Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 2:16 - អាល់គីតាប

16 ដ្បិត​ក្នុង​គីតាប​មាន​ចែង​ថា៖ «តើ​អ្នក​ណា​ស្គាល់​គំនិត​របស់​អុលឡោះ‌តាអាឡា? តើ​អ្នក​ណា​អាច​ជូន​យោបល់ ទ្រង់​បាន?»។ រីឯ​យើង​វិញ យើង​មាន​គំនិត​របស់​អាល់ម៉ា‌ហ្សៀស​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 “តើ​នរណា​បាន​ស្គាល់​គំនិត​របស់​ព្រះអម្ចាស់? តើ​នរណា​នឹង​បង្រៀន​ព្រះអង្គ​?”។ ប៉ុន្តែ​យើង​មាន​គំនិត​របស់​ព្រះ​គ្រីស្ទ​៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 ដ្បិត​តើ​អ្នកណា​ស្គាល់​គំនិត​របស់​ព្រះអម្ចាស់​បាន?​ តើ​អ្នកណា​នឹង​បង្រៀន​ព្រះអង្គ​បាន?​ រីឯ​យើង​វិញ​ យើង​មាន​គំនិត​របស់​ព្រះគ្រិស្ដ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 «ដ្បិត​តើ​អ្នក​ណា​ស្គាល់​គំនិត​របស់​ព្រះ‌អម្ចាស់ ដើម្បី​នឹង​បង្រៀន​ព្រះ‌អង្គ​បាន? » តែ​យើង​មាន​គំនិត​របស់​ព្រះ‌គ្រីស្ទ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា៖ «តើ​អ្នក​ណា​ស្គាល់​គំនិត​របស់​ព្រះ‌អម្ចាស់? តើ​អ្នក​ណា​អាច​ថ្វាយ​យោបល់ ព្រះអង្គ​បាន?»។ រីឯ​យើង​វិញ យើង​មាន​គំនិត​របស់​ព្រះ‌គ្រិស្ត*​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ដ្បិត​តើ​អ្នក​ណា​បាន​ស្គាល់​គំនិត​នៃ​ព្រះ‌អម្ចាស់ តើ​អ្នក​ណា​នឹង​បង្រៀន​ទ្រង់​បាន តែ​យើង​រាល់​គ្នា​មាន​គំនិត​ជា​របស់​ផង​ព្រះ‌គ្រីស្ទ​វិញ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 2:16
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ តិណ‌ជាតិ ធញ្ញ‌ជាតិ​ដែល​មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា និង​រុក្ខ‌ជាតិ​ដែល​មាន​ផ្លែ មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា ដុះ​ចេញ​ពី​ដី​មក។ អុលឡោះ​ឃើញ​ថា អ្វីៗ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។


តើ​អ្នក​បាន​ឮ​គម្រោង‌ការ​របស់​អុលឡោះ ហើយ​មាន​តែ​អ្នក​ម្នាក់​ឬ​ដែល​មាន​ប្រាជ្ញា?


«តើ​មនុស្ស​មាន​ប្រយោជន៍​អ្វី សម្រាប់​អុលឡោះ​? គ្មាន​ទេ! មនុស្ស​ដែល​មាន​សុភ‌និច្ឆ័យ នាំ​មក​នូវ ផល​ប្រយោជន៍​សម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ!


«អ្នក​ចូល​ចិត្ត​ប្រកែក​ប្រឆាំង​ដូច្នេះ តើ​អ្នក​មាន​រឿង​អ្វី​ទៀត​ចង់​ចោទ​ប្រកាន់ អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត? អ្នក​ចូល​ចិត្ត​ជជែក​តវ៉ា​ជា​មួយ អុលឡោះ​ដូច្នេះ តើ​អ្នក​មាន​ចម្លើយ​ឬ​ទេ?»។


ក្នុង​ចំណោម​អ្នក​ទាំង​នោះ តើ​នរណា​បាន​រួម​ប្រជុំ​ជា​មួយអុលឡោះ‌តាអាឡា? តើ​នរណា​បាន​ឃើញ និង​ស្ដាប់​បន្ទូល​របស់​ទ្រង់? តើ​នរណា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ បន្ទូល​របស់​ទ្រង់?


ខ្ញុំ​មិន​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​អ្នក​បម្រើ​ទៀត​ទេ ព្រោះ​អ្នក​បម្រើ​មិន​យល់​កិច្ចការ​ដែល​ម្ចាស់​របស់​ខ្លួន​ប្រព្រឹត្ដ​នោះ​ឡើយ។ ខ្ញុំ​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​មិត្ដ​សម្លាញ់ ដ្បិត​អ្វីៗ​ដែល​ខ្ញុំ​បាន​ឮ​ពី​អុលឡោះ​ជា​បិតា​មក ខ្ញុំ​ក៏​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ហើយ​ដែរ។


តើ​នរណា​ស្គាល់​គំនិត​របស់​អុលឡោះ‌ជាអម្ចាស់? តើ​នរណា​បាន​ជូន​យោបល់​ទៅ​អុលឡោះ​?


គឺ​ទ្រង់​ប្រទាន​ឲ្យ​ម្នាក់​ចេះ​និយាយ​ប្រកប​ដោយ​ប្រាជ្ញា ហើយ​រស‌អុលឡោះ​ដដែល​ប្រទាន​ឲ្យ​ម្នាក់​ទៀត​ចេះ​និយាយ ដោយ​យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​អុលឡោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម