សូមទ្រង់ថ្លែងប្រាប់អ្នកពីអាថ៌កំបាំង នៃប្រាជ្ញាញាណរបស់ទ្រង់ ដែលខ្ពស់លើសការយល់ដឹងរបស់មនុស្ស ពេលនោះ អ្នកនឹងដឹងថា អុលឡោះបំភ្លេចចោលនូវកំហុសមួយផ្នែក របស់អ្នក។
យ៉ូប 15:8 - អាល់គីតាប តើអ្នកបានឮគម្រោងការរបស់អុលឡោះ ហើយមានតែអ្នកម្នាក់ឬដែលមានប្រាជ្ញា? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកបានឮសេចក្ដីប្រឹក្សាដ៏កំបាំងរបស់ព្រះឬ? តើអ្នកស្មានថា មានតែខ្លួនអ្នកមួយទេ ដែលមានប្រាជ្ញា? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើលោកបានឮគម្រោងការរបស់ព្រះជាម្ចាស់ ហើយមានតែលោកម្នាក់ឬដែលមានប្រាជ្ញា? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកបានឮសេចក្ដីប្រឹក្សាដ៏កំបាំងរបស់ព្រះឬ តើអ្នកស្មានថា មានតែខ្លួនអ្នក១ទេ ដែលមានប្រាជ្ញាឬអី |
សូមទ្រង់ថ្លែងប្រាប់អ្នកពីអាថ៌កំបាំង នៃប្រាជ្ញាញាណរបស់ទ្រង់ ដែលខ្ពស់លើសការយល់ដឹងរបស់មនុស្ស ពេលនោះ អ្នកនឹងដឹងថា អុលឡោះបំភ្លេចចោលនូវកំហុសមួយផ្នែក របស់អ្នក។
«ពិតមែនហើយ ចំណេះដឹងទាំងប៉ុន្មានរបស់មនុស្ស ស្ថិតនៅក្នុងអស់លោកទាំងអស់គ្នា។ ដូច្នេះ ពេលណាអស់លោកស្លាប់ ប្រាជ្ញាក៏សាបសូន្យទៅជាមួយដែរ!
ពេលដែលខ្ញុំកំពុងតែចំរុងចំរើននោះ អុលឡោះជាមិត្តសម្លាញ់របស់ខ្ញុំ ទ្រង់ជួយការពារក្រុមគ្រួសាររបស់ខ្ញុំ។
អុលឡោះតាអាឡាតែងតែសំដែងភក្ដីភាព ចំពោះអស់អ្នកដែលគោរពកោតខ្លាចទ្រង់ ហើយបង្រៀនគេឲ្យគោរពសម្ពន្ធមេត្រី របស់ទ្រង់។
ដ្បិតអុលឡោះតាអាឡាមិនពេញចិត្តនឹងមនុស្សខិលខូចទេ តែទ្រង់ស្និទ្ធស្នាលជាមួយមនុស្សទៀងត្រង់។
ក្នុងចំណោមអ្នកទាំងនោះ តើនរណាបានរួមប្រជុំជាមួយអុលឡោះតាអាឡា? តើនរណាបានឃើញ និងស្ដាប់បន្ទូលរបស់ទ្រង់? តើនរណាយកចិត្តទុកដាក់ស្ដាប់ បន្ទូលរបស់ទ្រង់?
យ៉ាងណាមិញ ពេលអុលឡោះតាអាឡាជាម្ចាស់ធ្វើការអ្វីមួយ ទ្រង់តែងសំដែងការលាក់កំបាំងប្រាប់ ពួកណាពីជាអ្នកបម្រើរបស់ទ្រង់ជានិច្ច។
នៅពេលនោះ អ៊ីសាមានប្រសាសន៍ឡើងថា៖ «ឱអុលឡោះ ជាបិតាជាម្ចាស់នៃសូរ៉កា និងជាម្ចាស់នៃផែនដីអើយខ្ញុំសូមសរសើរតម្កើងទ្រង់ ព្រោះទ្រង់បានសំដែងការទាំងនេះឲ្យមនុស្សតូចតាចយល់ តែទ្រង់បានលាក់មិនឲ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ។
អ៊ីសាតបទៅគេវិញថា៖ «មកពីអុលឡោះបានប្រោសប្រទានឲ្យអ្នករាល់គ្នាយល់ គម្រោងការដ៏លាក់កំបាំងរបស់នគរនៃទ្រង រីឯអ្នកដទៃវិញ ទ្រង់មិនប្រទានឲ្យយល់ឡើយ។
ដើម្បីឲ្យស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈពួកណាពីថា៖ «យើងនឹងនិយាយទៅគេជាពាក្យប្រស្នា យើងនឹងប្រកាសសេចក្ដីលាក់កំបាំង តាំងពីដើមកំណើតពិភពលោកមក ឲ្យគេដឹង»។
ខ្ញុំមិនចាត់ទុកអ្នករាល់គ្នាជាអ្នកបម្រើទៀតទេ ព្រោះអ្នកបម្រើមិនយល់កិច្ចការដែលម្ចាស់របស់ខ្លួនប្រព្រឹត្ដនោះឡើយ។ ខ្ញុំចាត់ទុកអ្នករាល់គ្នាជាមិត្ដសម្លាញ់ ដ្បិតអ្វីៗដែលខ្ញុំបានឮពីអុលឡោះជាបិតាមក ខ្ញុំក៏បានប្រាប់ឲ្យអ្នករាល់គ្នាដឹងហើយដែរ។
ចិត្តទូលាយរបស់អុលឡោះ ជ្រៅពន់ពេកណាស់ ហើយប្រាជ្ញាញាណ និងតម្រិះរបស់ទ្រង់ក៏ខ្ពង់ខ្ពស់ដែរ! គ្មាននរណាអាចយល់ការសម្រេចរបស់ទ្រង់បានឡើយ ហើយក៏គ្មាននរណាអាចយល់មាគ៌ារបស់អុលឡោះបានដែរ!
ដ្បិតក្នុងគីតាបមានចែងថា៖ «តើអ្នកណាស្គាល់គំនិតរបស់អុលឡោះតាអាឡា? តើអ្នកណាអាចជូនយោបល់ ទ្រង់បាន?»។ រីឯយើងវិញ យើងមានគំនិតរបស់អាល់ម៉ាហ្សៀសហើយ។