Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 12:2 - អាល់គីតាប

2 «ពិត​មែន​ហើយ ចំណេះ​ដឹង​ទាំង​ប៉ុន្មាន​របស់​មនុស្ស ស្ថិត​នៅ​ក្នុង​អស់​លោក​ទាំង​អស់​គ្នា។ ដូច្នេះ ពេល​ណា​អស់​លោក​ស្លាប់ ប្រាជ្ញា​ក៏​សាប‌សូន្យ​ទៅ​ជា​មួយ​ដែរ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 «គ្មាន​ផ្លូវ​សង្ស័យ​ឡើយ មាន​តែ​អ្នក​រាល់​គ្នា​ទេ​ដែល​ជា​មនុស្ស ហើយ​ប្រាជ្ញា​នឹង​រលត់​ទៅ ជា‌មួយ​អ្នក​រាល់​គ្នា​ជា​ពិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «ពិត​មែន​ហើយ ចំណេះ​ដឹង​ទាំង​ប៉ុន្មាន​របស់​មនុស្ស ស្ថិត​នៅ​ក្នុង​អស់​លោក​ទាំង​អស់​គ្នា។ ដូច្នេះ ពេល​ណា​អស់​លោក​ស្លាប់ ប្រាជ្ញា​ក៏​សាប‌សូន្យ​ទៅ​ជា​មួយ​ដែរ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គ្មាន​ផ្លូវ​សង្ស័យ​ឡើយ មាន​តែ​អ្នក​រាល់​គ្នា​ទេ​ដែល​ជា​មនុស្ស ហើយ​ប្រាជ្ញា​នឹង​រលត់​ទៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​ពិត

សូមមើលជំពូក ចម្លង




យ៉ូប 12:2
16 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ល្ងី‌ល្ងើ​ប្រែ​ទៅ​ជា​មាន​ប្រាជ្ញា លុះ​ត្រា​ណា​តែ​សេះ​ដុះ​ស្នែង។


«តើ​យើង​គួរ​នៅ​ស្ងៀម មិន​ឆ្លើយ​តប​នឹង​ពាក្យ‌ពេចន៍​ដ៏​ច្រើន​នេះ​ឬ? សំដី​របស់​អ្នក​ពូកែ​វោហារ មិន​មែន​ធ្វើ​ឲ្យ​ខ្លួន​បាន​សុចរិត​ទេ។


សូម​ទ្រង់​ថ្លែង​ប្រាប់​អ្នក​ពី​អាថ៌‌កំបាំង នៃ​ប្រាជ្ញា‌ញាណ​របស់​ទ្រង់ ដែល​ខ្ពស់​លើស​ការ​យល់​ដឹង​របស់​មនុស្ស ពេល​នោះ អ្នក​នឹង​ដឹង​ថា អុលឡោះ​បំភ្លេច​ចោល​នូវ​កំហុស​មួយ​ផ្នែក របស់​អ្នក។


អៃយ៉ូប​តប​វិញ​ថា៖


«តើ​អ្នក​ប្រាជ្ញ ដែល​យក​ចំណេះ​ដឹង​ឥត​ខ្លឹម‌សារ មក​ឆ្លើយ​ដែរ​ឬ? តើ​គេ​យក​សេចក្ដី​ឥត​បាន​ការ ដូច​ខ្យល់​ក្ដៅ​បក់​ពី​ទិស​បូព៌ា មក​ដាក់​ពេញ​ខ្លួន​កើត​ឬ?


ចំណែក​ឯ​អស់​លោក សូម​អញ្ជើញ​មក​វិញ ហើយ​ថ្លែង​សា​ជា​ថ្មី​ចុះ ខ្ញុំ​មុខ​ជា​ឃើញ​ថា ក្នុង​ចំណោម​អស់​លោក គ្មាន​អ្នក​ប្រាជ្ញ​សោះ​ឡើយ។


ទ្រង់​បាន​ខ្ទប់​ចិត្ត​របស់​ពួក​គេ មិន​ឲ្យ​ស្វែង​យល់ ដូច្នេះ សូម​កុំ​ឲ្យ​ពួក​គេ​ឈ្នះ​ឡើយ។


ពាក្យ​ស្ដី​បន្ទោស​របស់​អ្នក ដូច​ជា​បន្តុះ‌បង្អាប់​យើង​ខ្ញុំ​ជ្រុល​ពេក​ហើយ ហេតុ​នេះ ខ្ញុំ​ត្រូវ​តែ​យក​គំនិត​ប្រាជ្ញា​របស់​ខ្ញុំ មក​ឆ្លើយ​តប។


លោក​ក៏​ប៉ិន‌ប្រសប់​ជួយ​យោបល់ អ្នក​ដែល​គ្មាន​ប្រាជ្ញា​ដែរ! លោក​ពូកែ​ណែ‌នាំ​គេ​ឲ្យ​ចេះ​រិះ‌គិត​ណាស់!


អ្នក​មាន​ទ្រព្យ​រមែង​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​មនុស្ស​ទុគ៌ត​ដែល​ឈ្លាស​វៃ អាច​ផ្ចាញ់​អ្នក​មាន​នោះ​បាន។


អស់​អ្នក​ដែល​នឹក​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា ហើយ​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​អ្នក​ចេះ​ដឹង មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!


យើង​ជា​មនុស្ស​លេលា ព្រោះ​តែ​អាល់ម៉ា‌ហ្សៀស រីឯ​បង​ប្អូន​វិញ បង​ប្អូន​ជា​អ្នក​ចេះ​ដឹង​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស យើង​ជា​មនុស្ស​ទន់​ខ្សោយ តែ​បង​ប្អូន​ជា​មនុស្ស​ខ្លាំង​ពូកែ បង​ប្អូន​មាន​សិរី‌រុង‌រឿង តែ​យើង​ត្រូវ​គេ​មើល‌ងាយ។


ខ្ញុំ​និយាយ​នេះ ដើម្បី​ឲ្យ​បង​ប្អូន​អៀន​ខ្លួន។ ក្នុង​ចំណោម​បង​ប្អូន តើ​គ្មាន​នរណា​មាន​ប្រាជ្ញា​អាច​នឹង​អារ​កាត់​រឿង‌រ៉ាវ​ដែល​កើត​ឡើង​រវាង​បង​ប្អូន សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង​ដែរ​ឬ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម