លោកុប្បត្តិ 2:5 - អាល់គីតាប5 នៅលើផែនដីពុំទាន់មានកូនឈើអ្វីតាមទីវាលទេ សូម្បីតែស្មៅមួយទងក៏ពុំទាន់ពន្លកចេញមកដែរ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់ពុំទាន់បានធ្វើឲ្យមានភ្លៀងធ្លាក់មកលើផែនដីនៅឡើយ ហើយក៏គ្មានមនុស្សភ្ជួររាស់ដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 នោះមិនទាន់មានគុម្ពោតណាមួយតាមទីវាលនៅលើផែនដីនៅឡើយទេ ហើយក៏មិនទាន់មានតិណជាតិណាមួយដុះឡើងតាមទីវាលនៅឡើយដែរ ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះមិនបានបង្អុរភ្លៀងមកលើផែនដី ហើយក៏គ្មានមនុស្សភ្ជួររាស់ដីដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ផែនដីមិនទាន់មានអ្វីដុះនៅឡើយទេ ក៏មិនទាន់មានតិណជាតិណានៅទីវាលដែរ ព្រោះព្រះយេហូវ៉ាដ៏ជាព្រះមិនបានបង្អុរភ្លៀងមកលើផែនដីនៅឡើយ ហើយក៏គ្មានមនុស្សណាភ្ជួររាស់ដីដែរ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 នៅលើផែនដីពុំទាន់មានកូនឈើអ្វីតាមទីវាលទេ សូម្បីតែស្មៅមួយទងក៏ពុំទាន់ពន្លកចេញមកដែរ ដ្បិតព្រះជាអម្ចាស់ពុំទាន់បានធ្វើឲ្យមានភ្លៀងធ្លាក់មកលើផែនដីនៅឡើយ ហើយក៏គ្មានមនុស្សភ្ជួររាស់ដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 រីឯនៅផែនដីនោះមិនទាន់មានអ្វីដុះនៅឡើយទេ ក៏មិនទាន់មានតិណជាតិណានៅវាលដែរ ពីព្រោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មិនបានបង្អុរភ្លៀងមកលើផែនដីសោះ ហើយក៏គ្មានមនុស្សណានឹងភ្ជួររាស់ដីផង សូមមើលជំពូក |
ក្នុងចំណោមព្រះដ៏ឥតបានការរបស់ ប្រជាជាតិទាំងឡាយ គ្មានព្រះណាអាចធ្វើឲ្យភ្លៀងធ្លាក់បានទេ! សូម្បីតែមេឃផ្ទាល់ ក៏មិនអាចបង្អុរភ្លៀងចុះមកបានដែរ។ ឱអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំអើយ មានតែទ្រង់ទេដែលអាចបង្អុរភ្លៀងបាន យើងខ្ញុំសង្ឃឹមលើទ្រង់តែមួយប៉ុណ្ណោះ ត្បិតហេតុការណ៍ទាំងនេះកើតមកពីទ្រង់។