ម៉ាឡាអ៊ីកាត់របស់អុលឡោះហៅបងក្នុងសុបិននោះថា “យ៉ាកកូបអើយ!” បងឆ្លើយវិញថា “បាទ!”។
ម៉ាថាយ 1:20 - អាល់គីតាប ពេលយូសុះកំពុងគិតដូច្នេះ ស្រាប់តែមានម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់ មកប្រាប់គាត់ក្នុងសុបិននិមិត្ដថា៖ «យូសុះជាពូជពង្សរបស់ទតអើយ សូមកុំខ្លាចនឹងទទួលនាងម៉ារីយំមកធ្វើជាភរិយាឡើយ! កូនដែលនៅក្នុងផ្ទៃនាង កើតមកពីរសអុលឡោះដ៏វិសុទ្ធ។ ព្រះគម្ពីរខ្មែរសាកល នៅពេលគាត់បានសញ្ជឹងគិតការទាំងនេះហើយ មើល៍! មានទូតសួគ៌របស់ព្រះអម្ចាស់លេចមកដល់គាត់ក្នុងយល់សប្តិ ហើយនិយាយថា៖ “យ៉ូសែបពូជពង្សដាវីឌអើយ កុំខ្លាចនឹងទទួលម៉ារាជាប្រពន្ធរបស់អ្នកឡើយ ពីព្រោះកូនដែលចាប់កំណើតនៅក្នុងផ្ទៃនាង គឺមកពីព្រះវិញ្ញាណដ៏វិសុទ្ធទេ។ Khmer Christian Bible ប៉ុន្ដែពេលគាត់គិតអំពីការទាំងនេះ ស្រាប់តែទេវតារបស់ព្រះអម្ចាស់បានលេចមកឲ្យគាត់ឃើញនៅក្នុងយល់សប្តិ ដោយនិយាយថា៖ «យ៉ូសែបជាពូជពង្សដាវីឌអើយ! កុំខ្លាចនឹងយកនាងម៉ារាធ្វើជាប្រពន្ធរបស់អ្នកឡើយ ដ្បិតកូននៅក្នុងផ្ទៃរបស់នាងកើតពីព្រះវិញ្ញាណបរិសុទ្ធទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពេលលោកកំពុងគិតដូច្នេះ ស្រាប់តែមានទេវតាមួយរូបរបស់ព្រះអម្ចាស់បានលេចមកប្រាប់លោកក្នុងយល់សប្តិថា៖ «យ៉ូសែប ជាពូជពង្សព្រះបាទដាវីឌអើយ កុំខ្លាចនឹងយកនាងម៉ារាមកធ្វើជាប្រពន្ធរបស់អ្នកឡើយ ដ្បិតបុត្រដែលមកចាប់កំណើតក្នុងផ្ទៃនាង គឺមកពីព្រះវិញ្ញាណបរិសុទ្ធទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកកំពុងគិតដូច្នេះ ស្រាប់តែមានទេវតា*របស់ព្រះអម្ចាស់មកប្រាប់លោក ក្នុងសុបិននិមិត្តថា៖ «លោកយ៉ូសែបជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ*អើយ សូមកុំខ្លាចនឹងទទួលនាងម៉ារីមកធ្វើជាភរិយាឡើយ! បុត្រដែលនៅក្នុងផ្ទៃនាង កើតមកពីព្រះវិញ្ញាណដ៏វិសុទ្ធ*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលដែលគាត់កំពុងតែគិតពីការនោះ ស្រាប់តែមានទេវតានៃព្រះអម្ចាស់ លេចមកពន្យល់សប្តិ ប្រាប់គាត់ថា យ៉ូសែប ពូជហ្លួងដាវីឌអើយ កុំឲ្យខ្លាចនឹងយកនាងម៉ារា ជាប្រពន្ធអ្នកឡើយ ដ្បិតបុត្រដែលមកចាប់ទំផ្ទៃនាង នោះកើតពីព្រះវិញ្ញាណបរិសុទ្ធទេ |
ម៉ាឡាអ៊ីកាត់របស់អុលឡោះហៅបងក្នុងសុបិននោះថា “យ៉ាកកូបអើយ!” បងឆ្លើយវិញថា “បាទ!”។
អុលឡោះមានបន្ទូលថា៖ «យើងជាអុលឡោះជាម្ចាស់នៃឪពុករបស់អ្នក។ កុំខ្លាចនឹងចុះទៅស្រុកអេស៊ីបឡើយ ដ្បិតនៅទីនោះ យើងនឹងធ្វើឲ្យអ្នកបានទៅជាប្រជាជាតិមួយដ៏ធំ។
អេលីយ៉េសមានប្រសាសន៍ទៅកាន់នាងថា៖ «កុំខ្លាចអ្វីឡើយ! សូមចូលទៅធ្វើតាមពាក្យនាងចុះ! តែសូមដុតនំបុ័ងមួយដុំតូច យកមកឲ្យខ្ញុំជាមុនសិន រួចសឹមដុតសម្រាប់នាង និងកូនរបស់នាង
ក្នុងពេលដែលស្តេចស៊ូឡៃម៉ាននៅគីបៀន អុលឡោះតាអាឡាបានសំដែងឲ្យគាត់ឃើញ ក្នុងសុបិននិមិត្តនៅពេលយប់។ អុលឡោះមានបន្ទូលថា៖ «បើអ្នកចង់បានអ្វី ចូរសុំមកចុះ យើងនឹងប្រគល់ឲ្យ!»។
ខ្ញុំជាអ្នកបម្រើរបស់ទ្រង់ សូមប្រទានប្រាជ្ញាមកខ្ញុំផង ដើម្បីឲ្យខ្ញុំស្គាល់ដំបូន្មានរបស់ទ្រង់។
សូមសំដែងឲ្យខ្ញុំស្គាល់ចិត្ត មេត្តាករុណារបស់ទ្រង់តាំងពីព្រលឹម ដ្បិតខ្ញុំផ្ញើជីវិតលើទ្រង់ហើយ។ សូមប្រោសប្រទានឲ្យខ្ញុំស្គាល់ផ្លូវ ដែលខ្ញុំត្រូវដើរ ដ្បិតខ្ញុំផ្ចង់ចិត្តទៅរកទ្រង់។
ពេលណាមានទុក្ខកង្វល់ញាំញីក្នុងចិត្តខ្ញុំ ទ្រង់សំរាលទុក្ខខ្ញុំ ដោយប្រទានឲ្យខ្ញុំមានអំណរសប្បាយ។
មនុស្សសុចរិតគិតតែពីធ្វើអ្វីដែលស្របច្បាប់ រីឯមនុស្សអាក្រក់គិតតែពីធ្វើអំពើល្មើសច្បាប់។
ទ្រង់ប្រទានសេចក្ដីសុខសាន្តជានិច្ចនិរន្តរ៍ ដល់ប្រជាជាតិនេះ ព្រោះគេមានជំហររឹងប៉ឹង ហើយផ្ញើជីវិតលើទ្រង់។
បើអ្នកទៅខាងស្ដាំ ឬទៅខាងឆ្វេង អ្នកនឹងឮសំឡេងបន្លឺខាងក្រោយខ្នងថា «នេះជាមាគ៌ាដែលអ្នករាល់គ្នាត្រូវដើរ!»។
អ្នករាល់គ្នាដែលស្គាល់សេចក្ដីសុចរិត ប្រជាជនដែលគោរពហ៊ូកុំរបស់យើង ដោយចិត្តស្មោះអើយ ចូរនាំគ្នាស្ដាប់យើង! មិនត្រូវខ្លាចមនុស្សលោកចំអកឲ្យឡើយ ហើយក៏មិនត្រូវចុះចាញ់ ព្រោះតែគេបន្ទាបបន្ថោកអ្នករាល់គ្នាដែរ។
ពេលនោះ ណាពីអេសាយជម្រាបស្តេចថា៖ «សូមជម្រាបរាជវង្សរបស់ស្តេចទត សូមស្តេចស្តាប់ខ្ញុំ! ស្តេចមិនត្រឹមតែធ្វើឲ្យមនុស្ស ណាយចិត្តប៉ុណ្ណោះទេ គឺថែមទាំងធ្វើឲ្យអុលឡោះជាម្ចាស់របស់ខ្ញុំ ណាយចិត្តទៀតផង។
មានគេនាំដំណឹងមកជម្រាបរាជវង្សរបស់ស្តេចទតថា ជនជាតិស៊ីរីបោះទ័ពនៅស្រុកអេប្រាអ៊ីម។ ដំណឹងនេះធ្វើឲ្យស្តេចអេហាស និងប្រជារាស្ត្រញ័ររន្ធត់ ដូចព្រៃឈើត្រូវខ្យល់បក់បោក។
កូនស្រីដែលបះបោរអើយ តើនាងនៅតែដើរតែលតោល ដល់កាលណាទៀត? អុលឡោះតាអាឡាបានធ្វើឲ្យមានការមួយថ្មី កើតឡើងនៅលើផែនដីនេះ គឺប្រពន្ធបែរជាស្វែងរកប្ដីទៅវិញ!»។
ដូច្នេះ តើឲ្យយើងបោះបង់ចោលពូជពង្សរបស់យ៉ាកកូប និងពូជពង្សរបស់ទត ជាអ្នកបម្រើរបស់យើង ដូចម្ដេចបាន? តើយើងលែងជ្រើសរើសមេដឹកនាំ ពីក្នុងចំណោមពូជពង្សរបស់គេ ឲ្យគ្រប់គ្រងលើពូជពង្សអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូបកើតឬ? ទេ! យើងនឹងស្ដារពួកគេឡើងវិញ ព្រមទាំងសំដែងចិត្តអាណិតអាសូរពួកគេថែមទៀតផង»។
លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផាន ប្រកាសយ៉ាងឱឡារិកចំពោះមេទាហាន និងពលទាហានទាំងនោះថា៖ «កុំខ្លាចក្រែងនឹងបម្រើជនជាតិខាល់ដេឡើយ ចូររស់នៅក្នុងស្រុក ហើយបម្រើស្តេចក្រុងបាប៊ីឡូនទៅ នោះអស់លោកនឹងបានសុខជាមិនខាន។
អុលឡោះមានបន្ទូលថា: ក្រោយមកទៀត យើងនឹងចាក់បង្ហូររសរបស់យើង មកលើមនុស្សលោកទាំងអស់។ កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា នឹងថ្លែងបន្ទូលយើង ពួកចាស់ទុំរបស់អ្នករាល់គ្នានឹងយល់សុបិននិមិត្ត ហើយពួកយុវជននឹងនិមិត្តឃើញការអស្ចារ្យ។
អុលឡោះមានបន្ទូលថា៖ ចូរស្តាប់ពាក្យយើងឲ្យបានជាក់ច្បាស់! ពេលណាមានណាពីម្នាក់ក្នុងចំណោមអ្នករាល់គ្នា យើងជាអុលឡោះតាអាឡា សំដែងឲ្យណាពីនោះស្គាល់យើង តាមរយៈនិមិត្តហេតុដ៏អស្ចារ្យ យើងនិយាយទៅកាន់គេតាមរយៈសុបិននិមិត្ត។
នេះជាដំណើររឿង អំពីកំណើតរបស់អ៊ីសាអាល់ម៉ាហ្សៀស។ នាងម៉ារីយំ ម្តាយរបស់អ៊ីសាត្រូវជាគូដណ្ដឹងរបស់យូសុះ។ មុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នា នាងម៉ារីយំមានផ្ទៃពោះ ដោយសាររសអុលឡោះដ៏វិសុទ្ធរួចទៅហើយ។
បន្ទាប់មក គេវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ តាមផ្លូវមួយផ្សេងទៀត ដ្បិតអុលឡោះមានបន្ទូលប្រាប់គេ ក្នុងសុបិននិមិត្ដមិនឲ្យវិលទៅជួបស្តេចហេរ៉ូដវិញឡើយ។
កាលពួកហោរាចារ្យចាកចេញផុតទៅ ម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់មកប្រាប់យូសុះ ក្នុងសុបិននិមិត្ដថា៖ «ចូរក្រោកឡើង នាំទារក និងម្តាយរត់ទៅស្រុកអេស៊ីបទៅ។ ចូរស្នាក់នៅស្រុកនោះ រហូតដល់យើងប្រាប់ឲ្យវិលត្រឡប់មកវិញ សឹមមក ដ្បិតស្ដេចហេរ៉ូដរកសម្លាប់ទារក»។
កាលស្តេចហេរ៉ូដស្លាប់ផុតទៅ ម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់មកប្រាប់យូសុះ នៅស្រុកអេស៊ីបក្នុងសុបិននិមិត្ដថា៖
ប៉ុន្ដែ កាលយូសុះដឹងថា ស្តេចអើខេឡោសឡើងគ្រងរាជ្យនៅស្រុកយូដា ស្នងស្តេចហេរ៉ូដជាឪពុកគាត់ខ្លាចមិនហ៊ានទៅស្រុកនោះទេ គាត់ភៀសខ្លួនទៅស្រុកកាលីឡេ ដោយអុលឡោះមានបន្ទូលឲ្យដឹង ក្នុងសុបិននិមិត្ដ។
នៅពេលដែលលោកពីឡាត អង្គុយនៅលើវេទិកាកាត់ក្ដី ភរិយារបស់លោកបានចាត់គេឲ្យមកជម្រាបថា៖ «កុំឡូកឡំនឹងរឿងមនុស្សឥតទោសនេះធ្វើអ្វី។ យប់មិញ ព្រោះតែរឿងបុរសនេះ ខ្ញុំយល់សប្ដិអាក្រក់ណាស់»។
ម៉ាឡាអ៊ីកាត់និយាយទៅកាន់ស្ដ្រីៗថា៖ «កុំភ័យខ្លាចអ្វី! ខ្ញុំដឹងថានាងៗ មករកអ៊ីសា ជាអ្នកភូមិណាសារ៉ែតដែលគេបានឆ្កាង។
ម៉ាឡាអ៊ីកាត់តបវិញថា៖ «ខ្ញុំឈ្មោះជីព្រអេល ជាអ្នកបម្រើអុលឡោះ ទ្រង់បានចាត់ខ្ញុំឲ្យនាំដំណឹងល្អនេះ មកប្រាប់អ្នក
រីឯយូសុះក៏ចេញដំណើរពីភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ ឆ្ពោះទៅភូមិបេថ្លេហិម ក្នុងស្រុកយូដា ជាភូមិកំណើតរបស់ទត ព្រោះគាត់ជាញាតិវង្សនឹងទត។
លុះដល់យប់ មានម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់ មកបើកទ្វារពន្ធធនាគារឲ្យក្រុមសាវ័កចេញទាំងពោលថា៖
យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឲ្យខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងទ្រង់ ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ ភរិយាថ្មោងថ្មីរបស់កូនចៀមក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។
ថ្ងៃមួយម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបានមកបង្ហាញខ្លួនឲ្យស្ត្រីនោះឃើញ ហើយពោលថា៖ «នាងជាស្ត្រីអារ មិនអាចមានកូនបានទេ ក៏ប៉ុន្តែ នាងនឹងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយ។