Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 14:5 - អាល់គីតាប

5 មាន​គេ​ជម្រាប​ស្តេច​ស្រុក​អេស៊ីប​ថា ប្រជា‌ជន​អ៊ីស្រ‌អែល​នាំ​គ្នា​រត់​បាត់​អស់​ហើយ។ ពេល​នោះ ស្តេច និង​នាម៉ឺន​មន្ត្រី ដូរ​គំនិត ចំពោះ​ប្រជា‌ជន​អ៊ីស្រ‌អែល ហើយ​និយាយ​គ្នា​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​យើង​បណ្តោយ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ទៅ​ដូច្នេះ? តើ​បាន​នរណា​នៅ​បម្រើ​ពួក​យើង?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 កាលមាន​គេ​ទូល​ស្តេច​ស្រុក​អេស៊ីព្ទ​ថា ពួក​អ៊ីស្រា‌អែល​បាន​រត់​បាត់​អស់​ហើយ នោះ​ផារ៉ោន និង​ពួក​នាម៉ឺន​មន្ត្រី​របស់​ស្ដេច​ក៏​ប្រែ​គំនិត​ចំពោះ​ពួក​អ៊ីស្រា‌អែល ហើយ​ពោល​ថា៖ «តើ​យើង​បាន​ធ្វើ​អ្វី​ដូច្នេះ ដោយ​បណ្ដោយ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ចេញ​រួច​ពី​ការ​បម្រើ​យើង​បែប​នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 មាន​គេ​ទូល​ស្ដេច​ស្រុក​អេស៊ីប​ថា ប្រជា‌ជន​អ៊ីស្រា‌អែល​នាំ​គ្នា​រត់​បាត់​អស់​ហើយ។ ពេល​នោះ ស្ដេច និង​នាម៉ឺន​មន្ត្រី ដូរ​គំនិត​ចំពោះ​ប្រជា‌ជន​អ៊ីស្រា‌អែល ហើយ​និយាយ​គ្នា​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​យើង​បណ្ដោយ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ទៅ​ដូច្នេះ? តើ​បាន​នរណា​នៅ​បម្រើ​ពួក​យើង?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 មាន​គេ​ទូល​ដល់​ស្តេច​ស្រុក​អេស៊ីព្ទ​ថា ពួក​អ៊ីស្រាអែល​បាន​រត់​រួច​ទៅ​ហើយ នោះ​ផារ៉ោន​នឹង​ពួក​មហា‌តលិក​ទ្រង់​ក៏​ប្រែ​គំនិត​ពី​ដំណើរ​គេ​ឡើង​វិញ ហើយ​ពោល​ថា តើ​យើង​បាន​ធ្វើ​អ្វី នឹង​ឲ្យ​ពួក​អ៊ីស្រាអែល​ចេញ​ទៅ​រួច​ពី​ការ​បំរើ​យើង​ដូច្នេះ

សូមមើលជំពូក ចម្លង




និក្ខមនំ 14:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​ទី​បី មាន​គេ​មក​ជម្រាប​ឡាបាន់​ថា យ៉ាកកូប​រត់​បាត់​ទៅ​ហើយ។


ទ្រង់​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ អេស៊ីប​ដូរ​ចិត្ត​គំនិត គឺ​ពួក​គេ​នាំ​គ្នា​ស្អប់​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ពួក​គេ​បាន​បោក​ប្រាស់ និង​ធ្វើ​បាប​អ្នក​បម្រើ​របស់​ទ្រង់។​


ដោយ​ជន‌ជាតិ​អេស៊ីប​ស្មាន​ថា គេ​មុខ​ជា​ស្លាប់​ទាំង​អស់ គេ​ក៏​បង្ខំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​ចាក​ចេញ​ពី​ស្រុក​របស់​ខ្លួន​ជា​បន្ទាន់។


យើង​នឹង​ធ្វើ​ឲ្យ​ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​មានះ ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា។ ប៉ុន្តែ ពេល​នោះ​យើង​នឹង​ទទួល​សិរី‌រុង‌រឿង ដោយ​វាយ​កំទេច​ស្តេច​ហ្វៀរ៉អ៊ូន និង​កង‌ទ័ព​ទាំង​មូល​របស់​គេ។ ដូច្នេះ ជន‌ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា»។ ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​នាំ​គ្នា​ធ្វើ​តាម​បន្ទូល​របស់​ទ្រង់។


ស្តេច​ហ្វៀរ៉អ៊ូន​ក៏​ឲ្យ​គេ​ទឹម​រទេះ ហើយ​នាំ​កង‌ទ័ព​ចេញ​ដំណើរ​ទៅ​ជា​មួយ។


ខ្មាំង​សត្រូវ​ពោល​ថា: ខ្ញុំ​ដេញ​តាម​គេ ខ្ញុំ​នឹង​តាម​គេ​ទាន់ ខ្ញុំ​នឹង​ទទួល​ចំណែក​ជ័យ‌ភ័ណ្ឌ យ៉ាង​បរិបូណ៌​ហូរ​ហៀរ ខ្ញុំ​នឹង​ហូត​ដាវ​ប្រហារ​ជីវិត​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម