Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 13:36 - អាល់គីតាប

36 លោក​យ៉ូណា‌ដាប់​និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង បុត្រា​របស់​ទត​ក៏​មក​ដល់។ ពួក​គេ​នាំ​គ្នា​ទ្រហោ​យំ ហើយ​ទត និង​មន្ត្រី​ទាំង​អស់​យំ​សោក​យ៉ាង​ខ្លាំង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 កាល​ទូល​ដូច្នោះ​រួច​ស្រេចហើយ ពួក​បុត្រា​ស្តេច​ក៏​មក​ដល់ ហើយ​ឡើង​សំឡេង​យំ ទ្រង់​ព្រះ‌កន្សែង ឯ​ស្ដេច​ព្រះ‌កន្សែង​ដែរ ព្រម​ទាំង​ពួក​មហា‌តលិក ក៏​យំ​ទាំង​អស់​គ្នា​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 លោក​យ៉ូណា‌ដាប់​ទូល​មិន​ទាន់​ផុត​ពី​មាត់​ផង បុត្រា​របស់​ស្ដេច​ក៏​យាង​មក​ដល់។ ពួក​គេ​នាំ​គ្នា​ទ្រហោ​យំ ហើយ​ស្ដេច និង​មន្ត្រី​ទាំង​អស់​យំ​សោក​យ៉ាង​ខ្លាំង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 កាល​ទូល​ដូច្នោះ​រួច​ជា​ស្រេច នោះ​ពួក​បុត្រា​ស្តេច​ក៏​មក​ដល់ ហើយ​ឡើង​សំឡេង​ទ្រង់​ព្រះ‌កន្សែង ឯ​ស្តេច​ទ្រង់​ព្រះ‌កន្សែង​ដែរ ព្រម​ទាំង​ពួក​មហា‌តលិក ក៏​យំ​ទាំង​អស់​គ្នា​យ៉ាង​ខ្លាំង​ក្រៃ‌លែង។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 13:36
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នក​បម្រើ​សួរ​ថា៖ «សូម​ជម្រាប​ស្តេច ស្តេច​ប្រព្រឹត្ត​បែប​នេះ​មាន​ន័យ​ដូច​ម្តេច​ដែរ? កាល​កូន​មាន​ជីវិត​នៅ​ឡើយ ស្តេច​តម​អាហារ ហើយ​សោក​សង្រេង​ទៀត​ផង។ ឥឡូវ​នេះ កូន​ស្លាប់​ផុត​ហើយ ស្តេច​បែរ​ជា​ក្រោក​ឡើង ពិសា​ទៅ​វិញ!»។


បន្ទាប់​មក សម្តេច​អាំ‌ណូន​ស្អប់​នាង​យ៉ាង​ខ្លាំង ពោល​គឺ​សម្តេច​ស្អប់​ខ្ពើម​នាង​ខ្លាំង​ជាង​សេចក្តី​ស្រឡាញ់ ដែល​សម្តេច​មាន​ចំពោះ​រូប​នាង កាល​ពី​ពេល​មុន​ទៅ​ទៀត។ សម្តេច​បណ្តេញ​នាង​ថា៖ «ចេញ​ទៅ!»។


លោក​យ៉ូណា‌ដាប់​ជម្រាប​ទត​ថា៖ «សូម​ជម្រាប​ស្តេច បុត្រា​ទាំង​អស់​របស់​ស្តេច​មក​ដល់​ហើយ! ដូច​ខ្ញុំ​បាន​ជម្រាប​មែន»។


សម្តេច​អាប់‌សាឡុម​រត់​គេច​ខ្លួន​ទៅ​ជ្រក​នៅ​ជា​មួយ​ស្តេច​តាល‌ម៉ាយ ជា​បុត្រ​របស់​ស្តេច​អាំមី‌ហ៊ូដ និង​ជា​ស្តេច​ស្រុក​កេស៊ួ‌រី។ ក្នុង​អំឡុង​ពេល​នោះ ស្តេច​ទត​កាន់​ទុក្ខ​សម្តេច​អាំ‌ណូន​ជា​កូន។


ពេល​នោះ ស្តេច​ទត​ក្តុក‌ក្តួល​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង គាត់​ឡើង​ទៅ​បន្ទប់​ខាង​លើ​ខ្លោង​ទ្វារ​ក្រុង ហើយ​គាត់​យំ។ គាត់​ឡើង​ទៅ​ទាំង​រៀប​រាប់​ថា៖ «អាប់‌សា‌ឡុម​កូន​ឪពុក! ឱ​កូន​ឪពុក! អាប់‌សា‌ឡុម កូន​ឪពុក​អើយ! គួរ​តែ​ឲ្យ​ឪពុក​ស្លាប់​ជំនួស​កូន​វិញ! អាប់‌សា‌ឡុម កូន​ឪពុក ឱ​កូន​ឪពុក​អើយ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម