Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 12:6 - អាល់គីតាប

6 អុលឡោះ​មាន​បន្ទូល​ថា៖ ចូរ​ស្តាប់​ពាក្យ​យើង​ឲ្យ​បាន​ជាក់​ច្បាស់! ពេល​ណា​មាន​ណាពី​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា យើង​ជាអុលឡោះ‌តាអាឡា សំដែង​ឲ្យ​ណាពី​នោះ​ស្គាល់​យើង តាម​រយៈ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ យើង​និយាយ​ទៅ​កាន់​គេ​តាម​រយៈ​សុបិន​និមិត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ស្តាប់​ពាក្យ​របស់​យើង! ពេល​មាន​ហោរា​ក្នុង​ចំណោម​អ្នក​រាល់​គ្នា យើង​ជា​ព្រះ‌យេហូវ៉ា​សម្ដែង​ឲ្យ​គេ​ស្គាល់​យើង​តាម​និមិត្ត ហើយ​យើង​និយាយ​ទៅ​កាន់​គេ តាម​យល់​សប្តិ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ស្ដាប់​ពាក្យ​យើង​ឲ្យ​បាន​ជាក់​ច្បាស់! ពេល​ណា​មាន​ព្យាការី​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា យើង​ជា​ព្រះ‌អម្ចាស់ សម្តែង​ឲ្យ​ព្យាការី​នោះ​ស្គាល់​យើង តាម​រយៈ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ យើង​និយាយ​ទៅ​កាន់​គេ តាម​រយៈ​សុបិន​និមិត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ស្តាប់​អញ​ចុះ បើ​មាន​ហោរា​ណា​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា នោះ​អញ​ដ៏​ជា​ព្រះ‌យេហូវ៉ា អញ​នឹង​ឲ្យ​អ្នក​នោះ​ស្គាល់​អញ​ក្នុង​ការ​ជាក់‌ស្តែង ហើយ​អញ​នឹង​និយាយ​នឹង​អ្នក​នោះ ដោយ​ការ​ពន្យល់​សប្តិ

សូមមើលជំពូក ចម្លង




ជន‌គណនា 12:6
50 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក អ៊ីប្រាំ​និមិត្ត​ឃើញអុលឡោះ‌តាអាឡា មាន​បន្ទូល​មក​កាន់​គាត់​ថា៖ «អ៊ីប្រាំ​អើយ កុំ​ខ្លាច​អ្វី​ឡើយ! យើង​នឹង​ធ្វើ​ជា​ខែល​ការ‌ពារ​អ្នក អ្នក​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ»។


ឥឡូវ​នេះ ចូរ​ប្រគល់​នាង​ទៅ​ឲ្យ​បុរស​នោះ​វិញ​ទៅ ដ្បិត​គាត់​ជា​ណាពី​មួយ​នាក់ គាត់​នឹង​អង្វរ​ឲ្យ​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​រួច​ជីវិត។ ប្រសិន​បើ​អ្នក​មិន​ប្រគល់​នាង​ទៅ​ឲ្យ​គាត់​វិញ​ទេ តោង​ដឹង​ថា អ្នក​មុខ​ជា​ត្រូវ​ស្លាប់​ជា​មួយ​ញាតិ​វង្ស​របស់​អ្នក​មិន​ខាន»។


គាត់​សុបិន​ឃើញ​មាន​ជណ្តើរ​មួយ​បញ្ឈរ​លើ​ផែនដី ចុង​វា​ខ្ពស់​រហូត​ដល់​មេឃ ហើយ​មាន​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​នាំ​គ្នា​ចុះ​ឡើង​តាម​ជណ្តើរ​នោះ។


យ៉ាកកូប​ភ្ញាក់​ឡើង ហើយ​ពោល​ថា៖ «អុលឡោះ‌តាអាឡា​ពិត​ជា​នៅ​កន្លែង​នេះ​មែន តែ​ខ្ញុំ​មិន​ដឹង​សោះ!»។


យូសុះ​បាន​យល់​សប្តិ ហើយ​យក​មក​តំណាល​ប្រាប់​បងៗ ជា​ហេតុ​ធ្វើ​ឲ្យ​គេ​រឹត​តែ​ស្អប់​គាត់​ថែម​ទៀត។


ក្រោយ​មក យូសុះ​យល់​សប្តិ​ម្តង​ទៀត ហើយ​គាត់​បាន​យក​ទៅ​និយាយ​ប្រាប់​បងៗ​ថា៖ «ខ្ញុំ​បាន​យល់​សប្តិ​ម្តង​ទៀត​ដូច​តទៅ​គឺ ព្រះ‌អាទិត្យ ព្រះ‌ច័ន្ទ និង​ផ្កាយ​ដប់​មួយ មក​ក្រាប​គោរព​ដល់​ខ្ញុំ»។


អុលឡោះ​ហៅ​អ៊ីស្រ‌អែល ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​ថា៖ «យ៉ាកកូប! យ៉ាកកូប​អើយ!»។ អ៊ីស្រ‌អែល​ឆ្លើយ​ថា៖ «បាទ​អុលឡោះ​!»។


ប៉ុន្តែ នៅ​យប់​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ណាថាន​ថា៖


ស្តេច​ស៊ូឡៃ‌ម៉ាន​ក្រោក​ឡើង​ហើយ​ជ្រាប​ថា អុលឡោះ​មាន​បន្ទូល​មក​គាត់ តាម​រយៈ​សុបិន​និមិត្ត​នេះ។ គាត់​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​ទៅ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី។ គាត់​ធ្វើ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព រួច​ជប់‌លៀង​នាម៉ឺន​មន្ត្រី​ទាំង​អស់។


ក្នុង​ពេល​ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន​នៅ​គីបៀន អុលឡោះ‌តាអាឡា​បាន​សំដែង​ឲ្យ​គាត់​ឃើញ ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់។ អុលឡោះ​មាន​បន្ទូល​ថា៖ «បើ​អ្នក​ចង់​បាន​អ្វី ចូរ​សុំ​មក​ចុះ យើង​នឹង​ប្រគល់​ឲ្យ!»។


ទ្រង់​មាន​បន្ទូល​តាម​រយៈ​ការ​យល់​សប្ដិ តាម​រយៈ​សុបិន​និមិត្ត​នា​រាត្រី​កាល ក្នុង​ពេល​ដែល​មនុស្ស​កំពុង​តែ​ដេក លង់‌លក់​មិន​ដឹង​ខ្លួន។


ខ្ញុំ​ឮ​សេចក្ដី​នោះ​ក្នុង​សុបិន​នៅ​ពេល​យប់ គឺ​ក្នុង​ពេល​ដែល​មនុស្ស​ដេក​លង់‌លក់​ឥត​ដឹង​ខ្លួន។


«កុំ​ប៉ះ‌ពាល់​អស់​អ្នក ដែល​យើង​បាន​ចាក់​ប្រេង​តែង‌តាំង​នេះ​ឡើយ កុំ​ធ្វើ​បាប​ណាពី​របស់​យើង​ឲ្យ​សោះ!»។​


នៅ​ថ្ងៃ​មួយ អុលឡោះ​មាន​បន្ទូល មក​កាន់​ប្រជា‌រាស្ត្រ​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់ តាម​ការ​និមិត្ត​ឃើញ​មួយ​ថា: «យើង​បាន​ជួយ​គាំ‌ទ្រ​អ្នក​ចំបាំង​មួយ​នាក់​ដ៏​ចំណាន យើង​បាន​លើក​តម្កើង​យុវជន​មួយ​នាក់​ ក្នុង​ចំណោម​ប្រជា‌ជន


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ដូច​ជា​ម្ចាស់ នៅ​ចំពោះ​មុខ​ស្តេច​ហ្វៀរ៉អ៊ូន រីឯ​ហារូន ជា​បង​របស់​អ្នក នឹង​ប្រៀប​ដូច​ជា​ណាពី​របស់​អ្នក។


«យើង​ឮ​ពាក្យ​ដែល​ណាពី​ទាំង​នោះ​ថ្លែង​ក្នុង​នាម​យើង ពួក​គេ​និយាយ​ភូត‌ភរ គឺ​ពោល​ថា “ខ្ញុំ​សុបិន​ឃើញ​ដូច្នេះ! ខ្ញុំ​សុបិន​ឃើញ​ដូច្នោះ!”។


ដូច្នេះ ណាពី​ណា​យល់​សុបិន​ឲ្យ​គេ​រៀប​រាប់​ពី​សុបិន​នោះ​ទៅ។ រីឯ​អ្នក​ដែល​ទទួល​ពាក្យ​យើង ត្រូវ​យក​ពាក្យ​នោះ​ទៅ​ថ្លែង​ប្រាប់​ឲ្យ​បាន​ត្រឹម​ត្រូវ។ កុំ​លាយ​អង្កាម និង​អង្ករ​ចូល​គ្នា - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


នៅ​ឆ្នាំ​ទី​សាម‌សិប ថ្ងៃ​ទី​ប្រាំ ក្នុង​ខែ​ទី​បួន ពេល​ខ្ញុំ​ស្ថិត​នៅ​ក្បែរ​ទន្លេ​កេបារ​ជា​មួយ​ប្រជា‌ជន ដែល​គេ​កៀរ​មក​ជា​ឈ្លើយ ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​អស្ចារ្យ​ពី​អុលឡោះ។


ពេល​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​បំផុត​នេះ ខ្ញុំ​នៅ​តែ​ម្នាក់​ឯង ទន់​ដៃ​ទន់​ជើង ផ្ទៃ​មុខ​ខ្ញុំ​ក៏​ស្លេក‌ស្លាំង ហើយ​ខ្ញុំ​លែង​មាន​កម្លាំង​កំហែង​ទៀត។


ពេល​នោះ អុលឡោះ​បាន​បំភ្លឺ​ដានី‌យ៉ែល​ឲ្យ​ដឹង​ការ​អាថ៌‌កំបាំង​នេះ តាម​រយៈ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នៅ​ពេល​យប់។ ដានី‌យ៉ែល​ក៏​លើក​តម្កើង​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា។


នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ស្តេច​បេលសា‌សារ ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ដានី‌យ៉ែល​បាន​យល់​សុបិន​នៅ​ពេល​សម្រាន្ដ គឺ​ព្រលឹង​របស់​គាត់​និមិត្ត​ឃើញ​ការ​អស្ចារ្យ ដែល​គាត់​លើក​យក​ចំណុច​សំខាន់ៗ មក​សរសេរ​រៀប​រាប់​ដូច​ត​ទៅ:


ក្នុង​និមិត្ត‌ហេតុ​អស្ចារ្យ​នេះ ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​ហាក់​បី​ដូច​ជា​ខ្ញុំ​កំពុង​តែ​ស្ថិត​នៅ​ក្រុង​ស៊ូសាន ជា​ក្រុង​ដ៏​សំខាន់​របស់​អាណា‌ខេត្ត​អេឡាំ។ ពេល​ខ្ញុំ​កំពុង​តែ​សម្លឹង​មើល​ក្នុង​និមិត្ត‌ហេតុ​អស្ចារ្យ​នោះ ខ្ញុំ​ឃើញ​ថា ខ្ញុំ​ស្ថិត​នៅ​ក្បែរ​ទន្លេ​អ៊ូឡៃ។


យើង​បាន​និយាយ​ទៅ​កាន់​ពួក​ណាពី យើង​បាន​សំដែង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ជា​ច្រើន ហើយ​យើង​ក៏​បាន​ចោទ​ជា​ប្រស្នា តាម​រយៈ​ពួក​ណាពី​ដែរ»។


អុលឡោះ​មាន​បន្ទូល​ទៀត​ថា: «នៅ​គ្រា​នោះ គឺ​នៅ​ពេល​ដែល​យើង ស្ដារ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ដូច​ដើម​ឡើង​វិញ


នៅ​ពេល​យប់ ខ្ញុំ​បាន​និមិត្ត​ឃើញ​បុរស​ម្នាក់​ជិះ​សេះ​មួយ​សម្បុរ​ក្រហម ឈប់​នៅ​កណ្ដាល​គុម្ព​ផ្កា​យីថោ​ក្នុង​ជ្រលង​ភ្នំ​មួយ​ដ៏​ជ្រៅ។ នៅ​ពី​ក្រោយ​គាត់ មាន​សេះ​ឯ​ទៀតៗ​សម្បុរ​ក្រហម ត្នោត និង​ស ដែល​មាន​អ្នក​ជិះ​ពី​លើ។


នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​ឮ​បន្ទូល របស់​អុលឡោះ អ្នក​ដែល​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ ពី​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត អ្នក​ដែល​ស្លុង​ស្មារតី ហើយ​មើល​ឃើញ​យ៉ាង​ច្បាស់។


ពេល​យូសុះ​កំពុង​គិត​ដូច្នេះ ស្រាប់​តែ​មាន​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់ មក​ប្រាប់​គាត់​ក្នុង​សុបិន​និមិត្ដ​ថា៖ «យូសុះ​ជា​ពូជ‌ពង្ស​របស់​ទត​អើយ សូម​កុំ​ខ្លាច​នឹង​ទទួល​នាង​ម៉ារីយំ​មក​ធ្វើ​ជា​ភរិយា​ឡើយ! កូន​ដែល​នៅ​ក្នុង​ផ្ទៃ​នាង កើត​មក​ពី​រស‌អុលឡោះ​ដ៏​វិសុទ្ធ។


កាល​ស្តេច​ហេរ៉ូដ​ស្លាប់​ផុត​ទៅ ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់​មក​ប្រាប់​យូសុះ នៅ​ស្រុក​អេស៊ីប​ក្នុង​សុបិន​និមិត្ដ​ថា៖


អ្នក​រាល់​គ្នា​ពោល​ដូច្នេះ​បាន​សេចក្ដី​ថា អ្នក​រាល់​គ្នា​ចោទ​ខ្លួន​ឯង​ថា​ជា​ពូជ‌ពង្ស​របស់​ពួក​អ្នក​ដែល​បាន​សម្លាប់​ណាពី។


ហេតុ​នេះ ខ្ញុំ​ចាត់​ណាពី អ្នក​ប្រាជ្ញ និង​តួន​ឲ្យ​មក​រក​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​នឹង​សម្លាប់​ពួក​គេ​ខ្លះ ឆ្កាង​ខ្លះ និង​វាយ​ធ្វើ​បាប​ខ្លះ​ក្នុង​សាលា​ប្រជុំ ព្រម​ទាំង​តាម​បៀត‌បៀន​គេ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ផង។


«អ្នក​ក្រុង​យេរូ‌សាឡឹម អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ! អ្នក​រាល់​គ្នា​បាន​សម្លាប់​ពួក​ណាពី និង​យក​ដុំ​ថ្ម​គប់​សម្លាប់​អស់​អ្នក​ដែល​អុលឡោះ​បាន​ចាត់​ឲ្យ​មក​រក​អ្នក​រាល់​គ្នា។ ច្រើន​លើក​ច្រើន​សា​មក​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ដូច​មេ​មាន់​ក្រុង​កូន​វា​នៅ​ក្រោម​ស្លាប តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​សោះ។


នៅ​ពេល​ដែល​លោក​ពីឡាត អង្គុយ​នៅ​លើ​វេទិកា​កាត់​ក្ដី ភរិយា​របស់​លោក​បាន​ចាត់​គេ​ឲ្យ​មក​ជម្រាប​ថា៖ «កុំ​ឡូក‌ឡំ​នឹង​រឿង​មនុស្ស​ឥត​ទោស​នេះ​ធ្វើ​អ្វី។ យប់​មិញ ព្រោះ​តែ​រឿង​បុរស​នេះ ខ្ញុំ​យល់‌សប្ដិ​អាក្រក់​ណាស់»។


រំពេច​នោះ សាកា‌រីយ៉ា​ឃើញ​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់​មួយ​រូប ឈរ​នៅ​ខាង​ស្ដាំ​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប។


កាល​សាកា‌រីយ៉ា​ចេញ​មក​វិញ គាត់​ពុំ​អាច​និយាយ​ទៅ​គេ​បាន​ឡើយ។ ប្រជា‌ជន​ទាំង​នោះ​យល់​ថា ប្រាកដ​ជា​គាត់​បាន​ឃើញ​ការ​អស្ចារ្យ​អ្វី​មួយ នៅ​ក្នុង​ទី‌សក្ការៈ​ជា​មិន​ខាន។ សាកា‌រីយ៉ា​ធ្វើ​តែ​កាយ​វិការ​ឲ្យ​គេ​យល់ ព្រោះ​គាត់​នៅ​គ​និយាយ​មិន​កើត។


បើ​យើង​ឆ្លើយ​ថា “មនុស្ស​ចាត់​យ៉ះយ៉ា​ឲ្យ​មក”ប្រជា‌ជន​ទាំង​មូល​មុខ​ជា​យក​ដុំ​ថ្ម​គប់​សម្លាប់​យើង​មិន​ខាន ដ្បិត​គេ​ជឿ​ជាក់​ថា យ៉ះយ៉ា​ពិត​ជា​ណាព​មែន»។


និមិត្ដ​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ឃើញ​វត្ថុ​ម្យ៉ាង​ដូច​កំរាល​តុ​មួយ​យ៉ាង​ធំ ដែល​មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង​ចុះ​ពី​លើ​មក​ដល់​ដី។


ពេត្រុស​កំពុង​តែ​នឹក​ឆ្ងល់​មិន​ដឹង​ជា​ត្រូវ​គិត​ដូច​ម្ដេច អំពី​ហេតុ‌ការណ៍​ដែល​គាត់​បាន​និមិត្ដ​ឃើញ​នោះ ស្រាប់​តែ​ពួក​អ្នក​ដែល​លោក​កូនេ‌លាស​ចាត់​ឲ្យ​មក បាន​មក​ដល់​មាត់​ទ្វារ ទាំង​សាក​សួរ​រក​ផ្ទះ​របស់​លោក​ស៊ីម៉ូន។


គឺ​អ៊ីសា​នេះ​ហើយ ដែល​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​មាន​មុខ‌ងារ​ជា​សាវ័ក ឲ្យ​អ្នក​ខ្លះ​ថ្លែង​បន្ទូល​នៃ​អុលឡោះ​អ្នក​ខ្លះ​ផ្សាយ​ដំណឹង‌ល្អ​អ្នក​ខ្លះ​ជា​អ្នក​គង្វាល និង​អ្នក​ខ្លះ​ទៀត​ជា​អ្នក​បង្រៀន


អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា នឹង​ធ្វើ​ឲ្យ​មាន​ណាពី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ចំណោម​បង​ប្អូន​របស់​អ្នក​រាល់​គ្នា។ ចូរ​នាំ​គ្នា​ស្តាប់​តាម​ណាពី​នោះ​ចុះ


យើង​នឹង​ធ្វើ​ឲ្យ​មាន​ណាពី​ម្នាក់​ដូច​អ្នក ងើប​ឡើង​ពី​ក្នុង​ចំណោម​បង‌ប្អូន​របស់​ខ្លួន យើង​នឹង​ដាក់​បន្ទូល​របស់​យើង​ក្នុង​មាត់​របស់​ណាពី​នោះ គាត់​នឹង​ថ្លែង​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់។


នៅ​ជំនាន់​ដើម អុលឡោះ​មាន​បន្ទូល​មក​កាន់​បុព្វ​បុរស​យើង ជា​ច្រើន​លើក​ច្រើន​សា ដោយ​ប្រើ​របៀប​ផ្សេងៗ​ជា​ច្រើន តាម​រយៈ​ពួក​ណាពី។


មនុស្ស‌ម្នា​ដែល​រស់​នៅ​ផែនដី​នឹង​មាន​ចិត្ដ​ត្រេក​អរ ដោយ​ឃើញ​អ្នក​ទាំង​ពីរ​ស្លាប់ គឺ​គេ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ ពួក​គេ​នឹង​ផ្ញើ​ជំនូន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ណាពី​ទាំង​ពីរ​នាក់​បាន​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​ដែល​រស់​នៅ​លើ​ផែនដី​រង‌ទុក្ខ​លំបាក​ខ្លាំង​ណាស់។


យើង​នឹង​ឲ្យ​បន្ទាល់​របស់​យើង​ទាំង​ពីរ​នាក់​ស្លៀក​បាវ ទៅ​ថ្លែង​បន្ទូល ក្នុង​រយៈ​ពេល​មួយ​ពាន់​ពីរ​រយ​ហុក‌សិប​ថ្ងៃ​នោះ។


ស្តេច​សូល​សួរអុលឡោះ‌តាអាឡា ប៉ុន្តែ ទ្រង់​មិន​ឆ្លើយ​តប​វិញ​ឡើយ ទោះ​បី​តាម​ការ​យល់​សប្តិ ការ​ផ្សង​យូរីម ឬ​តាម​រយៈ​ណាពី​ក្តី។


កុមារ​សាំយូ‌អែល​ដេក​រហូត​ដល់​ព្រឹក រួច​ក៏​បើក​ទ្វារ​‌ម៉ាស្ទិទ​របស់អុលឡោះ‌តាអាឡា។ កុមារ​សាំយូ‌អែល​មិន​ហ៊ាន​ជម្រាប​លោក​អេលី អំពី​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ ដែល​អុលឡោះ​សំដែង​ឲ្យ​ខ្លួន​ឃើញ​ឡើយ។


អុលឡោះ‌តាអាឡា​នៅ​តែ​បន្ត​មក​ស៊ីឡូ។ នៅ​ទី​នោះ អុលឡោះ‌តាអាឡា​សំដែង​ឲ្យ​សាំយូ‌អែល​ស្គាល់ តាម​រយៈ​បន្ទូល​របស់​ទ្រង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម