ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




មីកា 6:4 - អាល់គីតាប

តើ​មក​ពី​យើង​បាន​នាំ​អ្នក​ចេញ​ពី ស្រុក​អេស៊ីប​ឬ? តើ​មក​ពី​យើង​បាន​លោះ​អ្នក ឲ្យ​រួច​ពី​ទាស‌ភាព​ឬ? តើ​មក​ពី​យើង​ចាត់​ម៉ូសា ហារូន និង​ម៉ារាម ឲ្យ​នាំ​មុខ​អ្នក​ឬ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​យើង​បាន​នាំ​ឯង​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ក៏​លោះ​ឯង​ចេញ​ពី​ផ្ទះ​របស់​ពួក​បាវ​បម្រើ ហើយ​បាន​ចាត់​ម៉ូសេ អើរ៉ុន និង​ម៉ារាម​ឲ្យ​នាំ​មុខ​ឯង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តើ​មក​ពី​យើង​បាន​នាំ​អ្នក​ចេញ​ពី ស្រុក​អេស៊ីប​ឬ? តើ​មក​ពី​យើង​បាន​លោះ​អ្នក ឲ្យ​រួច​ពី​ទាស‌ភាព​ឬ? តើ​មក​ពី​យើង​ចាត់​ម៉ូសេ អើរ៉ុន និង​ម៉ារាម ឲ្យ​នាំ​មុខ​អ្នក​ឬ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​អញ​បាន​នាំ​ឯង​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ក៏​លោះ​ឯង​ចេញ​ពី​ផ្ទះ​របស់​ពួក​បាវ​បំរើ ហើយ​បាន​ចាត់​ម៉ូសេ អើរ៉ុន នឹង​ម៉ារាម​ឲ្យ​នាំ​មុខ​ឯង

សូមមើលជំពូក



មីកា 6:4
29 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​លើ​ផែនដី​នេះ គ្មាន​ប្រជា‌ជាតិ​ណា​មួយ ដូច​ប្រជា‌ជាតិ​អ៊ីស្រ‌អែល​ទេ គឺ​ទ្រង់​បាន​ទៅ​រំដោះ​ពួក​គេ មក​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ផ្ទាល់ ព្រម​ទាំង​ប្រទាន​ឲ្យ​ពួក​គេ​មាន​កេរ្តិ៍​ឈ្មោះទៀត​ផង។ ទ្រង់​បាន​សំដែង​ការ​អស្ចារ្យ​ដ៏​ធំៗ​គួរ​ស្ញែង​ខ្លាច នៅ​ក្នុង​ស្រុក​របស់​ទ្រង់ ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ឃើញ គឺ​ប្រជា‌រាស្ត្រ​ដែល​ទ្រង់​បាន​លោះ​ពី​កណ្តាប់​ដៃ​របស់​ប្រជា‌ជាតិ និង​ព្រះ​របស់​ស្រុក​អេស៊ីប ដើម្បី​ឲ្យ​គេ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់។


ទ្រង់​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ តាម​រយៈ​ម៉ូសា និង​ហារូន ដូច​អ្នក​គង្វាល​ដឹក​នាំ​ហ្វូង​ចៀម​ដែរ។


នៅ​ថ្ងៃ​កំណត់​នោះ អុលឡោះ‌តាអាឡា​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​របៀប​រៀប​រយ​ដូច​កង‌ទ័ព។


«យើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យើង​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។


ឥឡូវ​នេះ យើង​ចាត់​អ្នក​ឲ្យ​ទៅ​ជួប​ស្ដេច​ហ្វៀរ៉អ៊ូន។ ចូរ​ទៅ​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ពី​ស្រុក​អេស៊ីប»។


ម៉ូសា​ជម្រាប អុលឡោះ‌តាអាឡា​ថា៖ «អុលឡោះ‌ជាអម្ចាស់​អើយ! តាំង​តែ​ពី​ដើម​រៀង​មក រហូត​ដល់​ពេល​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​មិន​មែន​ជា​មនុស្ស​ពូ​កែ​វោ​ហារ​ទេ ដ្បិត​ខ្ញុំ​មិន​ប្រសប់​និយាយ»។


គាត់​នឹង​និយាយ​ទៅ​កាន់​ប្រជា‌ជន​ជំនួស​អ្នក គាត់​ជា​អ្នក​នាំ​ពាក្យ​របស់​អ្នក ហើយ​អ្នក​ប្រៀប​ដូច​ជា​ម្ចាស់​សម្រាប់​គាត់។


