នៅលើផែនដីពុំទាន់មានកូនឈើអ្វីតាមទីវាលទេ សូម្បីតែស្មៅមួយទងក៏ពុំទាន់ពន្លកចេញមកដែរ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់ពុំទាន់បានធ្វើឲ្យមានភ្លៀងធ្លាក់មកលើផែនដីនៅឡើយ ហើយក៏គ្មានមនុស្សភ្ជួររាស់ដែរ។
យេរេមា 10:13 - អាល់គីតាប ពេលទ្រង់បន្លឺសំឡេង ទឹកទាំងឡាយមកមូលផ្ដុំគ្នានៅលើមេឃ ពពករសាត់មកពីជើងមេឃ ផ្លេកបន្ទោរបង្អុរភ្លៀងចុះមក ហើយខ្យល់ក៏ចេញពីកន្លែងរបស់វាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាព្រះអង្គបព្ចោញព្រះសៀង នោះមានទឹកសន្ធឹកនៅលើមេឃ ព្រះអង្គធ្វើឲ្យចំហាយឡើងពីចុងផែនដីទាំងអស់ ក៏បង្កើតផ្លេកបន្ទោរ សម្រាប់ជូនភ្លៀងមក ហើយបព្ចោញខ្យល់ពីឃ្លាំងរបស់ព្រះអង្គផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះអង្គបន្លឺព្រះសូរសៀង ទឹកទាំងឡាយមកមូលផ្ដុំគ្នានៅលើមេឃ ពពករសាត់មកពីជើងមេឃ ផ្លេកបន្ទោរបង្អុរភ្លៀងចុះមក ហើយខ្យល់ក៏ចេញពីកន្លែងរបស់វាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាទ្រង់បព្ចោញព្រះសៀង នោះមានទឹកសន្ធឹកនៅលើមេឃ ទ្រង់ធ្វើឲ្យចំហាយឡើងពីចុងផែនដីទាំងអស់ ក៏បង្កើតផ្លេកបន្ទោរ សំរាប់ជូនភ្លៀងមក ហើយបព្ចោញខ្យល់ពីឃ្លាំងរបស់ទ្រង់ផង |
នៅលើផែនដីពុំទាន់មានកូនឈើអ្វីតាមទីវាលទេ សូម្បីតែស្មៅមួយទងក៏ពុំទាន់ពន្លកចេញមកដែរ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់ពុំទាន់បានធ្វើឲ្យមានភ្លៀងធ្លាក់មកលើផែនដីនៅឡើយ ហើយក៏គ្មានមនុស្សភ្ជួររាស់ដែរ។
អេលីយ៉េសជម្រាបស្តេចអហាប់ថា៖ «សូមស្តេចអញ្ជើញពិសា ដ្បិតខ្ញុំ ឮសូរសន្ធឹកភ្លៀងជិតមកដល់ហើយ»។
ពីស្ថានដ៏ខ្ពស់ ទ្រង់បានស្រោចស្រព ភ្នំទាំងឡាយ ហើយទ្រង់ប្រទានឲ្យផែនដី មានទឹកយ៉ាងបរិបូណ៌។
ទ្រង់នាំពពកចេញពីជើងមេឃ ទ្រង់ធ្វើឲ្យមានផ្លេកបន្ទោរ ដើម្បីឲ្យភ្លៀងធ្លាក់ ហើយទ្រង់ក៏បានបញ្ចេញខ្យល់ ឲ្យបក់បោកមកដែរ។
ទ្រង់ធ្វើឲ្យមានពពកបាំងបិទផ្ទៃមេឃ ទ្រង់រៀបចំឲ្យមាន ភ្លៀងធ្លាក់មកលើផែនដី ទ្រង់ធ្វើឲ្យមានស្មៅដុះនៅតាមភ្នំ
អុលឡោះតាអាឡាធ្វើឲ្យមានស្នូរផ្គរលាន់នៅលើមេឃ អុលឡោះដ៏ខ្ពង់ខ្ពស់បំផុតបន្លឺសំឡេង ។
ទ្រង់នៅលើរទេះឡើងខ្ពស់ជាងផ្ទៃមេឃ ដ៏ស្ថិតស្ថេរអស់កល្បជានិច្ចទៅទៀត ទ្រង់បន្លឺសំឡេងយ៉ាងរន្ទឺខ្ទរខ្ទារ។
ម៉ូសាលើកដំបងតម្រង់ទៅលើមេឃ អុលឡោះតាអាឡា ធ្វើឲ្យមានផ្គរលាន់ និងព្រឹល ហើយមានរន្ទះបាញ់មកលើផែនដី។ អុលឡោះតាអាឡាក៏បង្អុរព្រឹលឲ្យធ្លាក់ មកលើស្រុកអេស៊ីប។
ក្នុងចំណោមព្រះដ៏ឥតបានការរបស់ ប្រជាជាតិទាំងឡាយ គ្មានព្រះណាអាចធ្វើឲ្យភ្លៀងធ្លាក់បានទេ! សូម្បីតែមេឃផ្ទាល់ ក៏មិនអាចបង្អុរភ្លៀងចុះមកបានដែរ។ ឱអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំអើយ មានតែទ្រង់ទេដែលអាចបង្អុរភ្លៀងបាន យើងខ្ញុំសង្ឃឹមលើទ្រង់តែមួយប៉ុណ្ណោះ ត្បិតហេតុការណ៍ទាំងនេះកើតមកពីទ្រង់។
យើងនឹងធ្វើឲ្យក្រុងនេះ ព្រមទាំងប្រជាជនបានដូចតូផេតដែរ -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
គេពុំព្រមរិះគិតក្នុងចិត្តថា “ចូរយើងនាំគ្នាគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់នៃយើង។ ទ្រង់ប្រទានទឹកភ្លៀងមកយើង តាមរដូវកាល គឺភ្លៀងនៅដើមរដូវ និងភ្លៀងនៅចុងរដូវ ហើយទ្រង់ក៏បានកំណត់ទុកនូវសប្ដាហ៍ ដែលយើងត្រូវច្រូតកាត់ដែរ”។
ពេលទ្រង់បន្លឺសំឡេង ទឹកទាំងឡាយមកមូលផ្ដុំគ្នានៅលើមេឃ ពពករសាត់មកពីជើងមេឃ ផ្លេកបន្ទោរបង្អុរភ្លៀងចុះមក ហើយខ្យល់ក៏ចេញពីកន្លែងរបស់វាដែរ។
មើល៍! ម្ចាស់ដែលបានសូនភ្នំ និងបង្កើតខ្យល់ ម្ចាស់ដែលបង្ហាញឲ្យមនុស្សស្គាល់ បំណងរបស់ទ្រង់ ម្ចាស់ដែលធ្វើឲ្យពន្លឺថ្ងៃរះប្រែជាងងឹត ម្ចាស់ដែលនៅតាមទីខ្ពស់ៗនៃផែនដី ទ្រង់មាននាមថាអុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល។
ចូរទូរអាសូមអុលឡោះតាអាឡាប្រទាន ទឹកភ្លៀងមកអ្នករាល់គ្នា នៅចុងរដូវ! អុលឡោះតាអាឡានឹងធ្វើឲ្យមានខ្យល់ព្យុះ ទ្រង់ប្រទានទឹកភ្លៀងមកយ៉ាងបរិបូណ៌ ទ្រង់ធ្វើឲ្យដំណាំលូតលាស់ នៅតាមចម្ការរបស់អ្នករាល់គ្នា។