ស្តេចបាលហាណាន់ ជាបុត្ររបស់អកបោរ ស្លាប់ទៅ ស្តេចហាដារ ជាអ្នកក្រុងប៉ាវ បានឡើងគ្រងរាជ្យជំនួស។ ប្រពន្ធរបស់ស្តេច មាននាមថា មហេថាបែល ជាបុត្រីរបស់ម៉ាតរេឌ និងជាចៅរបស់ម៉េសាហាប់។
នេហេមា 6:10 - អាល់គីតាប ខ្ញុំទៅផ្ទះលោកសេម៉ាយ៉ា ជាកូនរបស់លោកដេឡាយ៉ា និងជាចៅរបស់លោកមហេថាបែល ដ្បិតគាត់ពុំអាចចេញពីផ្ទះបានទេ។ គាត់ប្រាប់ខ្ញុំថា៖ «ចូរយើងទៅដំណាក់របស់អុលឡោះជាម្ចាស់ជាមួយគ្នា រួចចូលទៅខាងក្នុងទីសក្ការៈ និងបិទទ្វារយ៉ាងជិត ដ្បិតពួកគេនាំគ្នាមករកសម្លាប់លោក នៅពេលយប់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ កាលខ្ញុំចូលទៅផ្ទះរបស់សេម៉ាយ៉ា ជាកូនដេឡាយ៉ា ដែលជាកូនមហេថាបែល គាត់មិនអាចចេញពីផ្ទះបានទេ គាត់និយាយថា៖ «សូមយើងទៅជួបគ្នាក្នុងព្រះដំណាក់របស់ព្រះ គឺក្នុងទីបរិសុទ្ធ ហើយបិទទ្វារឲ្យជិតទៅ ដ្បិតគេនឹងមកសម្លាប់លោក គឺគេនឹងមកសម្លាប់លោក នៅពេលយប់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំទៅផ្ទះលោកសេម៉ាយ៉ា ជាកូនរបស់លោកដេឡាយ៉ា និងជាចៅរបស់លោកមហេថាបែល ដ្បិតគាត់ពុំអាចចេញពីផ្ទះបានទេ។ គាត់ប្រាប់ខ្ញុំថា៖ «ចូរយើងទៅព្រះដំណាក់របស់ព្រះជាម្ចាស់ជាមួយគ្នា រួចចូលទៅខាងក្នុងទីសក្ការៈ និងបិទទ្វារយ៉ាងជិត ដ្បិតពួកគេនាំគ្នាមករកសម្លាប់លោក នៅពេលយប់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ខ្ញុំបានទៅឯផ្ទះរបស់សេម៉ាយ៉ា កូនដេឡាយ៉ា ដែលជាកូនមហេថាបែល គាត់កំពុងបំពួនខ្លួន គាត់និយាយឡើងថា សូមយើងទៅជួបគ្នា នៅក្នុងព្រះវិហារនៃព្រះ គឺក្នុងទីបរិសុទ្ធ ហើយបិទទ្វារភ្ជិតទៅ ដ្បិតគេនឹងមកសំឡាប់លោក គឺគេនឹងមកនៅពេលយប់ជាមិនខាន ដើម្បីនឹងសំឡាប់លោកបង់ |
ស្តេចបាលហាណាន់ ជាបុត្ររបស់អកបោរ ស្លាប់ទៅ ស្តេចហាដារ ជាអ្នកក្រុងប៉ាវ បានឡើងគ្រងរាជ្យជំនួស។ ប្រពន្ធរបស់ស្តេច មាននាមថា មហេថាបែល ជាបុត្រីរបស់ម៉ាតរេឌ និងជាចៅរបស់ម៉េសាហាប់។
ស៊ូឡៃម៉ានឲ្យគេសង់បន្ទប់អម ភ្ជាប់ទៅនឹងជញ្ជាំងដំណាក់ ពោលគឺម៉ាស្ជិទ និងទីសក្ការៈ។ បន្ទប់អមទាំងនោះស្ថិតនៅជុំវិញដំណាក់។
ក្នុងពេលដែលនាងអថាលាគ្រងរាជ្យ កុមារបានលាក់ខ្លួនជាមួយមេដោះក្នុងដំណាក់របស់អុលឡោះតាអាឡា អស់រយៈពេលប្រាំមួយឆ្នាំ។
ពូជពង្សអហាប់ទាំងមូល នឹងត្រូវវិនាស ហើយយើងនឹងប្រហារកូនប្រុសៗនៅក្នុងក្រុមគ្រួសារអហាប់ ទាំងអ្នកជាទាំងអ្នកងារឲ្យអស់ពីស្រុកអ៊ីស្រអែល។
