ហាជើរបានដាក់ឈ្មោះអុលឡោះតាអាឡាដែលមានបន្ទូលមកនាងថា “អែលរ៉ូអ៊ី” ដ្បិតនាងពោលថា «អុលឡោះឃើញខ្ញុំនៅទីនេះ មុនខ្ញុំបានឃើញទ្រង់»។
យេរេមា 23:24 - អាល់គីតាប គ្មាននរណាម្នាក់ពួននៅកន្លែងមួយ ហើយយើងមើលមិនឃើញនោះទេ ដ្បិតយើងស្ថិតនៅពាសពេញលើផ្ទៃមេឃ និងនៅលើផែនដី» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាសួរដូច្នេះទៀតថា៖ តើមានអ្នកណានឹងពួននៅទីស្ងាត់ណា ដែលយើងមើលមិនឃើញបានឬ? តើយើងមិននៅពេញស្ថានសួគ៌ និងផែនដីផងទេឬ? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្មាននរណាម្នាក់ពួននៅកន្លែងមួយ ហើយយើងមើលមិនឃើញនោះទេ ដ្បិតយើងស្ថិតនៅពាសពេញលើផ្ទៃមេឃ និងនៅលើផែនដី» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់សួរដូច្នេះទៀតថា តើមានអ្នកណានឹងពួនខ្លួននៅទីសំងាត់ឯណា ឲ្យអញមើលមិនឃើញបានឬ តើអញមិននៅពេញស្ថានសួគ៌ នឹងផែនដីផងទេឬអី នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា |
ហាជើរបានដាក់ឈ្មោះអុលឡោះតាអាឡាដែលមានបន្ទូលមកនាងថា “អែលរ៉ូអ៊ី” ដ្បិតនាងពោលថា «អុលឡោះឃើញខ្ញុំនៅទីនេះ មុនខ្ញុំបានឃើញទ្រង់»។
តើអុលឡោះពិតជាអាចនៅលើផែនដីបានឬ? សូម្បីតែផ្ទៃមេឃ និងលំហដ៏ធំធេងក៏ពុំល្មមជូនទ្រង់នៅផង ចុះទំរាំបើដំណាក់ដែលខ្ញុំសង់ជូននេះ តើរឹងរឹតតែចង្អៀតយ៉ាងណាទៅ។
ប៉ុន្តែ តើនរណាអាចសង់ដំណាក់ជូនទ្រង់បាន? សូម្បីតែផ្ទៃមេឃដ៏ធំធេង ក៏ពុំមានកន្លែងល្មមជូនទ្រង់នៅផង។ ខ្ញុំក៏ពុំអាចសង់ដំណាក់ជូនទ្រង់បានដែរ គឺខ្ញុំគ្រាន់តែចង់សង់កន្លែងមួយ សម្រាប់ធ្វើគូរបានចំពោះទ្រង់ប៉ុណ្ណោះ។
តើអុលឡោះនៅលើផែនដី ជាមួយមនុស្សលោកកើតឬ? សូម្បីតែផ្ទៃមេឃ និងលំហដ៏ធំធេង ក៏ពុំល្មមជូនទ្រង់នៅផង ចុះទំរាំបើដំណាក់ដែលខ្ញុំសង់ជូននេះ តើរឹងរឹតតែចង្អៀតយ៉ាងណាទៅ!
គ្មានភាពងងឹត ឬភាពអន្ធការណា បាំងអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត មិនឲ្យទ្រង់ឃើញឡើយ។
មនុស្សពាលគិតក្នុងចិត្តថា «អុលឡោះមិនចាប់អារម្មណ៍ទេ! ទ្រង់បិទភ្នែក ទ្រង់មិនមើលទាល់តែសោះ!»។
តើខ្ញុំអាចទៅណាឆ្ងាយពីទ្រង់បាន? តើខ្ញុំគេចចេញឲ្យឆ្ងាយ ពីទ្រង់ដូចម្ដេចបាន?
បើខ្ញុំឡើងទៅលើមេឃ ទ្រង់នៅទីនោះ បើខ្ញុំទៅនៅក្នុងផ្នូរខ្មោច ក៏ទ្រង់នៅទីនោះដែរ។
ចូរឲ្យទាំងអស់គ្នាសរសើរតម្កើង នាមអុលឡោះតាអាឡា ដ្បិតមានតែនាមទ្រង់ប៉ុណ្ណោះ ដែលឧត្ដមប្រសើរលើសគេ ទ្រង់សំដែងភាពថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដី និងផ្ទៃមេឃ។
ទ្រង់យកកំហុសរបស់យើងខ្ញុំ មកលាតត្រដាងនៅចំពោះទ្រង់ ហើយពន្លឺរបស់ទ្រង់ ចាំងឲ្យឃើញអំពើទាំងប៉ុន្មាន ដែលយើងខ្ញុំប្រព្រឹត្តដោយលាក់កំបាំង។
អស់អ្នកដែលគេចខ្លួនពីអុលឡោះតាអាឡា ដើម្បីលាក់គម្រោងការរបស់ខ្លួន មុខជាត្រូវវេទនាពុំខាន។ អ្នកទាំងនោះប្រព្រឹត្តអំពើផ្សេងៗនៅក្នុង ទីលាក់កំបាំង ទាំងពោលថា «គ្មាននរណាឃើញយើង គ្មាននរណាដឹងថាយើងកំពុងតែធ្វើអ្វីទេ!»។
ដ្បិតអុលឡោះដ៏ខ្ពង់ខ្ពស់បំផុតដែលនៅ អស់កល្បជានិច្ច ហើយដែលមាននាមដ៏វិសុទ្ធបំផុត មានបន្ទូលថា: យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុត និងជាស្ថានដ៏វិសុទ្ធមែន តែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេ សង្កត់សង្កិន និងមនុស្សដែលគេមើលងាយដែរ ដើម្បីលើកទឹកចិត្តមនុស្សដែលគេមើលងាយ និងមនុស្សរងទុក្ខខ្លោចផ្សា។
អុលឡោះតាអាឡាមានបន្ទូលថា: ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ហើយផែនដីក៏ជាកំណល់ទ្រជើងយើងដែរ តើអ្នករាល់គ្នានឹងសង់ដំណាក់បែបណា ឲ្យយើងបាន? តើកន្លែងដែលយើងនឹងសម្រាកនោះនៅឯណា?
យើងមើលឃើញអំពើទាំងប៉ុន្មានដែលប្រជាជននេះប្រព្រឹត្ត ឥតចន្លោះត្រង់ណាឡើយ អំពើអាក្រក់របស់ពួកគេមិនអាចលាក់កំបាំងនឹងភ្នែកយើងទេ។
គម្រោងការរបស់ទ្រង់ប្រសើរពន់ពេកក្រៃ ហើយទ្រង់អាចនឹងសម្រេចគម្រោងការទាំងនោះបាន។ ទ្រង់ពិនិត្យមើលកិរិយាមារយាទទាំងអស់របស់មនុស្សលោក ហើយទ្រង់សងទៅគេវិញ តាមកិរិយាមារយាទរបស់គេរៀងៗខ្លួន និងតាមអំពើដែលគេប្រព្រឹត្ត។
យើងនឹងយកអ្វីៗទាំងអស់ចេញពីអេសាវ យើងនឹងបើកកកាយកន្លែងដែលគេពួន គឺគេពុំអាចពួនតទៅទៀតបានឡើយ។ ពូជពង្ស បងប្អូន ព្រមទាំងអ្នកជិតខាងរបស់គេ នឹងត្រូវអន្តរាយ។ គ្មាននៅសល់នរណាម្នាក់ពោលថា:
ទ្រង់មានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ តើអ្នកឃើញអំពើដែលអះលីជំអះរបស់ពូជពង្សអ៊ីស្រអែលធ្វើនៅទីងងឹតឬទេ? នៅក្នុងបន្ទប់ ម្នាក់ៗថ្វាយបង្គំរូបព្រះរបស់ខ្លួន។ ពួកគេពោលថា “អុលឡោះតាអាឡាមើលយើងពុំឃើញទេ! អុលឡោះតាអាឡាបោះបង់ចោលស្រុកនេះហើយ”»។
ទ្រង់មានបន្ទូលមកខ្ញុំថា៖ «ពូជពង្សអ៊ីស្រអែល និងពូជពង្សយូដា មានកំហុសធ្ងន់ណាស់។ ពួកគេសម្លាប់គ្នាពាសពេញស្រុក ហើយអំពើទុច្ចរិតក៏មានពាសពេញទីក្រុងដែរ។ ពួកគេពោលថា “អុលឡោះតាអាឡាបោះបង់ចោលស្រុកនេះហើយ អុលឡោះតាអាឡាមើលអ្វីពុំឃើញទេ”។
ទ្រង់សំដែងឲ្យស្គាល់អ្វីៗ ដែលមានអត្ថន័យជ្រៅជ្រះ និងលាក់កំបាំង ទ្រង់ឈ្វេងយល់អ្វីៗដែលស្ថិតនៅក្នុងភាពងងឹត ដ្បិតមានពន្លឺស្ថិតនៅជាមួយទ្រង់។
មនុស្សទាំងអស់នៅផែនដីដូចជាគ្មានតម្លៃអ្វីសោះ។ ទ្រង់ប្រព្រឹត្តចំពោះពួកម៉ាឡាអ៊ីកាត់ និងចំពោះមនុស្សលោក តាមបំណងរបស់ទ្រង់ គ្មាននរណាម្នាក់អាចប្រឆាំងនឹងកិច្ចការរបស់ទ្រង់ ដោយពោលថា “ម្ដេចក៏ទ្រង់ធ្វើដូច្នេះ?” បានឡើយ។
ដែលជារូបកាយរបស់គាត់។ ក្រុមជំអះនេះបានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់អាល់ម៉ាហ្សៀស ហើយអាល់ម៉ាហ្សៀសផ្ទាល់ ក៏បានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់អុលឡោះដែរ។
គ្មានសត្វលោកណាមួយដែលអុលឡោះមើលមិនឃើញនោះឡើយ អ្វីៗទាំងអស់នៅទទេ ឥតបិទបាំងទាល់តែសោះចំពោះទ្រង់។ យើងត្រូវរៀបរាប់ប្រាប់អុលឡោះពីគ្រប់កិច្ចការទាំងអស់។