Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 49:10 - អាល់គីតាប

10 យើង​នឹង​យក​អ្វីៗ​ទាំង​អស់​ចេញ​ពី​អេសាវ យើង​នឹង​បើក​កកាយ​កន្លែង​ដែល​គេ​ពួន គឺ​គេ​ពុំ​អាច​ពួន​ត​ទៅ​ទៀត​បាន​ឡើយ។ ពូជ‌ពង្ស បង​ប្អូន ព្រម​ទាំង​អ្នក​ជិត​ខាង​របស់​គេ នឹង​ត្រូវ​អន្តរាយ។ គ្មាន​នៅ​សល់​នរណា​ម្នាក់​ពោល​ថា:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ប៉ុន្តែ យើង​បាន​ធ្វើ​ឲ្យ​អេសាវ​អាក្រាត​នៅ​ទទេ យើង​បាន​បើក​កេរខ្មាស​គេ​ឲ្យ​ឃើញ គេ​មិន​អាច​បិទ​បាំង​ខ្លួន​បាន​ទេ ពូជ‌ពង្ស​របស់​គេ​ត្រូវ​បំផ្លាញ​ហើយ ព្រម​ទាំង​បង‌ប្អូន និង​អ្នក​ជិត​ខាង​គេ ឯ​ខ្លួន​គេ​ក៏​មិន​នៅ​ទៀត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 យើង​នឹង​យក​អ្វីៗ​ទាំង​អស់​ចេញ​ពី​អេសាវ យើង​នឹង​បើក​កកាយ​កន្លែង​ដែល​គេ​ពួន គឺ​គេ​ពុំ​អាច​ពួន​ត​ទៅ​ទៀត​បាន​ឡើយ។ ពូជ‌ពង្ស បងប្អូន ព្រម​ទាំង​អ្នក​ជិត​ខាង​របស់​គេ នឹង​ត្រូវ​អន្តរាយ។ គ្មាន​នៅ​សល់​នរណា​ម្នាក់​ពោល​ថា:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ប៉ុន្តែឯ​អញៗ​បាន​ធ្វើ​ឲ្យ​អេសាវ​អាក្រាត​នៅ​ទទេ អញ​បាន​បើក​កេរ‌ខ្មាស​គេ​ឲ្យ​ឃើញ​ផង គេ​នឹង​មិន​អាច​បិទ​បាំង​ខ្លួន​បាន​ទេ ពូជ‌ពង្ស​គេ​ត្រូវ​បំផ្លាញ​ហើយ ព្រម​ទាំង​បង​ប្អូន នឹង​អ្នក​ជិត​ខាង​គេ​ផង ឯ​ខ្លួន​គេ​ក៏​មិន​នៅ​ទៀត​ដែរ

សូមមើលជំពូក ចម្លង




យេរេមា 49:10
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អុលឡោះ‌តាអាឡា​ពេញ​ចិត្ត នឹង​ការ​អ្វី​ដែល​ត្រឹម​ត្រូវ ទ្រង់​ថែ‌រក្សា អស់​អ្នក​ដែល​ជឿ​លើ​ទ្រង់​ជា‌និច្ច ទ្រង់​មិន​បោះ​បង់​ពួក​គេ​ឡើយ តែ​ទ្រង់​កាត់‌កាល់​ពូជ‌ពង្ស​របស់​មនុស្ស អាក្រក់​ឲ្យ​វិនាស​សាប‌សូន្យ។


នៅ​ពេល​ល្ងាច ពួក​គេ​ភ័យ​ញ័រ​រន្ធត់ មុន​ពេល​ថ្ងៃ​រះ ពួក​គេ​វិនាស​សូន្យ​អស់​ទៅ។ នេះ​ហើយ​ជា​ទុក្ខ​ទោស​របស់​ពួក​អ្នក​ដែល​ប្លន់ និង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​យើង។


យើង​នឹង​ប្រគល់​មាស​ប្រាក់ ដែល​គេ​កប់​ទុក​ក្នុង​ទី​ងងឹត​មក​ឲ្យ​អ្នក ព្រម​ទាំង​ប្រគល់​ទ្រព្យ​សម្បត្តិ​ដែល គេ​ទុក​ក្នុង​ទី​លាក់​កំបាំង​មក​ឲ្យ​អ្នក​ដែរ។ ដូច្នេះ អ្នក​នឹង​ដឹង​ថា​យើង​ពិត​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​ហៅ​អ្នក​មក​តាម​ឈ្មោះ​របស់​អ្នក។


យើង​នឹង​លាត់​សំពត់​របស់​អ្នក​ឡើង រហូត​ដល់​ក្បាល ដើម្បី​ឲ្យ​គេ​ឃើញ​កេរ‌ខ្មាស​របស់​អ្នក។


គ្មាន​នរណា​ម្នាក់​ពួន​នៅ​កន្លែង​មួយ ហើយ​យើង​មើល​មិន​ឃើញ​នោះ​ទេ ដ្បិត​យើង​ស្ថិត​នៅ​ពាស‌ពេញ​លើ​ផ្ទៃ​មេឃ និង​នៅ​លើ​ផែនដី» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​អើយ អ្នក​ទទួល​ទោស​ដល់​កំរិត​ហើយ គ្មាន​នរណា​កៀរ​អ្នក​យក​ទៅ​ជា​ឈ្លើយ​ទៀត​ទេ រីឯ​ប្រជា‌ជន​ស្រុក​អេដុម​វិញ អុលឡោះ​នឹង​ធ្វើ​ទណ្ឌ‌កម្ម​ពួក​គេ ស្រប​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត គឺ​ទ្រង់​លាត​ត្រដាង​អំពើ​បាប​របស់​ពួក​គេ។


ទោះ​បី​ពួក​គេ​ទៅ​ពួន​នៅ​កំពូល​ភ្នំ​កើមែល​ក្ដី ក៏​យើង​ទៅ​រក​ពួក​គេ ហើយ​ចាប់​យក​មក​វិញ ទោះ​បី​ពួក​គេ​លាក់​ខ្លួន​នៅ​បាត​សមុទ្រ ដើម្បី​កុំ​ឲ្យ​យើង​ឃើញ​ក្ដី ក៏​យើង​ប្រើ​នាគ​ឲ្យ​ទៅ​ខាំ​ពួក​គេ​ដែរ។


អេសាវ​អើយ គេ​គាស់​កកាយ​ស្រុក​អ្នក ហើយ​ប្រមូល​យក​កំណប់​ទ្រព្យ​របស់​អ្នក។


ក្រុង​ថេម៉ាន​អើយ ទាហាន​ដ៏​អង់‌អាច​របស់​អ្នក នឹង​ភ័យ​ញ័រ​រន្ធត់ ខ្មាំង​សម្លាប់​រង្គាល​ទាហាន​ទាំង​ប៉ុន្មាន នៅ​ភ្នំ​នៃ​ស្រុក​អេសាវ​អស់​គ្មាន​សល់!


ដូច​មាន​ចែង​ទុក​មក​ថា «យើង​ស្រឡាញ់​យ៉ាកកូប​ជាង​អេសាវ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម