ពួកចៅហ្វាយ 15:14 - អាល់គីតាប ពេលគាត់មកដល់ក្រុងលេហ៊ី ជនជាតិភីលីស្ទីនឃើញគាត់ ហើយនាំគ្នាស្រែកហ៊ោឡើង។ ពេលនោះរសនៃអុលឡោះតាអាឡាមកសណ្ឋិតលើលោកសាំសុន ហើយខ្សែពួរដែលចងដៃគាត់ក៏របូតចេញដោយងាយ ដូចសរសៃអំបោះត្រូវភ្លើងឆេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគាត់មកដល់ក្រុងលេហ៊ី ពួកភីលីស្ទីនក៏ចូលមករកគាត់ ទាំងនាំគ្នាស្រែកហ៊ោរ។ ពេលនោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏យាងមកសណ្ឋិតលើគាត់យ៉ាងខ្លាំង ហើយខ្សែដែលគេចងដៃគាត់ ក៏ត្រឡប់ដូចជាសរសៃខ្លូតទេសដែលខ្លោចដោយភ្លើង រួចរបេះជ្រុះពីដៃគាត់ចេញអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកមកដល់ក្រុងលេហ៊ី ជនជាតិភីលីស្ទីនឃើញលោក ហើយនាំគ្នាស្រែកហ៊ោឡើង។ ពេលនោះ ព្រះវិញ្ញាណនៃព្រះអម្ចាស់យាងមកសណ្ឋិតលើលោកសាំសុន ហើយខ្សែពួរដែលចងដៃលោកក៏របូតចេញដោយងាយ ដូចសរសៃអំបោះត្រូវភ្លើងឆេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រាដល់លេហ៊ីហើយ កាលពួកភីលីស្ទីនបានឃើញគាត់ នោះក៏នាំគ្នាស្រែកឡើង រួចព្រះវិញ្ញាណនៃព្រះយេហូវ៉ាទ្រង់សណ្ឋិតលើគាត់ បណ្តាលឡើងជាខ្លាំង ឯខ្សែដែលគេចងដៃគាត់ក៏ត្រឡប់ដូចជាសរសៃខ្លូតទេសដែលខ្លោចដោយភ្លើងវិញ របេះជ្រុះពីដៃគាត់ចេញអស់ |
ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំគ្រប់ទិសទី តែខ្ញុំនឹងកំទេចពួកគេ ដោយសារនាមរបស់អុលឡោះតាអាឡា។
ទ្រង់បង្ហាត់ខ្ញុំឲ្យស្ទាត់ជំនាញខាងធ្វើសឹក និងឲ្យខ្ញុំមានកម្លាំងយឹតធ្នូលង្ហិនបាន។
ស្តេចហ្វៀរ៉អ៊ូននឹងគិតថា អ្នករាល់គ្នាវង្វេងវិលវល់ក្នុងតំបន់នេះ មិនអាចចេញផុតពីវាលហោស្ថានឡើយ។
មានគេជម្រាបស្តេចស្រុកអេស៊ីបថា ប្រជាជនអ៊ីស្រអែលនាំគ្នារត់បាត់អស់ហើយ។ ពេលនោះ ស្តេច និងនាម៉ឺនមន្ត្រី ដូរគំនិត ចំពោះប្រជាជនអ៊ីស្រអែល ហើយនិយាយគ្នាថា៖ «ហេតុអ្វីបានជាពួកយើងបណ្តោយឲ្យជនជាតិអ៊ីស្រអែលចាកចេញទៅដូច្នេះ? តើបាននរណានៅបម្រើពួកយើង?»។
ខ្មាំងសត្រូវរបស់ខ្ញុំអើយ! កុំអាលអរសប្បាយ ដោយឃើញខ្ញុំដួលដូច្នេះ! ខ្ញុំពិតជាដួលមែន តែខ្ញុំនឹងងើបឡើងវិញពុំខាន។ ទោះបីខ្ញុំស្ថិតនៅក្នុងភាពងងឹតក្ដី ក៏អុលឡោះតាអាឡាជាពន្លឺរបស់ខ្ញុំដែរ។
ពេលនោះ ម៉ាឡាអ៊ីកាត់ក៏ពោលមកខ្ញុំទៀតថា៖ អុលឡោះតាអាឡាមានបន្ទូលមកកាន់លោកសូរ៉ូបាបិលថា៖ «អ្នកបំពេញកិច្ចការនេះបាន មិនមែនដោយប្រើអំណាច ឬប្រើកម្លាំងទេ គឺដោយរសរបស់យើងវិញ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
រីឯអ្នកវិញ មិត្ដដ៏ស្មោះត្រង់អើយ សូមជួយនាងទាំងពីរនាក់នេះផង ដ្បិតនាងធ្លាប់បានតយុទ្ធរួមជាមួយខ្ញុំ ព្រោះតែដំណឹងល្អ ជាមួយលោកក្លេមេន ព្រមទាំងជាមួយអ្នកឯទៀតៗ ដែលបានធ្វើការជាមួយខ្ញុំ ហើយដែលមានឈ្មោះនៅក្នុងបញ្ជីជីវិតនោះផងដែរ។
ដូច្នេះ រសនៃអុលឡោះតាអាឡាបានមកសណ្ឋិតលើគាត់ ធ្វើឲ្យគាត់មានកម្លាំងខ្លាំងក្លា។ គាត់ចុះទៅក្រុងអាសកាឡូន សម្លាប់អ្នកស្រុកនោះអស់សាមសិបនាក់ ហើយយកសម្លៀកបំពាក់របស់គេមកប្រគល់ឲ្យអស់អ្នកដែលបានបកស្រាយប្រស្នា។ បន្ទាប់មក ដោយខឹងខ្លាំងពេក គាត់ក៏វិលត្រឡប់ទៅផ្ទះឪពុករបស់គាត់វិញ។
រំពេចនោះ រសនៃអុលឡោះតាអាឡាមកសណ្ឋិតលើគាត់ គាត់ក៏ចាប់ហែកសិង្ហនោះដោយដៃ ដូចគេហែកកូនពពែ។ លោកមិនបានរៀបរាប់ហេតុការណ៍នេះប្រាប់ឪពុកម្តាយទេ។
គេឆ្លើយទៅគាត់វិញថា៖ «ទេ! យើងគ្មានបំណងនឹងសម្លាប់អ្នកទេ យើងគ្រាន់តែសុំចងអ្នក យកទៅប្រគល់ឲ្យជនជាតិភីលីស្ទីនប៉ុណ្ណោះ»។ ពួកគេក៏យកខ្សែពួរថ្មីពីរ មកចងគាត់ ហើយនាំចេញពីរូងភ្នំទៅ។
នាងដេលីឡាក៏ប្រើពួរថ្មី ដើម្បីចងលោកសាំសុន រួចនាងស្រែកថា៖ «បងសាំសុនអើយ! ពួកភីលីស្ទីនមកចាប់បងហើយ»។ ពេលនោះ ក៏មានមនុស្សបង្កប់ខ្លួននៅក្នុងផ្ទះដែរ ប៉ុន្តែ លោកសាំសុនផ្តាច់ពួរដែលចងដៃគាត់ ដូចគេផ្តាច់ខ្សែអំបោះ។
ពេលឃើញរូបព្រះរបស់គេ ប្រជាជនក៏នាំគ្នាសរសើរតម្កើង ដោយពោលថា៖ «ព្រះរបស់យើងបានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្តាប់ដៃយើងហើយ គឺជាអ្នកដែលបំផ្លាញស្រុកយើង ហើយសម្លាប់ប្រជាជនយើងអស់ជាច្រើនផង»។
នាងបានឲ្យមនុស្សបង្កប់ខ្លួននៅក្នុងផ្ទះ។ ខណៈនោះ នាងស្រែកថា៖ «បងសាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!»។ លោកសាំសុនក៏បណ្ដាច់ពួរនោះចេញអស់ ដូចខ្សែអំបោះដែលត្រូវភ្លើងឆេះ។ ដូច្នេះ គេនៅតែពុំដឹងអាថ៌កំបាំងនៃកម្លាំងរបស់គាត់ដដែល។
រសនៃអុលឡោះតាអាឡាសណ្ឋិតលើលោកអូធ្នាល គាត់ក៏ធ្វើជាមេដឹកនាំរបស់ប្រជាជនអ៊ីស្រអែល។ លោកអូធ្នាលចេញទៅច្បាំង ហើយអុលឡោះតាអាឡាប្រទានឲ្យគាត់មានជ័យជំនះ ដោយប្រគល់ស្តេចគូសាន-រីសាថែម ជាស្តេចស្រុកអើរ៉ាម-ណាហារេម មកក្នុងកណ្តាប់ដៃរបស់គាត់។
ពួកទាហានប្រាកដជានៅប្រមូលជយភ័ណ្ឌ ពួកគេកំពុងតែចែកជយភ័ណ្ឌ ទាហានម្នាក់ទទួលបានស្រីក្រមុំម្នាក់ ឬពីរនាក់ ស៊ីសេរ៉ាទទួលបានផ្ទាំងសំពត់ពណ៌ និងក្រណាត់ប៉ាក់។ អ្នកមានជ័យជំនះ ទទួលសម្លៀកបំពាក់ពណ៌ ធ្វើពីក្រណាត់ប៉ាក់មួយផ្ទាំង ឬពីរផ្ទាំងសម្រាប់បង់ក។
កាលលោកសូល និងអ្នកបម្រើទៅដល់ភូមិគីបៀរ ណាពីមួយក្រុមមកជួបគាត់។ ពេលនោះរសរបស់អុលឡោះមកសណ្ឋិតលើគាត់ ហើយគាត់ថ្លែងបន្ទូលរបស់អុលឡោះក្នុងចំណោមពួកណាពី។
រសរបស់អុលឡោះតាអាឡានឹងមកសណ្ឋិតលើអ្នក អ្នកក៏ថ្លែងបន្ទូលរបស់អុលឡោះជាមួយអ្នកទាំងនោះដែរ ហើយអ្នកនឹងប្រែក្លាយទៅជាបុគ្គលម្នាក់ខុសពីមុន។
ខ្ញុំចេញទៅតាមវាភ្លាម ខ្ញុំបានវាយដណ្តើមយកកូនចៀមពីមាត់របស់វាមកវិញ។ បើវាលោតសង្គ្រប់លើខ្ញុំ ខ្ញុំក៏ច្បាមពុកចង្កាវា បោកសម្លាប់តែម្តង។
ពេលគេនាំហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡាមកដល់ទីតាំងទ័ព ជនជាតិអ៊ីស្រអែលទាំងមូលស្រែកជ័យឃោសយ៉ាងខ្លាំង រហូតដល់ធ្វើឲ្យខ្ទរផែនដី។