នៅយប់នោះម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបានចេញមកវាយទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើយប្រហារជីវិតពួកគេអស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ លុះព្រឹកឡើងពេលភ្ញាក់ពីដំណេក គេឃើញមានសាកសពនៅពាសពេញទីតាំងទ័ព។
យ៉ូប 27:20 - អាល់គីតាប ការភ័យខ្លាចធ្លាក់មកលើគេដូចទឹកជំនន់ ហើយនៅពេលយប់ ខ្យល់កួចនាំយកគេបាត់ទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីស្ញែងខ្លាចក៏តាមគេទាន់ ដូចជាទឹកជន់ ខ្យល់កួចនាំយកគេទៅបាត់ទាំងយប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការភ័យខ្លាចធ្លាក់មកលើគេដូចទឹកជំនន់ ហើយនៅពេលយប់ ខ្យល់កួចនាំយកគេបាត់ទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីស្ញែងខ្លាចក៏តាមគេទាន់ ដូចជាទឹកជន់ ខ្យល់កួចនាំយកគេទៅបាត់ទាំងយប់ |
នៅយប់នោះម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបានចេញមកវាយទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើយប្រហារជីវិតពួកគេអស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ លុះព្រឹកឡើងពេលភ្ញាក់ពីដំណេក គេឃើញមានសាកសពនៅពាសពេញទីតាំងទ័ព។
មានសំឡេងដ៏ព្រឺព្រួចលាន់ឮក្នុង ត្រចៀករបស់គេ មេបំផ្លាញនឹងមកប្រហារគេ ក្នុងគ្រាដែលគេកំពុងរស់យ៉ាងសុខសាន្ត។
នៅពេលដែលគេកំពុងតែបំពេញក្រពះ នោះអុលឡោះស្រោចកំហឹងដ៏ខ្លាំងក្លា របស់ទ្រង់ទៅលើគេ ទុកជាអាហារ។
គេនឹងរសាត់បាត់ទៅ ដូចការយល់សប្ដិ គ្មាននរណាឃើញគេទៀតឡើយ គេនឹងរលាយសូន្យទៅ ដូចសុបិននិមិត្តនៅពេលយប់។
អស់លោកពោលថា “មនុស្សអាក្រក់ មុខជាត្រូវទឹកហូរនាំយកបាត់ទៅ ដីជាចំណែកមត៌ករបស់គេទទួលបណ្ដាសា ហើយគេមិនចូលទៅក្នុងចម្ការ ទំពាំងបាយជូរទៀតទេ។
ពួកគេនឹងបាត់បង់ជីវិតតែក្នុងមួយប៉ប្រិចភ្នែក នៅពាក់កណ្ដាលអធ្រាត្រ ប្រជាជនកើតវឹកវរ ហើយវិនាសអស់ទៅ គេទម្លាក់អ្នកកាន់អំណាចដោយងាយស្រួល។
សេចក្ដីស្លាប់រួបរឹតខ្ញុំ រីឯសេចក្ដីវិនាសអន្តរាយ ធ្លាក់មកលើខ្ញុំ ដូចទឹកហូរមកយ៉ាងខ្លាំង។
ទ្រង់បានធ្វើឲ្យទុក្ខកង្វល់ ធ្លាក់មកលើខ្ញុំ ដូចទឹកជ្រោះហូរធ្លាក់ពីលើភ្នំ លាន់ឮគគ្រឹកគគ្រេង។
ឱអុលឡោះតាអាឡាអើយ សូមធ្វើឲ្យពួកគេអាម៉ាស់មុខ ដើម្បីឲ្យគេស្វែងរកនាមរបស់ទ្រង់។
ទ្រង់បានដកជីវិតចេញពីមនុស្សលោក គឺជីវិតរបស់គេប្រៀបបាន នឹងការលង់លក់មួយស្របក់ប៉ុណ្ណោះ។ ជីវិតរបស់គេប្រៀបបីដូចជាស្មៅ
នៅកណ្តាលអធ្រាត្រអុលឡោះតាអាឡាបានប្រហារកូនច្បងទាំងអស់ នៅស្រុកអេស៊ីប គឺចាប់តាំងពីកូនច្បងរបស់ស្តេចហ្វៀរ៉អ៊ូន ដែលគ្រងរាជ្យរហូតដល់កូនច្បងរបស់អ្នកជាប់គុក ព្រមទាំងកូនដំបូងទាំងប៉ុន្មានរបស់ហ្វូងសត្វដែរ។
គាត់ពោលថា៖ «ពេលខ្ញុំមានអាសន្ន ខ្ញុំទូរអារកអុលឡោះតាអាឡា ទ្រង់ក៏ឆ្លើយតបមកខ្ញុំវិញ។ នៅក្នុងស្ថានមនុស្សស្លាប់ ខ្ញុំស្រែកហៅទ្រង់ជួយ ទ្រង់ស្តាប់ពាក្យរបស់ខ្ញុំ។