២ របាក្សត្រ 29:3 - អាល់គីតាប3 នៅខែទីមួយក្នុងឆ្នាំទីមួយ នៃរជ្ជកាលរបស់ស្តេច ស្តេចហេសេគាបើកទ្វារដំណាក់របស់អុលឡោះតាអាឡា ព្រមទាំងជួសជុលឡើងវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 នៅខែទីមួយ ក្នុងឆ្នាំទីមួយនៃរាជ្យរបស់ទ្រង់ ទ្រង់ក៏បើកទ្វារព្រះវិហាររបស់ព្រះយេហូវ៉ា ព្រមទាំងជួសជុលទ្វារទាំងនោះឡើងវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 នៅខែទីមួយ ក្នុងឆ្នាំទីមួយនៃរជ្ជកាលរបស់ស្ដេច ព្រះបាទហេសេគាបើកទ្វារព្រះដំណាក់របស់ព្រះអម្ចាស់ ព្រមទាំងជួសជុលឡើងវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 នៅខែចេត្រ ក្នុងឆ្នាំទី១នៃរាជ្យទ្រង់ នោះទ្រង់ក៏បើកទ្វារព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងជួសជុលទ្វារទាំងនោះឡើងវិញផង សូមមើលជំពូក |
ពួកគេធ្វើពិធីញែកដំណាក់ឲ្យបានបរិសុទ្ធនៅថ្ងៃទីមួយ ក្នុងខែទីមួយ។ នៅថ្ងៃទីប្រាំបី ពួកគេចូលទៅក្នុងបន្ទប់ល្វែងនៃដំណាក់របស់អុលឡោះតាអាឡា ហើយចំណាយពេលប្រាំបីថ្ងៃទៀត ដើម្បីធ្វើពិធីញែកដំណាក់របស់អុលឡោះតាអាឡាឲ្យបានបរិសុទ្ធ។ ពួកគេធ្វើពិធីនេះចប់សព្វគ្រប់ នៅថ្ងៃទីដប់ប្រាំមួយ។
នៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្តេច ក្នុងគ្រាដែលស្តេចនៅក្មេងនៅឡើយ ស្តេចយ៉ូសៀសចាប់ផ្តើមស្វែងរកអុលឡោះជាម្ចាស់របស់ស្តេចទតជាអយ្យកោ។ នៅឆ្នាំទីដប់ពីរ ស្តេចលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ព្រមទាំងបង្គោលរបស់ព្រះអាសេរ៉ា រូបបដិមា និងរូបចម្លាក់ឯទៀតៗដែលគេសិតធ្វើ ឲ្យអស់ពីស្រុកយូដា និងក្រុងយេរូសាឡឹម។