ម៉ូសា និង​ហារូន​នេះ​ហើយ ដែល​បាន​ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន ជា​ស្តេច​ស្រុក​អេស៊ីប ដើម្បី​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ពី​ស្រុក​អេស៊ីប។


ទ្រង់​ធ្វើ​ទី​សំគាល់ និង​ការ​អស្ចារ្យ​ផ្សេងៗ ប្រកប​ដោយ​អំណាច និង​បារមី​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​បំផុត ដើម្បី​នាំ​អ៊ីស្រ‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។


យើង​បាន​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប និង​ដឹក​នាំ​អ្នក​រាល់​គ្នា​នៅ​វាល​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចាប់​យក​ទឹក​ដី​អាម៉ូរី។


មារ៉ាម និង​ហារូន​មាន​ប្រសាសន៍​ជំទាស់​នឹង​ម៉ូសា ស្តី​អំពី​ស្ត្រី​សាសន៍​គូស​ដែល​គាត់​បាន​យក​មក​ធ្វើ​ជា​ភរិយា។


កាល​ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប តាម​របៀប​រៀប​រយ ក្រោម​ការ​ដឹក​នាំ​របស់​ម៉ូសា និង​ហារូន ពួក​គេ​បាន​ឈប់​តាម​ដំណាក់​ផ្សេងៗ។


គឺ​ម៉ូសា​នេះ​ហើយ ដែល​បាន​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​មក ទាំង​សំដែង​អំណាច និង​ទី​សំគាល់​ដ៏​អស្ចារ្យ នៅ​ស្រុក​អេស៊ីប នៅ​សមុទ្រ​ក្រហម និង​នៅ​វាល​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ​ផង។


ត្រូវ​ចង​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប ហើយអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បាន​រំដោះ​អ្នក។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក​ដូច្នេះ។


ត្រូវ​នឹកចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ នៅ​ស្រុក​អេស៊ីប ហើយអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បាន​រំដោះ​អ្នក។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រគល់​បទ​បញ្ជា​ទាំង​នេះ ឲ្យ​អ្នក​ប្រព្រឹត្ត​តាម។


ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ អុលឡោះ‌តាអាឡា បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ទាស‌ភាព នៅ​ស្រុក​អេស៊ីប ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌ជន​របស់​ទ្រង់​ផ្ទាល់ ដូច​សព្វ​ថ្ងៃ​នេះ។


តើ​ដែល​មាន​ព្រះ​ណា​ខិត​ខំ​រំដោះ​ប្រជា‌ជាតិ​មួយ ចេញ​ពី​ប្រជា‌ជាតិ​មួយ​ទៀត ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ទ្រង់ ដោយ​ធ្វើ​ការ​អស្ចារ្យ ទី​សំគាល់​អស្ចារ្យ ហើយ​ប្រយុទ្ធ​ជំនួស​គេ ដោយ​អំណាច និង​តេជា‌នុភាព​ដ៏​ខ្លាំង​ក្លា​គួរ​ស្ញែង​ខ្លាច ដូចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីបឲ្យ​អ្នក​ឃើញ​បែប​នេះ​ឬ​ទេ?


“យើង​ជាអុលឡោះ‌តាអាឡាជា​ម្ចាស់​របស់​អ្នក យើង​បាន​នាំ​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាស‌ករ។


អុលឡោះ​ជ្រើស​រើស​អ្នក​រាល់​គ្នា មក​ពី​ទ្រង់​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​ពេញ​ចិត្ត​គោរព​តាម​ពាក្យ ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា។ ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ​របស់​ទ្រង់ ដើម្បី​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ជា​ទាស‌ករ ទ្រង់​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ស្តេច​ហ្វៀរ៉អ៊ូន ជា​ស្តេច​ស្រុក​អេស៊ីប។


ខ្ញុំ​បាន​អង្វរអុលឡោះ‌តាអាឡា​ថា: អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! សូម​កុំ​បំផ្លាញ​ប្រជា‌ជន​នេះ​ឡើយ។ ពួក​គេ​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ផ្ទាល់ ទ្រង់​បាន​រំដោះ​ពួក​គេ ដោយ​ចេស្តា​ដ៏​រុង‌រឿង​របស់​ទ្រង់ ទ្រង់​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​អំណាច​របស់​ទ្រង់។


សាំយូ‌អែល​និយាយ​ទៅ​កាន់​ប្រជា‌ជន​ទៀត​ថា៖ «អុលឡោះ‌តាអាឡា​បាន​ប្រើ​ម៉ូសា និង​ហារូន ដើម្បី​នាំ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។