ស្តេចអហាសប្រមូលវត្ថុផ្សេងៗ នៅក្នុងដំណាក់របស់អុលឡោះមកកំទេចចោល។ ស្តេចបានបិទទ្វារដំណាក់របស់អុលឡោះតាអាឡា រួចសង់អាសនៈនៅគ្រប់ច្រកល្ហកក្នុងក្រុងយេរូសាឡឹម។
នៅខែទីមួយក្នុងឆ្នាំទីមួយ នៃរជ្ជកាលរបស់ស្តេច ស្តេចហេសេគាបើកទ្វារដំណាក់របស់អុលឡោះតាអាឡា ព្រមទាំងជួសជុលឡើងវិញ។
ពួកគេបានបិទទ្វារម៉ាស្ជិទ និងពន្លត់ចង្កៀង ហើយលែងជូនគ្រឿងក្រអូប ឬគូរបានដុតចំពោះអុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែល នៅក្នុងទីសក្ការៈនេះ។
ដូច្នេះ ខ្ញុំបានចាត់អស់លោកដែលជាមេដឹកនាំ គឺមានលោក អេលាស៊ើរ លោកអើរាល លោកសេម៉ាយ៉ា លោកអែលណាថាន លោកយ៉ារីប លោកអែលណាថាន លោកណាថាន លោកសាការីយ៉ា និងលោកមស៊ូឡាម ព្រមទាំងលោកយ៉ូយ៉ារីប និងលោកអែលណាថាន អ្នកបង្រៀនវិន័យ
ខ្ញុំយល់ឃើញថា អុលឡោះមិនបានចាត់គាត់ ឲ្យនាំពាក្យនេះមកថ្លែងប្រាប់ខ្ញុំទេ។ គាត់ពោលដូច្នេះ មកពីលោកសាន់បាឡាត់ និងលោកថូប៊ីយ៉ា សូកគាត់។
ម្នាក់ៗគិតតែនិយាយមួលបង្កាច់គ្នាទៅវិញទៅមក គេនិយាយសុទ្ធតែពាក្យបញ្ចើចបញ្ចើដាក់គ្នា តែមានចិត្តមិនទៀង។
មនុស្សអាក្រក់តែងតែឃុបឃិតប្រឆាំង នឹងមនុស្សសុចរិត ទាំងសង្កៀតធ្មេញដាក់មនុស្សសុចរិតទៀតផង
មនុស្សទមិឡតែងតែបំផ្លាញអ្នកដទៃ ដោយសារពាក្យសំដីរបស់ខ្លួន រីឯមនុស្សសុចរិតវិញ តែងតែរួចខ្លួនដោយសារការចេះដឹង។
បន្ទាប់មក យេរេមាបញ្ជាទៅលោកបារូកថា៖ «ខ្ញុំមិនអាចទៅដំណាក់របស់អុលឡោះតាអាឡានៅពេលនេះបានឡើយ។
រសរបស់អុលឡោះចូលមកនៅក្នុងខ្ញុំ ធ្វើឲ្យខ្ញុំក្រោកឈរឡើង។ អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «ចូរទៅបិទទ្វារ សំងំនៅក្នុងផ្ទះរបស់អ្នកទៅ។
បើនៅតែដូច្នេះ គួរឲ្យនរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាបិទទ្វារម៉ាស្ជិទ ដើម្បីកុំឲ្យអ្នករាល់គ្នាបង្កាត់ភ្លើង ជាអសារបង់នៅលើអាសនៈរបស់យើងទៀត! យើងមិនពេញចិត្តនឹងអ្នករាល់គ្នាទេ ហើយយើងក៏មិនទទួលជំនូនពីដៃ របស់អ្នករាល់គ្នាដែរ! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
«ចូរប្រយ័ត្ននឹងពួកណាពីក្លែងក្លាយ គេក្លែងខ្លួនមករកអ្នករាល់គ្នា ដោយពាក់ស្បែកចៀម តែគេមានចិត្ដសាហាវដូចចចក។
អស់អ្នកដែលប្រព្រឹត្ដអំពើអាក្រក់តែងតែស្អប់ពន្លឺ ហើយមិនចូលមករកពន្លឺឡើយ ព្រោះខ្លាចគេឃើញអំពើដែលខ្លួនប្រព្រឹត្ដ។
ពេលនោះ មានកើតចលាចលពេញទីក្រុង ប្រជាជននាំគ្នារត់មកពីគ្រប់ទិសទី។ គេបានចាប់លោកប៉ូលអូសចេញពីម៉ាស្ជិទ រួចបិទទ្វារភ្លាម។