Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 31:15 - អាល់គីតាប

15 អុលឡោះ​បាន​បង្កើត​ខ្ញុំ​ក្នុង​ផ្ទៃ​ម្ដាយ​យ៉ាង​ណា ទ្រង់​បាន​បង្កើត​អ្នក​បម្រើ​ប្រុស​ស្រី​មក យ៉ាង​នោះ​ដែរ គឺ​ទ្រង់​តែ​មួយ​ដែល​បាន​សូន​យើង ក្នុង​ផ្ទៃ​ម្ដាយ​ដូច​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ឯ​ព្រះ​ដែល​បាន​បង្កើត​ខ្ញុំ​នៅ​ក្នុង​ពោះ​ម្តាយ តើ​មិន​បាន​បង្កើត​បាវ​នោះ​ដែរ​ទេ​ឬ? តើ​មិន​មែន​ជា​ព្រះ​តែ​មួយ ដែល​ស្អាង​យើង​ទាំង​ពីរ​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះ‌ជាម្ចាស់​បាន​បង្កើត​ខ្ញុំ​ក្នុង​ផ្ទៃ​ម្ដាយ​យ៉ាង​ណា ព្រះអង្គ​បាន​បង្កើត​អ្នក​បម្រើ​ប្រុស​ស្រី​មក យ៉ាង​នោះ​ដែរ គឺ​ព្រះ​តែ​មួយ​ដែល​បាន​សូន​យើង ក្នុង​ផ្ទៃ​ម្ដាយ​ដូច​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ឯ​ព្រះ​ដែល​បាន​បង្កើត​ខ្ញុំ​នៅ​ក្នុង​ពោះ​ម្តាយ តើ​មិន​បាន​បង្កើត​បាវ​នោះ​ដែរ​ទេ​ឬ តើ​មិន​មែន​ជា​ព្រះ​តែ​១​ដែល​ស្អាង​យើង​ទាំង​២​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ទេ​ឬ​អី។

សូមមើលជំពូក ចម្លង




យ៉ូប 31:15
12 ការដាក់ឲ្យឆ្លើយតបគ្នា  

សាច់​ឈាម​របស់​យើង​ខ្ញុំ​មិន​ខុស​ពី​សាច់​ឈាម​បង​ប្អូន​របស់​យើង​ខ្ញុំ​ទេ កូន​ប្រុស​របស់​យើង​ខ្ញុំ​ក៏​មិន​ខុស​ពី​កូន​ប្រុស​របស់​គេ​ដែរ ប៉ុន្តែ យើង​ខ្ញុំ​បង្ខំ​ចិត្ត​ឲ្យ​កូន​ប្រុស​កូន​ស្រី​របស់​យើង​ខ្ញុំ ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​គេ។ កូន​ស្រី​របស់​យើង​ខ្ញុំ​ជា​ច្រើន​នាក់​លក់​ខ្លួន​ទៅ​ឲ្យ​គេ ព្រោះ​យើង​ខ្ញុំ​ទាល់​ច្រក។ រីឯ​ដី​ស្រែ និង​ចម្ការ​ទំពាំង‌បាយជូរ​របស់​យើង​ខ្ញុំ ក៏​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ម្ចាស់​បំណុល​ដែរ»។


តើ​មាន​ប្រយោជន៍​អ្វី បាន​ជា​ទ្រង់​សង្កត់‌សង្កិន​ខ្ញុំ ហើយ​បោះ​បង់​ចោល​ស្នា​ដៃ​របស់​ទ្រង់ រួច​បែរ​ជា​ជួយ​ជ្រោម‌ជ្រែង​ផែន​ការ របស់​មនុស្ស​អាក្រក់​ទៅ​វិញ?


ពេល​អុលឡោះ​ក្រោក​ឡើង​វិនិច្ឆ័យ​ទោស តើ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច ពេល​ទ្រង់​សួរ​ចម្លើយ តើ​ឲ្យ​ខ្ញុំ​ឆ្លើយ​ដូច​ម្ដេច​បាន?


រីឯ​អុលឡោះ​វិញ ទ្រង់​មិន​រើស​មុខ​មេ​ដឹក​នាំ​ឡើយ ហើយ​ទ្រង់​ក៏​មិន​យោគ‌យល់​អ្នក​មាន ជាង​អ្នក​ក្រ​ដែរ ដ្បិត​ទ្រង់​បាន​បង្កើត​ពួក​គេ​មក​ដូច​គ្នា។


“តើ​មនុស្ស​ដែល​តែងតែ​ស្លាប់ សុចរិត​ជាង​អុលឡោះ តើ​គេ​បរិសុទ្ធ​ជាង​អុលឡោះ​ដែល​បាន​បង្កើត​ខ្លួន​ឬ?


ទ្រង់​បាន​បង្កើត​ខ្ញុំ​មក ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​បាន​មាំ‌មួន​ឡើង ដូច្នេះ សូម​ប្រទាន​ឲ្យ​ខ្ញុំ មាន​ប្រាជ្ញា​សិក្សា​បទ​បញ្ជា​របស់​ទ្រង់។


អ្នក​ណា​សង្កត់‌សង្កិន​ជន​ក្រីក្រ អ្នក​នោះ​ប្រមាថ​អុលឡោះ​ដែល​បាន​បង្កើត​ពួក​គេ អ្នក​ណា​ជួយ​ជន​ក្រីក្រ អ្នក​នោះ​លើក​តម្កើង​ទ្រង់​វិញ។


អ្នក​មាន និង​អ្នក​ក្រ ជា​មនុស្ស​ដូច​គ្នា ដ្បិតអុលឡោះ‌តាអាឡា​បាន​បង្កើត​គេ​មក​ទាំង​ពីរ​នាក់។


ត្រូវ​ចែក​អាហារ​ឲ្យ​អ្នក​ស្រេក​ឃ្លាន ត្រូវ​ទទួល​ជន​ក្រីក្រ ដែល​គ្មាន​ទី​ជំរក ឲ្យ​ស្នាក់​នៅ​ជា​មួយ។ បើ​ឃើញ​នរណា​ម្នាក់​គ្មាន​សម្លៀក‌បំពាក់ ត្រូវ​ចែក​ឲ្យ​គ្នា​ស្លៀក​ពាក់​ផង ហើយ​មិន​ត្រូវ​គេច​ខ្លួន​ពី​បង​ប្អូន​ណា ដែល​មក​ពឹង​ពាក់​អ្នក​ឡើយ។


ពួក​យើង​ទាំង​អស់​គ្នា​មាន​ឪពុក​តែ​មួយ​គត់ ហើយ​អុលឡោះ​ដែល​បង្កើត​ពួក​យើង​មក ក៏​មាន​តែ​មួយ​ដែរ ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​យើង​ក្បត់​គ្នា ទៅ​វិញ​ទៅ​មក ដោយ​បំពាន​លើ​សម្ពន្ធ‌មេត្រី ដែល​អុលឡោះ​បាន​ចង​ជា​មួយ បុព្វបុរស​របស់​ពួក​យើង​ដូច្នេះ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម