Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 6:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ខ្ញុំ​ទៅ​ផ្ទះ​លោក​សេម៉ាយ៉ា ជា​កូន​របស់​លោក​ដេឡា‌យ៉ា និង​ជា​ចៅ​របស់​លោក​មហេ‌ថាបែល ដ្បិត​គាត់​ពុំ​អាច​ចេញ​ពី​ផ្ទះ​បាន​ទេ។ គាត់​ប្រាប់​ខ្ញុំ​ថា៖ «ចូរ​យើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ជា​មួយ​គ្នា រួច​ចូល​ទៅ​ខាង​ក្នុង​ទីសក្ការៈ និង​បិទ​ទ្វារ​យ៉ាង​ជិត ដ្បិត​ពួក​គេ​នាំ​គ្នា​មក​រក​សម្លាប់​លោក នៅ​ពេល​យប់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 គ្រា​នោះ កាល​ខ្ញុំ​ចូល​ទៅ​ផ្ទះ​របស់​សេម៉ា‌យ៉ា ជា​កូន​ដេឡា‌យ៉ា ដែល​ជា​កូន​មហេ‌ថាបែល គាត់មិន​អាច​ចេញ​ពី​ផ្ទះ​បាន​ទេ គាត់​និយាយ​ថា៖ «សូម​យើង​ទៅ​ជួប​គ្នា​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ គឺ​ក្នុង​ទី​បរិសុទ្ធ ហើយ​បិទ​ទ្វារឲ្យ​ជិត​ទៅ ដ្បិត​គេ​នឹង​មក​សម្លាប់​លោក គឺ​គេ​នឹង​មក​សម្លាប់​លោក នៅ​ពេល​យប់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 គ្រា​នោះ ខ្ញុំ​បាន​ទៅ​ឯ​ផ្ទះ​របស់​សេម៉ាយ៉ា កូន​ដេឡាយ៉ា ដែល​ជា​កូន​មហេ‌ថា‌បែល គាត់​កំពុង​បំពួន​ខ្លួន គាត់​និយាយ​ឡើង​ថា សូម​យើង​ទៅ​ជួប​គ្នា នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ គឺ​ក្នុង​ទី​បរិសុទ្ធ ហើយ​បិទ​ទ្វារ​ភ្ជិត​ទៅ ដ្បិត​គេ​នឹង​មក​សំឡាប់​លោក គឺ​គេ​នឹង​មក​នៅ​ពេល​យប់​ជា​មិន​ខាន ដើម្បី​នឹង​សំឡាប់​លោក​បង់

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ខ្ញុំ​ទៅ​ផ្ទះ​លោក​សេម៉ាយ៉ា ជា​កូន​របស់​លោក​ដេឡា‌យ៉ា និង​ជា​ចៅ​របស់​លោក​មហេ‌ថាបែល ដ្បិត​គាត់​ពុំ​អាច​ចេញ​ពី​ផ្ទះ​បាន​ទេ។ គាត់​ប្រាប់​ខ្ញុំ​ថា៖ «ចូរ​យើង​ទៅ​ដំណាក់​របស់​អុលឡោះ​ជា​ម្ចាស់​ជា​មួយ​គ្នា រួច​ចូល​ទៅ​ខាង​ក្នុង​ទី‌សក្ការៈ និង​បិទ​ទ្វារ​យ៉ាង​ជិត ដ្បិត​ពួក​គេ​នាំ​គ្នា​មក​រក​សម្លាប់​លោក នៅ​ពេល​យប់»។

សូមមើលជំពូក ចម្លង




នេហេមា 6:10
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​បាល‌ហាណាន់ ជា​បុត្រ​របស់​លោក​អក‌បោរ សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​ហាដារ ជា​អ្នក​ក្រុង​ប៉ាវ បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ មហេសី​របស់​ស្ដេច​មាន​នាម​ថា មហេ‌ថា‌បែល ជា​បុត្រី​របស់​លោក​ម៉ាត‌រេឌ និង​ជា​ចៅ​របស់​លោក​ម៉េសា‌ហាប់។


ព្រះ‌រាជា​ឲ្យ​គេ​សង់​បន្ទប់​អម ភ្ជាប់​ទៅ​នឹង​ជញ្ជាំង​ព្រះ‌ដំណាក់ ពោល​គឺ​ព្រះ‌វិហារ និង​ទីសក្ការៈ។ បន្ទប់​អម​ទាំង​នោះ​ស្ថិត​នៅ​ជុំ‌វិញ​ព្រះ‌ដំណាក់។


ក្នុង​ពេល​ព្រះ‌នាង​អថា‌លា​គ្រង​រាជ្យ រាជ‌កុមារ​បាន​លាក់​ខ្លួន​ជា​មួយ​មេ​ដោះ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ។


ពូជ‌ពង្ស​អហាប់​ទាំង​មូល​នឹង​ត្រូវ​វិនាស ហើយ​យើង​នឹង​ប្រហារ​កូន​ប្រុសៗ​នៅ​ក្នុង​ក្រុម​គ្រួសារ​អហាប់ ទាំង​អ្នក​ជា ទាំង​អ្នក​ងារ ឲ្យ​អស់​ពី​ស្រុក​អ៊ីស្រា‌អែល។


ព្រះ‌បាទ​អហាស​ប្រមូល​វត្ថុ​ផ្សេងៗ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ មក​កម្ទេច​ចោល។ ស្ដេច​បាន​បិទ​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ រួច​សង់​អាសនៈ នៅ​គ្រប់​ច្រក‌ល្ហក​ក្នុង​ក្រុង​យេរូ‌សាឡឹម។


នៅ​ខែ​ទី​មួយ ក្នុង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​របស់​ស្ដេច ព្រះ‌បាទ​ហេ‌សេគា​បើក​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​ជួស‌ជុល​ឡើង​វិញ។


ពួក​លោក​បាន​បិទ​ទ្វារ​ព្រះ‌វិហារ និង​ពន្លត់​ចង្កៀង ហើយ​លែង​ថ្វាយ​គ្រឿង​ក្រអូប ឬ​តង្វាយ​ដុត*​ទាំង​មូល ចំពោះ​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ក្នុង​ទីសក្ការៈ​នេះ។


កូន​ចៅ​លោក​ហារីម​មាន​លោក​អេលា‌ស៊ើរ លោក​យីស‌យ៉ា លោក​ម៉ាល់‌គា លោក​សេម៉ាយ៉ា លោក​ស៊ីម្មាន


ដូច្នេះ ខ្ញុំ​បាន​ចាត់​អស់​លោក​ដែល​ជា​មេ​ដឹក​នាំ គឺ​មាន​លោក អេលា‌ស៊ើរ លោក​អើរាល លោក​សេម៉ាយ៉ា លោក​អែល‌ណាថាន លោក​យ៉ា‌រីប លោក​អែល‌ណាថាន លោក​ណាថាន លោក​សាកា‌រី និង​លោក​មស៊ូ‌ឡាម ព្រម​ទាំង​លោក​យ៉ូយ៉ា‌រីប និង​លោក​អែល‌ណាថាន អ្នក​បង្រៀន​វិន័យ


ខ្ញុំ​យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​មិន​បាន​ចាត់​គាត់ ឲ្យ​នាំ​ពាក្យ​នេះ​មក​ថ្លែង​ប្រាប់​ខ្ញុំ​ទេ។ គាត់​ពោល​ដូច្នេះ មក​ពី​លោក​សាន់បា‌ឡាត់ និង​លោក​ថូប៊ី‌យ៉ា​សូក​គាត់។


ម្នាក់ៗ​គិត​តែ​និយាយ​មួល​បង្កាច់​គ្នា​ទៅ​វិញ​ទៅ​មក គេ​និយាយ​សុទ្ធ​តែ​ពាក្យ​បញ្ចើច‌បញ្ចើ​ដាក់​គ្នា តែ​មាន​ចិត្ត​មិន​ទៀង។


មនុស្ស​អាក្រក់​តែងតែ​ឃុប‌ឃិត​ប្រឆាំង នឹង​មនុស្ស​សុចរិត ទាំង​សង្កៀត​ធ្មេញ​ដាក់​មនុស្ស​សុចរិត​ទៀត​ផង


មនុស្ស​ទមិឡ​តែងតែ​បំផ្លាញ​អ្នក​ដទៃ ដោយ‌សារ​ពាក្យ​សម្ដី​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​វិញ តែងតែ​រួច​ខ្លួន​ដោយ‌សារ​ការ​ចេះ​ដឹង។


បន្ទាប់​មក លោក​យេរេមា​បញ្ជា​ទៅ​លោក​បារូក​ថា៖ «ខ្ញុំ​មិន​អាច​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៅ​ពេល​នេះ​បាន​ឡើយ។


ព្រះ‌វិញ្ញាណ​យាង​ចូល​មក​គង់​នៅ​ក្នុង​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ក្រោក​ឈរ​ឡើង។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ទៅ​បិទ​ទ្វារ សម្ងំ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ទៅ។


បើ​នៅ​តែ​ដូច្នេះ គួរ​ឲ្យ​នរណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​បិទ​ទ្វារ​ព្រះ‌វិហារ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​បង្កាត់​ភ្លើង ជា​អសារ‌បង់​នៅ​លើ​អាសនៈ​របស់​យើង​ទៀត! យើង​មិន​ពេញ​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ទេ ហើយ​យើង​ក៏​មិន​ទទួល​តង្វាយ​ពី​ដៃ របស់​អ្នក​រាល់​គ្នា​ដែរ! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។


«ចូរ​ប្រយ័ត្ន​នឹង​ពួក​ព្យាការី*​ក្លែង‌ក្លាយ គេ​ក្លែង​ខ្លួន​មក​រក​អ្នក​រាល់​គ្នា ដោយ​ពាក់​ស្បែក​ចៀម តែ​គេ​មាន​ចិត្ត​សាហាវ​ដូច​ចចក។


អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​តែងតែ​ស្អប់​ពន្លឺ ហើយ​មិន​ចូល​មក​រក​ពន្លឺ​ឡើយ ព្រោះ​ខ្លាច​គេ​ឃើញ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។


ពេល​នោះ មាន​កើត​ចលាចល​ពេញ​ទីក្រុង ប្រជា‌ជន​នាំ​គ្នា​រត់​មក​ពី​គ្រប់​ទិស‌ទី។ គេ​បាន​ចាប់​លោក​ប៉ូល​អូស​ចេញ​ពី​ព្រះ‌វិហារ* រួច​បិទ​ទ្វារ​ភ្លាម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម