Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 6:12 - អាល់គីតាប

12 ខ្ញុំ​យល់​ឃើញ​ថា អុលឡោះ​មិន​បាន​ចាត់​គាត់ ឲ្យ​នាំ​ពាក្យ​នេះ​មក​ថ្លែង​ប្រាប់​ខ្ញុំ​ទេ។ គាត់​ពោល​ដូច្នេះ មក​ពី​លោក​សាន់បា‌ឡាត់ និង​លោក​ថូប៊ី‌យ៉ា សូក​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ខ្ញុំ​យល់​ឃើញ​ថា ព្រះ​មិន​បាន​ចាត់​គាត់ឲ្យ​ធ្វើ​ដូច្នោះ​ឡើយ គឺ​គាត់​បាន​ថ្លែង​ទំនាយ​នេះទាស់​នឹង​ខ្ញុំ ព្រោះ​ថូប៊ី‌យ៉ា និង​សាន‌បាឡាត​បាន​ជួល​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ខ្ញុំ​យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​មិន​បាន​ចាត់​គាត់ ឲ្យ​នាំ​ពាក្យ​នេះ​មក​ថ្លែង​ប្រាប់​ខ្ញុំ​ទេ។ គាត់​ពោល​ដូច្នេះ មក​ពី​លោក​សាន់បា‌ឡាត់ និង​លោក​ថូប៊ី‌យ៉ា​សូក​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ខ្ញុំ​ក៏​ពិចារណា​យល់​ឃើញ​ថា មិន​មែន​ជា​ព្រះ​ដែល​បង្គាប់​ដល់​គាត់​ដូច្នោះ​ទេ គឺ​គាត់​បាន​ទាយ​ទំនាយ​នេះ ទាស់​នឹង​ខ្ញុំ​វិញ ហើយ​គឺ​ថូប៊ីយ៉ា នឹង​សាន‌បា‌ឡាត​បាន​ជួល​គាត់​ផង

សូមមើលជំពូក ចម្លង




នេហេមា 6:12
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ឆ្លើយ​វិញ​ថា៖ «មនុស្ស​ដូច​ខ្ញុំ​នេះ​មិន​ចេះ​រត់​គេច​ខ្លួន​ទេ! មួយ​វិញ​ទៀត មនុស្ស​ដូច​ខ្ញុំ​នេះ​មិន​អាច​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ ហើយ​នៅ​រស់​បាន​ទៀត​ទេ។ ខ្ញុំ​មិន​ចូល​ទៅ​ក្នុង​ម៉ាស្ជិទ​ឡើយ»។


ពួក​គេ​សូក​គាត់​មក​ពី​គេ​សង្ឃឹម​ថា ខ្ញុំ​នឹង​ភ័យ​ខ្លាច ហើយ​ធ្វើ​តាម​យោបល់​របស់​គាត់ ជា​ហេតុ​នាំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប រួច​គេ​នឹង​យក​រឿង​នេះ​ទៅ​បរិហារ ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​ខ្ញុំ។


អ្នក​ទាំង​នោះ​ក៏​ជា​ឆ្កែ​ដែល​គិត​តែ​ពី​ត្របាក់​ស៊ី ហើយ​មិន​ចេះ​ស្កប់​ស្កល់​ទេ។ ពួក​គេ​ជា​មេ​ដឹក​នាំ តែ​មិន​ចេះ​គិត​ពិចារណា​អ្វី​ទាំង​អស់ ម្នាក់ៗ​ដើរ​តាម​ផ្លូវ​របស់​ខ្លួន ហើយ​គិត​តែ​ពី​ស្វែង​រក​ផល​ប្រយោជន៍ របស់​ខ្លួន​ប៉ុណ្ណោះ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​វិញ​ថា៖ «ណាពី​ទាំង​នោះ​ថ្លែង​សេចក្ដី​មិន​ពិត ពួក​គេ​យក​ឈ្មោះ​យើង​មក​ប្រើ ដោយ​យើង​មិន​បាន​ចាត់ ឬ​បង្គាប់​ពួក​គេ​ឲ្យ​ថ្លែង​ពាក្យ​របស់​យើង​ឡើយ។ សេចក្ដី​ដែល​គេ​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ជា​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ក្លែង‌ក្លាយ ពាក្យ​ទស្សន៍‌ទាយ​ប្រឌិត និង​ពាក្យ​ឥត​បាន​ការ ដែល​ជា​ការ​បោក​ប្រាស់។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា៖ «កុំ​ស្ដាប់​ពាក្យ​ដែល​ណាពី​ទាំង​នោះ ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា​ឡើយ! ពួក​គេ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​យល់​ខុស ពួក​គេ​រៀប​រាប់​អំពី​និមិត្ត‌ហេតុ តាម​តែ​ចិត្ត​របស់​គេ​នឹក​ឃើញ គឺ​មិន​មែន​ជា​ពាក្យ​របស់​យើង​ទេ។


«យើង​ឮ​ពាក្យ​ដែល​ណាពី​ទាំង​នោះ​ថ្លែង​ក្នុង​នាម​យើង ពួក​គេ​និយាយ​ភូត‌ភរ គឺ​ពោល​ថា “ខ្ញុំ​សុបិន​ឃើញ​ដូច្នេះ! ខ្ញុំ​សុបិន​ឃើញ​ដូច្នោះ!”។


បន្ទាប់​មក ណាពី​យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​ណាពី​ហាណា‌នា​ថា៖ «លោក​ហាណា‌នា​អើយ! សូម​ស្ដាប់​ខ្ញុំ​សិន! អុលឡោះ‌តាអាឡា​មិន​បាន​ចាត់​អ្នក​ឲ្យ​មក​ទេ! អ្នក​នាំ​ប្រជា‌ជន​នេះ​ឲ្យ​សង្ឃឹម​លើ​ពាក្យ​មិន​ពិត។


ពួក​នាង​បន្ថោក​យើង​នៅ​ចំពោះ​មុខ​ប្រជា‌ជន​របស់​យើង ព្រោះ​ចង់​បាន​អង្ករ​ពីរ​បី​ក្តាប់ និង​នំបុ័ង​ពីរ​បី​ដុំ។ ពួក​នាង​បោក​ប្រាស់​ប្រជា‌ជន​របស់​យើង ដ្បិត​គេ​ឆាប់​ជឿ​ពាក្យ​កុហក​របស់​ពួក​នាង​ធ្វើ​ដូច្នេះ ពួក​នាង​សម្លាប់​អស់​អ្នក​ដែល​មិន​ត្រូវ​ស្លាប់ តែ​ទុក​ជីវិត​ឲ្យ​អស់​អ្នក​ដែល​មិន​ត្រូវ​រស់»។


ដោយ‌សារ​ពាក្យ​កុហក ពួក​នាង​បំបាក់​ទឹក​ចិត្ត​របស់​មនុស្ស​សុចរិត ដែល​យើង​ពុំ​បាន​ធ្វើ​ឲ្យ​ពិបាក​ចិត្ត។ ពួក​នាង​លើក​ទឹក​ចិត្ត​មនុស្ស​អាក្រក់ ឲ្យ​ដើរ​ក្នុង​ផ្លូវ​អាក្រក់​ត​ទៅ​ទៀត មិន​ឲ្យ​គេ​ងាក​ចេញ​ពី​ផ្លូវ​របស់​ខ្លួន ដើម្បី​ទទួល​ជីវិត​ឡើយ។


និមិត្ត‌ហេតុ​ដែល​អ្នក​រាល់​គ្នា​រៀប​រាប់​នោះ សុទ្ធ​តែ​ឥត​បាន​ការ ហើយ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ទស្សន៍‌ទាយ​សុទ្ធ​តែ​កុហក! អ្នក​រាល់​គ្នា​តែង​ពោល​ថា “នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា!” តែ​យើង​ពុំ​បាន​និយាយ​ឡើយ»។


ចៅ‌ក្រម​កាត់​ក្ដី ដោយ​ចង់​បាន​សំណូក អ៊ីមុាំ​បង្រៀន​ហ៊ូកុំ ដោយ​ចង់​បាន​កំរៃ ណាពី​ទស្សន៍‌ទាយ ដោយ​ចង់​បាន​ប្រាក់។ ពួក​គេ​យក​នាមអុលឡោះ‌តាអាឡា​មក​ប្រើ ទាំង​ពោល​ថា: “អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​យើង មហន្ត‌រាយ​មិន​កើត​មាន​ដល់​ពួក​យើង​ទេ”។


ខ្ញុំ​មិន​ដែល​ចង់​បាន​មាស ប្រាក់ ឬ​សម្លៀក‌បំពាក់​អ្វី​ពី​នរណា​ឡើយ។


ឲ្យ​ម្នាក់​ទៀត​ចេះ​ធ្វើ​ការ​អស្ចារ្យ ឲ្យ​ម្នាក់​ទៀត​ចេះ​ថ្លែង​បន្ទូល​នៃ​អុលឡោះ ឲ្យ​ម្នាក់​ទៀត​ចេះ​ស្ទង់​មើល​វិញ្ញាណ​ល្អ ឬ​អាក្រក់ ឲ្យ​ម្នាក់​ទៀត​ចេះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ ឲ្យ​ម្នាក់​ទៀត​ចេះ​បក​ប្រែ​ន័យ​ភាសា​ទាំង​នោះ


រីឯ​អ្នក​ដែល​បាន​ទទួល​រស‌អុលឡោះ​វិនិច្ឆ័យ​បាន​ទាំង​អស់ ហើយ​គ្មាន​អ្នក​ណា​វិនិច្ឆ័យ​អ្នក​នោះ​បាន​ឡើយ


មិន​ស្រវឹង​ស្រា មិន​ចេះ​ឈ្លោះ​ប្រកែក គឺ​មាន​ចិត្ដ​សប្បុរស មិន​ចេះ​រក​រឿង មិន​ស្រឡាញ់​ប្រាក់​ឡើយ។


ក្នុង​ឋានៈ​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​កិច្ចការ​របស់​អុលឡោះ អ្នក​អភិបាល ត្រូវ​តែ​ឥត​កំហុស មិន​ក្រអឺត​ក្រទម មិន​ឆាប់​ខឹង មិន​ស្រវឹង​ស្រា មិន​ចេះ​ឈ្លោះ​ប្រកែក ឬ​រក​ប្រាក់​តាម​របៀប​ថោក​ទាប​នោះ​ឡើយ។


សូម​មើល​ថែ​រក្សា​ហ្វូង​ចៀម​ដែល​អុលឡោះ​ផ្ញើ​ទុក​នឹង​បង​ប្អូន ដោយ​ចិត្ដ​ស្មោះ‌ស្ម័គ្រ ស្រប​តាម​បំណង​អុលឡោះ គឺ​មិន​មែន​ដោយ​ទើស​ទ័ល ឬ​ដោយ​ចង់​បាន​កំរៃ​អ្វី​ដែរ តែ​ត្រូវ​មើល​ថែ​រក្សា​ដោយ​សុទ្ធ​ចិត្ដ។


ពួក​គេ​នឹង​បោក​ប្រាស់​បង​ប្អូន​ចង់​បាន​ប្រាក់ ដោយ​ពោល​ពាក្យ​បញ្ឆោត ប៉ុន្ដែ អុលឡោះ​បាន​កាត់​ទោស​ពួក​គេ តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ ហើយ​ទ្រង់​ឥត​ប្រហែស​នឹង​បំផ្លាញ​គេ​ឡើយ


កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ សូម​កុំ​ជឿ​អស់​អ្នក​ដែល​ថា ខ្លួន​មាន​រស‌អុលឡោះ​នៅ​ជា​មួយ​នោះ​ឡើយ ត្រូវ​ល្បង‌ល​គេ​មើល ដើម្បី​ឲ្យ​ដឹង​ថា រស​នេះ​មក​ពី​អុលឡោះ​មែន​ឬ​យ៉ាង​ណា ដ្បិត​មាន​ណាពី​ក្លែង‌ក្លាយ​ជា​ច្រើន​បាន​មក​ក្នុង​លោក​នេះ។


សំបក​សម្បុរ​ល្វែង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម