ពេលអេសាវឮពាក្យរបស់ឪពុកដូច្នេះ ក៏ស្រែកឡើងយ៉ាងខ្លាំង ព្រោះក្តៅក្រហាយពេក គាត់អង្វរឪពុកថា៖ «លោកឪពុក សូមឲ្យពរមកកូនផងដែរ!»។
យ៉ូប 2:12 - អាល់គីតាប ពេលក្រឡេកពីចម្ងាយ អ្នកទាំងបីមើលអៃយ៉ូបលែងស្គាល់ទៀតហើយ។ ដូច្នេះ ពួកគេនាំគ្នាទ្រហោយំ ហែកអាវធំរបស់ខ្លួន និងយកធូលីដីបាចនៅលើក្បាល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគេឃើញលោកពីចម្ងាយ គេមើលលោកមិនស្គាល់ទេ ពួកគេស្រែកយំ ហើយហែកអាវខ្លួនគ្រប់គ្នា ព្រមទាំងបាចធូលីដីទៅលើអាកាស ពីលើក្បាលរបស់ខ្លួនដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលក្រឡេកពីចម្ងាយ អ្នកទាំងបីមើលលោកយ៉ូបលែងស្គាល់ទៀតហើយ។ ដូច្នេះ ពួកគេនាំគ្នាទ្រហោយំ ហែកអាវធំរបស់ខ្លួន និងយកធូលីដីបាចនៅលើក្បាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគេងើបភ្នែកមើលពីចំងាយទៅឃើញ តែមិនបានស្គាល់លោក នោះក៏ឡើងសំឡេងយំ ហើយហែកអាវខ្លួនគ្រប់គ្នា ព្រមទាំងបាចធូលីដីទៅលើអាកាស ពីលើក្បាលរបស់ខ្លួនដែរ |
ពេលអេសាវឮពាក្យរបស់ឪពុកដូច្នេះ ក៏ស្រែកឡើងយ៉ាងខ្លាំង ព្រោះក្តៅក្រហាយពេក គាត់អង្វរឪពុកថា៖ «លោកឪពុក សូមឲ្យពរមកកូនផងដែរ!»។
លោកយ៉ូណាដាប់និយាយមិនទាន់ផុតពីមាត់ផង បុត្រារបស់ទតក៏មកដល់។ ពួកគេនាំគ្នាទ្រហោយំ ហើយទត និងមន្ត្រីទាំងអស់យំសោកយ៉ាងខ្លាំងដែរ។
ពេលឮពាក្យទាំងនេះ ខ្ញុំហែកអាវធំ និងសម្លៀកបំពាក់របស់ខ្ញុំ ខ្ញុំបោចសក់ និងបោចពុកចង្កាខ្លួនឯង ហើយអង្គុយកើតទុក្ខ។
នៅថ្ងៃទីម្ភៃក្នុងខែដដែលនោះ ជនជាតិអ៊ីស្រអែលស្លៀកបាវកាន់ទុក្ខ និងរោយដីលើក្បាល ហើយជួបជុំគ្នាធ្វើពិធីតមអាហារ។
កាលលោកម៉ាដេកាយជ្រាបដំណឹងនេះ លោកហែកសម្លៀកបំពាក់ ហើយស្លៀកបាវ និងរោយផេះលើក្បាល។ គាត់ដើរកាត់ទីក្រុង ទាំងស្រែកយំយ៉ាងជូរចត់។
ពេលនោះ អៃយ៉ូបក្រោកឡើង ហែកអាវធំរបស់គាត់ ហើយកោរសក់។ បន្ទាប់មក គាត់ផ្ដួលខ្លួនដល់ដី ក្រាបថ្វាយបង្គំ
សាច់ញាតិរបស់ខ្ញុំនាំគ្នាបោះបង់ចោលខ្ញុំ អ្នកជិតស្និទ្ធនឹងខ្ញុំ បានបំភ្លេចខ្ញុំ។
អះលីជំអះរបស់ក្រុងស៊ីយ៉ូន នាំគ្នាអង្គុយផ្ទាល់នឹងដី និយាយស្ដីលែងកើត ពួកគេរោយធូលីដីលើក្បាល ហើយស្លៀកបាវកាន់ទុក្ខ។ ស្រីក្រមុំនៅក្រុងយេរូសាឡឹម នាំគ្នាដើរអោនមុខយ៉ាងអាម៉ាស់។
ពួកគេនឹងបន្លឺសំឡេងស្រណោះអ្នក ពួកគេសោយសោកយ៉ាងជូរចត់ ពួកគេរោយធូលីដីលើក្បាលរបស់ខ្លួន ហើយដេកននៀលនៅក្នុងផេះ។
យ៉ូស្វេ និងអះលីជំអះនៃជនជាតិអ៊ីស្រអែលហែកសម្លៀកបំពាក់របស់ខ្លួន រួចក្រាបនៅខាងមុខហិបរបស់អុលឡោះតាអាឡា អោនមុខដល់ដីរហូតដល់ល្ងាច ពួកគាត់យកធូលីដីរោយលើក្បាលរៀងៗខ្លួន។
គេបាចធូលីដីលើក្បាលរបស់ខ្លួន ហើយនាំគ្នាយំសោក និងកាន់ទុក្ខ ទាំងពោលថាៈ“វេទនាហើយ! វេទនាហើយ! មហានគរដែលធ្វើឲ្យពួកម្ចាស់សំពៅនៅតាមសមុទ្ររកស៊ីមានបាន ដោយសារតែភោគសម្បត្តិរបស់ក្រុងនេះ។ ក្នុងពេលតែមួយម៉ោងក្រុងនេះទៅជាស្ងាត់ជ្រងំ!”។
នៅពេលឮម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាពោលដូច្នេះ ជនជាតិអ៊ីស្រអែលទាំងអស់ក៏នាំគ្នាទ្រហោយំ។
អ្នកនាំសារទាំងនោះទៅដល់ភូមិគីបៀរ ជាភូមិដែលស្តេចសូលរស់នៅ ហើយរៀបរាប់សេចក្តីទាំងនោះឲ្យប្រជាជនស្តាប់ ប្រជាជនទាំងមូលក៏នាំគ្នាស្រែកទ្រហោយំ។
ទត និងអស់អ្នកដែលនៅជាមួយនាំគ្នាស្រែកទ្រហោយំ រហូតទាល់តែលែងមានកម្លាំងយំទៀត។
នៅថ្ងៃដដែលនោះ បុរសម្នាក់ក្នុងកុលសម្ព័ន្ធពុនយ៉ាមីនបានរត់ពីសមរភូមិទៅដល់ស៊ីឡូ ខោអាវរបស់គាត់រហែកដាច់អស់ ហើយក្បាលគាត់ប្រឡាក់ទៅដោយធូលីដីផង។