ខ្ញុំ​ទាំង​អស់​គ្នា នៅ​ចំពោះ​អុលឡោះ»។


រីឯ​បង​ប្អូន​ដែល​ជា​ម្ចាស់​វិញ ចូរ​ប្រព្រឹត្ដ​ចំពោះ​អ្នក​បម្រើ​របស់​បង​ប្អូន​បែប​នោះ​ដែរ គឺ​មិន​ត្រូវ​គំរាម​កំហែង​គេ​ឡើយ។ តោង​ដឹង​ថា ទាំង​ពួក​គេ ទាំង​បង​ប្អូន​មាន​ម្ចាស់​តែ​មួយ​នៅ​សូរ៉កា ហើយ​ទ្រង់​មិន​រើស​មុខ​នរណា​សោះ​ឡើយ។


អ្នក​ណា​ធ្វើ​ការ​អ្វី​ដោយ​ទុច្ចរិត អ្នក​នោះ​ក៏​នឹង​ទទួល​ផល តាម​អំពើ​ទុច្ចរិត​នោះ​ដែរ ដ្បិត​អុលឡោះ​មិន​រើស​មុខ​នរណា​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម