ខ្ញុំបានប្រាប់ក្រុមលេវីឲ្យធ្វើពិធីជម្រះកាយ រួចមកយាមទ្វារនៅថ្ងៃឈប់សម្រាក ដើម្បីញែកថ្ងៃនោះជាថ្ងៃវិសុទ្ធ។ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ហេតុនេះ សូមនឹកចាំពីខ្ញុំ សូមអាណិតមេត្តាខ្ញុំ ដោយចិត្តសប្បុរសដ៏ធំធេងរបស់ទ្រង់។
យេរេមា 15:15 - អាល់គីតាប ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ជ្រាបអ្វីៗទាំងអស់ សូមនឹកដល់ខ្ញុំផង សូមមកជួយខ្ញុំ និងសងសឹកពួកអ្នកដែលបៀតបៀនខ្ញុំ! សូមកុំឲ្យខ្ញុំត្រូវរងគ្រោះ ដោយទ្រង់មានចិត្តអត់ធ្មត់ ចំពោះខ្មាំងសត្រូវនោះឡើយ។ សូមជ្រាបថា ព្រោះតែទ្រង់ ខ្ញុំស៊ូទ្រាំឲ្យគេជេរប្រមាថ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជ្រាបហើយ សូមព្រះអង្គនឹកចាំពីទូលបង្គំ ហើយប្រោសទូលបង្គំផង សូមសងសឹកនឹងពួកអ្នកដែលបៀតបៀនទូលបង្គំ សូមកុំដកទូលបង្គំចេញ ដោយព្រះអង្គត្រូវរងទ្រាំជាយូរនោះឡើយ សូមជ្រាបថា ទូលបង្គំរងទ្រាំសេចក្ដីដំណៀល ដោយយល់ដល់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបអ្វីៗទាំងអស់ សូមនឹកដល់ទូលបង្គំផង សូមយាងមកជួយទូលបង្គំ និងសងសឹកពួកអ្នកដែលបៀតបៀនទូលបង្គំ! សូមកុំឲ្យទូលបង្គំត្រូវរងគ្រោះ ដោយព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ចំពោះខ្មាំងសត្រូវនោះឡើយ។ សូមជ្រាបថា ព្រោះតែព្រះអង្គ ទូលបង្គំស៊ូទ្រាំឲ្យគេជេរប្រមាថ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ ទ្រង់ជ្រាបហើយ សូមទ្រង់នឹកចាំពីទូលបង្គំ ហើយប្រោសទូលបង្គំផង សូមសងសឹកនឹងពួកអ្នកដែលបៀតបៀនទូលបង្គំ សូមកុំដកទូលបង្គំចេញ ដោយទ្រង់ត្រូវរងទ្រាំជាយូរនោះឡើយ សូមជ្រាបថា ទូលបង្គំរងទ្រាំសេចក្ដីដំនៀល ដោយយល់ដល់ទ្រង់ |
ខ្ញុំបានប្រាប់ក្រុមលេវីឲ្យធ្វើពិធីជម្រះកាយ រួចមកយាមទ្វារនៅថ្ងៃឈប់សម្រាក ដើម្បីញែកថ្ងៃនោះជាថ្ងៃវិសុទ្ធ។ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ហេតុនេះ សូមនឹកចាំពីខ្ញុំ សូមអាណិតមេត្តាខ្ញុំ ដោយចិត្តសប្បុរសដ៏ធំធេងរបស់ទ្រង់។
ខ្ញុំបានចាត់ចែងឲ្យប្រជាជនយកអុសមកជូនតាមពេលកំណត់ ព្រមទាំងជំនូនដែលជាផលដំបូងនៃដំណាំរបស់គេដែរ។ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមនឹកចាំពីខ្ញុំ ហើយប្រព្រឹត្តចំពោះខ្ញុំ ដោយចិត្តសន្ដោសផង៕
«ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមកុំភ្លេចពីការទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្តចំពោះប្រជាជននេះ សូមមេត្តាសន្ដោសដល់ខ្ញុំផង»។
«ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមនឹកចាំពីអំពើដែលលោកថូប៊ីយ៉ា និងលោកសាន់បាឡាត់បានប្រព្រឹត្ត ហើយសូមនឹកចាំពីណូអាឌាជាអ្នកថ្លែងបន្ទូលនៃអុលឡោះនិងណាពីឯទៀតៗ ដែលចង់បំភ័យខ្ញុំដែរ»។
ទ្រង់ជ្រាបស្រាប់ហើយថា ខ្ញុំគ្មានកំហុសអ្វីទេ ហើយក៏គ្មាននរណារំដោះខ្ញុំឲ្យរួចផុត ពីអំណាចរបស់ទ្រង់បានដែរ។
ហេតុនេះហើយបានជាខ្ញុំអង្វរទ្រង់ថា «ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ទ្រង់នៅអស់កល្ប ពីជំនាន់មួយទៅជំនាន់មួយ សូមកុំដកជីវិតខ្ញុំក្នុងពេលដែល ខ្ញុំមិនទាន់ចាស់នៅឡើយ!»។
ឱអុលឡោះតាអាឡាអើយ ពេលណាទ្រង់ ពេញចិត្តនឹងប្រជារាស្ដ្ររបស់ទ្រង់ សូមនឹកដល់ខ្ញុំផង! ពេលណាទ្រង់សង្គ្រោះពួកគេ សូមជួយខ្ញុំ
តើខ្ញុំដែលជាអ្នកបម្រើរបស់ទ្រង់ ត្រូវរង់ចាំដល់ពេលណាទៀត ទើបទ្រង់វិនិច្ឆ័យទោសអស់អ្នក ដែលបៀតបៀនខ្ញុំ?
ទ្រង់ស្គាល់ចិត្តខ្ញុំច្បាស់ហើយ ទ្រង់បានពិនិត្យមើលចិត្តខ្ញុំនៅពេលយប់ ទ្រង់បានល្បងចិត្តខ្ញុំ តែពុំឃើញមានបំណងអាក្រក់អ្វីទេ ខ្ញុំមិនបានពោលពាក្យអ្វីខុសឡើយ ។
សូមបែរចេញពីខ្ញុំ ដើម្បីឲ្យខ្ញុំស្រឡះមុខបន្តិច មុននឹងខ្ញុំលាចាកលោកនេះ រលាយសូន្យបាត់ទៅ។
ព្រោះតែទ្រង់ គេប្រហារជីវិតយើងខ្ញុំគ្រប់ពេលវេលា ហើយគេចាត់ទុកយើងខ្ញុំ ដូចជាចៀមដែលត្រូវយកទៅសម្លាប់ ។
«ឱ! អុលឡោះតាអាឡាអើយ សូមកុំភ្លេចថា ខ្ញុំដើរតាមមាគ៌ារបស់ទ្រង់ ដោយចិត្តស្មោះស្ម័គ្រ និងចិត្តទៀងត្រង់ ខ្ញុំប្រព្រឹត្តតែអំពើដែលគាប់បំណងទ្រង់ប៉ុណ្ណោះ!»។ ស្តេចហេសេគាបង្ហូរទឹកភ្នែកយ៉ាងខ្លាំង។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ស្គាល់ខ្ញុំ ទ្រង់មើលឃើញខ្ញុំ ទ្រង់ឈ្វេងយល់ថា ខ្ញុំជំពាក់ចិត្តនឹងទ្រង់។ រីឯអ្នកទាំងនោះវិញ សូមទ្រង់យកពួកគេចេញ ដូចកូនចៀមដែលគេនាំទៅទីសត្តឃាត សូមញែកពួកគេទុកដោយឡែក សម្រាប់ថ្ងៃប្រហារជីវិត។
អ្នកម្ដាយអើយ តើបង្កើតខ្ញុំមកធ្វើអ្វី បើខ្ញុំវេទនាបែបនេះ! អ្នកស្រុកទាំងមូលនាំគ្នាជំទាស់ ហើយរករឿងឈ្លោះជាមួយនឹងខ្ញុំ។ ខ្ញុំពុំបានជំពាក់ប្រាក់គេ ហើយក៏គ្មាននរណាជំពាក់ប្រាក់ខ្ញុំដែរ តែពួកគេជេរប្រទេចផ្ដាសាខ្ញុំគ្រប់ៗគ្នា។
យើងនឹងធ្វើឲ្យអ្នកប្រៀបដូចជា កំពែងលង្ហិនដ៏មាំ នៅចំពោះមុខប្រជាជននេះ ពួកគេនឹងនាំគ្នាវាយប្រហារអ្នក តែពុំអាចឈ្នះអ្នកបានឡើយ ដ្បិតយើងនៅជាមួយអ្នក ដើម្បីសង្គ្រោះ និងរំដោះអ្នក» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ចំណែកឯខ្ញុំវិញ ខ្ញុំពុំបានទទូចសូម ទ្រង់ដាក់ទោសពួកគេជាប្រញាប់ទេ។ ទ្រង់ជ្រាបស្រាប់ហើយថា ខ្ញុំមិនចង់ឃើញថ្ងៃអន្តរាយនោះ កើតមានចំពោះពួកគេឡើយ។ ទ្រង់ជ្រាបនូវពាក្យសំដី របស់ខ្ញុំច្បាស់ណាស់។
ឱអុលឡោះតាអាឡាអើយ ទ្រង់ជ្រាបនូវការឃុបឃិតទាំងប៉ុន្មាន ដែលគេចង់ប្រហារជីវិតខ្ញុំ។ សូមកុំអត់ទោសឲ្យពួកគេ សូមកុំលុបអំពើបាបរបស់ពួកគេចេញពី ទ្រង់ឡើយ! សូមឲ្យពួកគេជំពប់ដួលនៅមុខទ្រង់ សូមដាក់ទោសពួកគេ តាមកំហឹងរបស់ទ្រង់។
ប៉ុន្តែ អុលឡោះតាអាឡានៅជាមួយខ្ញុំ ទ្រង់ចាំជួយខ្ញុំ ដូចវីរបុរសដ៏អង់អាច ហេតុនេះ អស់អ្នកដែលបៀតបៀនខ្ញុំ មុខជាដួល ហើយមិនអាចឈ្នះខ្ញុំបាន។ ពួកគេនឹងត្រូវអាម៉ាស់ជាខ្លាំង ព្រោះធ្វើអ្វីខ្ញុំមិនកើត ពួកគេនឹងបាក់មុខរហូតតទៅ ឥតភ្លេចឡើយ។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលស្ទង់មើល ចិត្តគំនិតរបស់មនុស្សសុចរិត ទ្រង់ឈ្វេងយល់ចិត្តថ្លើមរបស់គេ។ ខ្ញុំនឹងឃើញទ្រង់សងសឹកពួកគេ ជំនួសខ្ញុំ ដ្បិតខ្ញុំផ្ញើជីវិតទាំងស្រុងលើទ្រង់។
គ្រប់ពេលដែលខ្ញុំនិយាយ ខ្ញុំស្រែកប្រកាសតែអំពីការឃោរឃៅ និងមហន្តរាយ។ ព្រោះតែបន្ទូលរបស់អុលឡោះតាអាឡា ពួកគេត្មះតិះដៀល និងសើចចំអក ឲ្យខ្ញុំ តាំងពីព្រលឹមទល់ព្រលប់។
មនុស្សគ្រប់ៗគ្នានឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។ ប៉ុន្ដែ អ្នកណាស៊ូទ្រាំរហូតដល់ចុងបញ្ចប់ អុលឡោះនឹងសង្គ្រោះអ្នកនោះ។
អ្នកណាលះបង់ផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្ដាយ កូន ឬស្រែចម្ការ ព្រោះតែខ្ញុំ អ្នកនោះនឹងបានទទួលវិញមួយជាមួយរយ ព្រមទាំងមានជីវិតអស់កល្បជានិច្ច។
បងប្អូនជាទីស្រឡាញ់អើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ គឺទុកឲ្យអុលឡោះសំដែងកំហឹងចំពោះគេវិញ ដ្បិតមានចែងទុកមកថាៈ «អុលឡោះជាអម្ចាស់មានបន្ទូលថា “ការសងសឹកស្រេចតែលើយើង យើងនឹងតបទៅពួកគេវិញ”។
តើនរណាអាចបំបែកយើងចេញពីចិត្តស្រឡាញ់របស់អាល់ម៉ាហ្សៀសបាន? ទុក្ខវេទនា ឬការតប់ប្រមល់ អន្ទះអន្ទែង ការបៀតបៀន ការស្រេកឃ្លាន ខ្វះសម្លៀកបំពាក់ គ្រោះថ្នាក់ ឬមួយត្រូវគេសម្លាប់?
ដោយយើងបានស្គាល់ការគោរពកោតខ្លាចអុលឡោះហើយ យើងក៏ខិតខំណែនាំមនុស្សលោកឲ្យជឿដែរ។ អុលឡោះស្គាល់ចិត្ដយើង (ខ្ញុំសង្ឃឹមថា នៅក្នុងសតិសម្បជញ្ញៈរបស់បងប្អូន បងប្អូនក៏ស្គាល់ចិត្ដយើងដែរ)។
លោកអលេក្សានត្រុសជាជាងដែក បានធ្វើបាបខ្ញុំយ៉ាងច្រើន។ អ៊ីសាជាអម្ចាស់នឹងតបស្នងទៅគាត់វិញ តាមអំពើដែលគាត់បានប្រព្រឹត្ដនោះ ជាមិនខាន។
សូរ៉កាអើយ ចូរអរសប្បាយនឹងការវិនាសរបស់ក្រុងនេះទៅ! អ្នករាល់គ្នាដែលជាប្រជាជនដ៏បរិសុទ្ធ សាវ័ក និងណាពី ចូរអរសប្បាយដែរ ដ្បិតអុលឡោះបានរកយុត្ដិធម៌ឲ្យអ្នករាល់គ្នា ដោយដាក់ទោសក្រុងនេះហើយ»។
អ្នកទាំងនោះស្រែកអង្វរយ៉ាងខ្លាំងៗថាៈ «ឱអុលឡោះដ៏ជាចៅហ្វាយ អុលឡោះដ៏វិសុទ្ធ និងស្មោះត្រង់អើយ! តើពេលណាទ្រង់រកយុត្ដិធម៌ និងសងសឹកពួកនៅលើផែនដី ដែលបានបង្ហូរឈាមយើងខ្ញុំ?»។
លោកសាំសុនអង្វររកអុលឡោះតាអាឡាថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់អើយ! សូមកុំភ្លេចខ្ញុំឡើយ! អុលឡោះអើយ សូមមេត្តាប្រោសប្រទានកម្លាំងដល់ខ្ញុំម្តងនេះទៀតចុះ គឺក្នុងរយៈពេលតែមួយប៉ប្រិចភ្នែក សូមឲ្យខ្ញុំអាចសងសឹកពួកភីលីស្ទីន ចំពោះភ្នែកទាំងពីរដែលគេបានខ្វេះនោះផង!»។