Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 18:41 - អាល់គីតាប

41 អេលី‌យ៉េស​ជម្រាប​ស្តេច​អហាប់​ថា៖ «សូម​ស្តេច​អញ្ជើញ​ពិសា ដ្បិត​ខ្ញុំ ឮ​សូរ​សន្ធឹក​ភ្លៀង​ជិត​មក​ដល់​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 រួច​មក លោក​អេលីយ៉ា​ទូល​ព្រះបាទ​អ័ហាប់​ថា៖ «សូម​ស្តេច​ឡើង​ទៅ​សោយ​ព្រះ‌ស្ងោយ​ចុះ ដ្បិត​មាន​សូរ​សន្ធឹក​ភ្លៀង​ជា​ធំ​មក​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 លោក​អេលីយ៉ា​ទូល​ព្រះ‌បាទ​អហាប់​ថា៖ «សូម​ព្រះ‌ករុណា​យាង​សោយ​ព្រះ‌ស្ងោយ ដ្បិត​ទូលបង្គំ​ឮ​សូរ​សន្ធឹក​ភ្លៀង​ជិត​មក​ដល់​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 រួច​មក​អេលីយ៉ា​ទូល​ដល់​អ័ហាប់​ថា សូម​ស្តេច​ឡើង​ទៅ​សោយ​ព្រះ‌ស្ងោយ​ចុះ ដ្បិត​មាន​សូរ​សន្ធឹក​ភ្លៀង​ជា​ធំ​មក​ហើយ

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 18:41
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អេលី‌យ៉េស ជា​អ្នក​ភូមិ​ធេស‌ប៊ី​ក្នុង​ស្រុក​កាឡាដ ជម្រាប​ស្តេច​អហាប់​ថា៖ «ខ្ញុំ​សូម​ជម្រាប​ស្តេច ក្នុង​នាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​នៅ​អស់‌កល្ប ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​ខ្ញុំ​គោរព​បម្រើ​ថា: ប៉ុន្មាន​ឆ្នាំ​ត​ទៅ​មុខ​ទៀត នឹង​គ្មាន​សន្សើម គ្មាន​ភ្លៀង​ទេ លើក‌លែង​តែ​ខ្ញុំ​ទូរអា​សូម»។


ច្រើន​ថ្ងៃ​កន្លង​ផុត​ទៅ គឺ​នៅ​ឆ្នាំ​ទី​បី​នៃ​ការ​រាំង​ស្ងួត អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​អេលី‌យ៉េស​ថា៖ «ចូរ​ទៅ​ជួប​ស្តេច​អហាប់​ចុះ! យើង​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផែនដី»។


អេលី‌យ៉េស​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​ចាប់​ព្យាការី​របស់​ព្រះ​បាល កុំ​ឲ្យ​នរណា​ម្នាក់​រត់​រួច​ឡើយ!»។ ប្រជា‌ជន​ក៏​ចាប់​ព្យាការី​របស់​ព្រះ​បាល ហើយ​អេលី‌យ៉េស​បញ្ជា​ឲ្យ​នាំ​ពួក​គេ​ទៅ​កាន់​ជ្រោះ​គីសូន រួច​គាត់​ក៏​អារ​ក​ព្យាការី​ទាំង​អស់​នៅ​ទី​នោះ​ទៅ។


ស្តេច​អហាប់​ក៏​ទៅ​ពិសា។ រីឯ​អេលី‌យ៉េស​វិញ គាត់​ឡើង​ទៅ​លើ​កំពូល​ភ្នំ​កើមែល ហើយ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា​ដោយ​អោន​ក្បាល​នៅ​ចន្លោះ​ជង្គង់​ទាំង​ពីរ។


សូម​ទ្រង់​ដែល​នៅ​សូរ៉កា​ទ្រង់​ស្តាប់ ហើយ​លើក‌លែង​ទោស​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ឲ្យ​បាន​រួច​ពី​បាប​ផង គឺ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់។ សូម​បង្រៀន​ពួក​គេ​ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត និង​ប្រទាន​ទឹក​ភ្លៀង​មក​លើ​ទឹក​ដី​របស់​ទ្រង់ គឺ​ទឹក​ដី ដែល​ទ្រង់​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​ទ្រង់​ទុក​ជា​កេរ‌មត៌ក។


ធ្វើ​ដូច្នេះ ដើម្បី​ទ្រង់​ដាក់​ទោស​មនុស្ស នៅ​លើ​ផែនដី ឬ​សំដែង ចិត្ត​សប្បុរស​របស់​ទ្រង់។


ដូច្នេះ ចូរ​ទៅ​បរិភោគ​អាហារ​ដោយ​អំណរ ហើយ​ពិសា​ស្រា​ទំពាំង‌បាយជូរ​ដោយ​ចិត្ត​សប្បាយ​ចុះ ដ្បិត​អុលឡោះ​គាប់​ចិត្ត​នឹង​ការ‌ងារ​ដែល​អ្នក​ធ្វើ​នោះ​ហើយ។


ដូច្នេះ សូម​បង​ប្អូន​អញ្ជើញ​ពិសា​ទៅ ដើម្បី​ឲ្យ​បាន​រួច​ជីវិត ដ្បិត​នៅ​ក្នុង​ចំណោម​បង​ប្អូន សូម្បី​តែ​សក់​មួយ​សរសៃ​របស់​បង​ប្អូន ក៏​មិន​បាត់​ផង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម