យេរេមា 36:5 - អាល់គីតាប5 បន្ទាប់មក យេរេមាបញ្ជាទៅលោកបារូកថា៖ «ខ្ញុំមិនអាចទៅដំណាក់របស់អុលឡោះតាអាឡានៅពេលនេះបានឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ហោរាយេរេមាប្រាប់បារូកថា៖ ខ្ញុំនៅជាប់ឃុំ ចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាមិនបាន សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 បន្ទាប់មក លោកយេរេមាបញ្ជាទៅលោកបារូកថា៖ «ខ្ញុំមិនអាចទៅព្រះដំណាក់របស់ព្រះអម្ចាស់នៅពេលនេះបានឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 រួចយេរេមាប្រាប់បារូកថា អញនៅជាប់ឃុំ នឹងចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាមិនបាន សូមមើលជំពូក |
អ្នកទាំងនោះជាអ្នកបម្រើរបស់អាល់ម៉ាហ្សៀសឬ? ខ្ញុំសូមនិយាយដូចជាមនុស្សវង្វេងស្មារតីទាំងស្រុងទៅចុះថា ខ្ញុំជាអ្នកបម្រើរបស់អ៊ីសាលើសអ្នកទាំងនោះទៅទៀត។ ខ្ញុំធ្វើការនឿយហត់ច្រើនជាងអ្នកទាំងនោះ ខ្ញុំបានជាប់ឃុំឃាំងច្រើនជាង ខ្ញុំត្រូវគេវាយដំច្រើនជាងហួសប្រមាណ ហើយខ្ញុំក៏មានគ្រោះថ្នាក់ជិតស្លាប់ជាញឹកញាប់ដែរ។
ប៉ុន្តែ ឥឡូវនេះ ខ្ញុំដោះលែងអ្នកឲ្យរួចពីច្រវាក់ ដែលជាប់នៅដៃអ្នក។ ប្រសិនបើអ្នកចង់ទៅស្រុកបាប៊ីឡូនជាមួយខ្ញុំ សុំអញ្ជើញមក ខ្ញុំនឹងជួយទំនុកបម្រុងអ្នក តែបើអ្នកមិនចង់ទៅស្រុកបាប៊ីឡូនជាមួយ ខ្ញុំទេ ក៏មិនអីដែរ។ មើល៍! ស្រុកទាំងអស់ស្ថិតនៅចំពោះមុខអ្នកហើយ សុំអញ្ជើញទៅកន្លែងណាក៏បាន តាមតែអ្នកពេញចិត្ត»។
ខ្ញុំទៅផ្ទះលោកសេម៉ាយ៉ា ជាកូនរបស់លោកដេឡាយ៉ា និងជាចៅរបស់លោកមហេថាបែល ដ្បិតគាត់ពុំអាចចេញពីផ្ទះបានទេ។ គាត់ប្រាប់ខ្ញុំថា៖ «ចូរយើងទៅដំណាក់របស់អុលឡោះជាម្ចាស់ជាមួយគ្នា រួចចូលទៅខាងក្នុងទីសក្ការៈ និងបិទទ្វារយ៉ាងជិត ដ្បិតពួកគេនាំគ្នាមករកសម្លាប់លោក នៅពេលយប់»។