Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 19:12 - អាល់គីតាប

12 យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​នេះ ព្រម​ទាំង​ប្រជា‌ជន​បាន​ដូច​តូផេត​ដែរ -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​ធ្វើ​ដូច្នេះ​ដល់​ទី​នេះ ហើយ​ដល់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ គឺ​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​នេះ​ត្រឡប់​ទៅ​ដូច​ជា​តូផែត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​នេះ ព្រម​ទាំង​ប្រជា‌ជន​បាន​ដូច​តូផេត​ដែរ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ធ្វើ​ដូច្នេះ​ដល់​ទី​នេះ ហើយ​ដល់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ គឺ​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​នេះ​ត្រឡប់​ទៅ​ដូច​ជា​តូផែត​ផង

សូមមើលជំពូក ចម្លង




យេរេមា 19:12
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ទ្រង់​បន្លឺ​សំឡេង ទឹក​ទាំង‌ឡាយ​មក​មូល​ផ្ដុំ​គ្នា​នៅ​លើ​មេឃ ពពក​រសាត់​មក​ពី​ជើង​មេឃ ផ្លេក​បន្ទោរ​បង្អុរ​ភ្លៀង​ចុះ​មក ហើយ​ខ្យល់​ក៏​ចេញ​ពី​កន្លែង​របស់​វា​ដែរ។


ដូច្នេះ យើង​នឹង​សម្រេច​តាម​ពាក្យ ដែល​យើង​បាន​សន្យា​ដល់​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ថា ប្រគល់​ទឹក​ដី​ដ៏​សម្បូណ៌​សប្បាយ​ឲ្យ​ពួក​គេ។ សព្វ​ថ្ងៃ អ្នក​រាល់​គ្នា​កាន់​កាប់​ទឹក​ដី​នេះ​ស្រាប់​ហើយ»។ ខ្ញុំ​ក៏​ជម្រាប​ទ្រង់​ថា «ពិត​មែន​ហើយអុលឡោះ‌តាអាឡា!»។


“អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា យើង​នឹង​បំបែក​ប្រជា‌ជន និង​ក្រុង​នេះ ដូច​គេ​បំបែក​ក្អម​របស់​ជាង​ស្មូន ដែល​គ្មាន​នរណា​អាច​ជួស‌ជុល​ឡើង​វិញ​បាន​ទេ។ គេ​នឹង​កប់​ខ្មោច​របស់​អ្នក​ទាំង​នោះ​នៅ​តូផេត ព្រោះ​គ្មាន​កន្លែង​ណា​ផ្សេង​ទៀត​ឡើយ។


ផ្ទះ​នានា​នៅ​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​វាំង​របស់​ស្តេច​ស្រុក​យូដា ដែល​សៅ‌ហ្មង ក៏​នឹង​បាន​ដូច​កន្លែង​តូផេត​ដែរ គឺ​ផ្ទះ​ទាំង​ប៉ុន្មាន​ដែល​មាន​កន្លែង​ជូន​គ្រឿង​សក្ការ‌បូជា​នៅ​រាន​ហាល សម្រាប់​បួង‌សួង​ផ្កាយ​ទាំង‌ឡាយ ព្រម​ទាំង​ច្រួច‌ស្រា​ជូន​ព្រះ​ដទៃ”»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម