Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 8:27 - អាល់គីតាប

27 តើ​អុលឡោះពិត​ជា​អាច​នៅ​លើ​ផែនដី​បាន​ឬ? សូម្បី​តែ​ផ្ទៃ​មេឃ និង​លំហ​ដ៏​ធំ​ធេង​ក៏​ពុំ​ល្មម​ជូន​ទ្រង់​នៅ​ផង ចុះ​ទំរាំ​បើ​ដំណាក់​ដែល​ខ្ញុំ​សង់​ជូន​នេះ តើ​រឹង‌រឹត​តែ​ចង្អៀត​យ៉ាង​ណា​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 តើ​ព្រះ​នឹង​គង់​លើ​ផែនដី​ប្រាកដ​ឬ? មើល៍ ផ្ទៃ​មេឃ និង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ នោះ​មិន​ល្មម​ឲ្យ​ទ្រង់​គង់​ចុះ​ទៅ​ហើយ ចំណង់​បើ​ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​បាន​ស្អាង​នេះ តើ​នឹង​ចង្អៀត​អម្បាល‌ម៉ាន​ទៅ​ទៀត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 តើ​ព្រះ‌ជាម្ចាស់​ពិត​ជា​អាច​គង់​នៅ​លើ​ផែនដី​បាន​ឬ? សូម្បី​តែ​ផ្ទៃ​មេឃ និង​លំហ​ដ៏​ធំ‌ធេង​ក៏​ពុំ​ល្មម​ថ្វាយ​ព្រះអង្គ​គង់​ផង ចុះ​ទម្រាំ​បើ​ព្រះ‌ដំណាក់​ដែល​ទូលបង្គំ​សង់​ថ្វាយ​នេះ តើ​រឹង‌រឹត​តែ​ចង្អៀត​យ៉ាង​ណា​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 យីអើ តើ​ព្រះ​នឹង​គង់​លើ​ផែនដី​ជា​ប្រាកដ​ឬ មើល ផ្ទៃ​មេឃ នឹង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ នោះ​មិន​ល្មម​ឲ្យ​ទ្រង់​គង់​ចុះ​ទៅ​ហើយ ចំណង់​បើ​ព្រះ‌វិហារ​ដែល​ទូលបង្គំ​បាន​ស្អាង​នេះ តើ​នឹង​ចង្អៀត​អំបាល‌ម៉ាន​ទៅ​ទៀត

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 8:27
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ដំណាក់​របស់​អុលឡោះ​ដែល​ខ្ញុំ​ចង់​សង់​នោះ​មាន​ទំហំ​ធំ​ណាស់ ដ្បិត​អុលឡោះ​ជា​ម្ចាស់​នៃ​យើង ជា​ម្ចាស់​ដ៏​ឧត្តុង្គ‌ឧត្តម លើស​ព្រះ​នានា។


ប៉ុន្តែ តើ​នរណា​អាច​សង់​ដំណាក់​ជូន​ទ្រង់​បាន? សូម្បី​តែ​ផ្ទៃ​មេឃ​ដ៏​ធំ​ធេង ក៏​ពុំ​មាន​កន្លែង​ល្មម​ជូន​ទ្រង់​នៅ​ផង។ ខ្ញុំ​ក៏​ពុំ​អាច​សង់​ដំណាក់​ជូន​ទ្រង់​បាន​ដែរ គឺ​ខ្ញុំ​គ្រាន់​តែ​ចង់​សង់​កន្លែង​មួយ សម្រាប់​ធ្វើ​គូរបាន​ចំពោះ​ទ្រង់​ប៉ុណ្ណោះ។


តើ​អុលឡោះ​នៅ​លើ​ផែនដី ជា​មួយ​មនុស្ស​លោក​កើត​ឬ? សូម្បី​តែ​ផ្ទៃ​មេឃ និង​លំហ​ដ៏​ធំ​ធេង ក៏​ពុំ​ល្មម​ជូន​ទ្រង់​នៅ​ផង ចុះ​ទំរាំ​បើ​ដំណាក់​ដែល​ខ្ញុំ​សង់​ជូន​នេះ តើ​រឹង‌រឹត​តែ​ចង្អៀត​យ៉ាង​ណា​ទៅ!


អុលឡោះ‌តាអាឡា​នៅ​ពី​លើ​ប្រជា‌ជាតិ​ទាំង‌ឡាយ សិរី‌រុង‌រឿង​របស់​ទ្រង់​ខ្ពស់​ជាង ផ្ទៃ​មេឃ​ទៅ​ទៀត។


ផ្ទៃ​មេឃ​ដ៏​ខ្ពស់​បំផុត​អើយ ចូរ​សរសើរ​តម្កើង​ទ្រង់! ទឹក​ទាំង‌ឡាយ​ដែល​ស្ថិត​នៅ​ពី​លើ​ផ្ទៃ​មេឃ​អើយ ចូរ​សរសើរ​តម្កើង​ទ្រង់!


ទ្រង់​នៅ​លើ​រទេះ​ឡើង​ខ្ពស់​ជាង​ផ្ទៃ​មេឃ ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​ទៅ​ទៀត ទ្រង់​បន្លឺ​សំឡេង​យ៉ាង​រន្ទឺ​ខ្ទរ‌ខ្ទារ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​ក៏​ជា​កំណល់​ទ្រ​ជើង​យើង​ដែរ តើ​អ្នក​រាល់​គ្នា​នឹង​សង់​ដំណាក់​បែប​ណា ឲ្យ​យើង​បាន? តើ​កន្លែង​ដែល​យើង​នឹង​សម្រាក​នោះ​នៅ​ឯ​ណា?


គ្មាន​នរណា​ម្នាក់​ពួន​នៅ​កន្លែង​មួយ ហើយ​យើង​មើល​មិន​ឃើញ​នោះ​ទេ ដ្បិត​យើង​ស្ថិត​នៅ​ពាស‌ពេញ​លើ​ផ្ទៃ​មេឃ និង​នៅ​លើ​ផែនដី» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


បន្ទូល​នៃ​អុលឡោះ​បាន​កើត​មក​ជា​មនុស្ស ហើយ​នៅក្នុង​ចំណោម​យើង​រាល់​គ្នា យើង​បាន​ឃើញ​សិរី‌រុង‌រឿង​របស់​គាត់ ជា​សិរី‌រុង‌រឿង​នៃ​បុត្រា​តែ​មួយ​គត់​ដែល​មក​ពី​អុលឡោះ​ជា​បិតា គាត់​ពោរ‌ពេញ​ទៅ​ដោយ​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​ពិត។


អុលឡោះ​ដែល​បាន​បង្កើត​ពិភព​លោក និង​បង្កើត​អ្វីៗ​សព្វ​សារពើ​នៅ​ក្នុង​ពិភព​លោក​នេះ ទ្រង់​ជា​ម្ចាស់​នៃ​សូរ៉កា និង​ម្ចាស់​នៃ​ផែនដី ទ្រង់​មិន​នៅ​ក្នុង​ម៉ាស្ជិទ​ដែល​មនុស្ស​សង់​នោះ​ឡើយ


ខ្ញុំ​ស្គាល់​បុរស​ម្នាក់​ដែល​ជឿ​អាល់ម៉ា‌ហ្សៀស កាល​ពី​ដប់‌បួន​ឆ្នាំ​មុន អុលឡោះ‌ជាអម្ចាស់​បាន​លើក​គាត់​ឡើង​ទៅ​ដល់​សូរ៉កា​ជាន់​ទី​បី មាន​តែ​អុលឡោះ​ប៉ុណ្ណោះ​ទ្រង់​ជ្រាប)។


តើ​ម៉ាស្ជិទ​របស់​អុលឡោះ និង​ព្រះ‌ក្លែង‌ក្លាយ​ចូល​គ្នា​ចុះ​ឬ​ទេ? យើង​ទាំង​អស់​គ្នា​ជា​ម៉ាស្ជិទ​របស់​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ជា​និច្ច ដូច​ទ្រង់​មាន​បន្ទូល​ថាៈ «យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ពួក​គេ ព្រម​ទាំង​រស់​នៅ​ជា​មួយ​ពួក​គេ​ដែរ។ យើង​នឹង​ធ្វើ​ជាម្ចាស់​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ដ្រ របស់​យើង»។


ផ្ទៃ​មេឃ​អាកាស‌វេហាស៍​ដ៏​ខ្ពស់​បំផុត និង​ផែនដី ព្រម​ទាំង​អ្វីៗ​នៅ​ទី​នោះ សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។


សូម​គិត​មើល៍ អុលឡោះ‌ជា​បិតា​ស្រឡាញ់​យើង​ខ្លាំង​ដល់​កំរិត​ណា គឺ​ទ្រង់​ស្រឡាញ់​យើង រហូត​ដល់​ទៅ​ហៅ​យើង​ថា ជា​បុត្រ​របស់​ទ្រង់ ហើយ​យើង​ពិត​ជា​បុត្រ​របស់​ទ្រង់​មែន! ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​លោក​មិន​ស្គាល់​យើង មក​ពី​គេ​មិន​បាន​ស្គាល់​ទ្រង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម