ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 1:11 - អាល់គីតាប

អុលឡោះ‌តាអាឡា អើយ​សូម​ស្ដាប់​ពាក្យ​ទូរអា‌អង្វរ​របស់​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់ ព្រម​ទាំង​ពាក្យ​ទូរអា‌អង្វរ​របស់​អ្នក​បម្រើ​ឯ​ទៀតៗ ដែល​ចង់​គោរព​កោត​ខ្លាច​នាម​របស់​ទ្រង់។ សូម​ប្រទាន​ឲ្យ​ខ្ញុំ​ទទួល​ជោគ​ជ័យ​នៅ​ថ្ងៃ​នេះ ហើយ​សូម​ឲ្យ​រាជា​សន្ដោស​មេត្តា​ដល់​ខ្ញុំ​ផង»។ នៅ​គ្រា​នោះ​ខ្ញុំ​បំពេញ​មុខ‌ងារ​ជា​មហា‌តលិក​របស់​ស្តេច​អធិរាជ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ និង​ពាក្យ​អធិស្ឋាន​របស់​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​ពេញ​ចិត្ត​នឹង​កោត​ខ្លាច​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។ សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជោគ​ជ័យ​នៅ​ថ្ងៃ​នេះ ហើយ​សូម​ប្រោស​មេត្តា​ដល់​ទូល‌បង្គំ នៅ​ចំពោះ​មនុស្ស​នេះ​ផង»។ នៅ​គ្រា​នោះ ខ្ញុំ​ជា​អ្នក​ថ្វាយ​ពែង​ដល់​ស្តេច។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បពិត្រ​ព្រះ‌អម្ចាស់ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ព្រម​ទាំង​ពាក្យ​ទូល‌អង្វរ​របស់​អ្នក​បម្រើ​ឯ​ទៀតៗ ដែល​ចង់​គោរព​កោត​ខ្លាច​ព្រះ‌នាម​របស់​ព្រះអង្គ។ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​ទទួល​ជោគ​ជ័យ​នៅ​ថ្ងៃ​នេះ ហើយ​សូម​ឲ្យ​ព្រះ‌រាជា​សន្ដោស​មេត្តា​ដល់​ទូលបង្គំ​ផង»។ នៅ​គ្រា​នោះ​ខ្ញុំ​បំពេញ​មុខងារ​ជា​មហា‌តលិក​របស់​ព្រះចៅ​អធិរាជ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ចំពោះ​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ នឹង​សេចក្ដី​អធិស្ឋាន​របស់​ពួក​អ្នក​បំរើ​ទ្រង់ ដែល​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ទ្រង់ ដោយ​អំណរ ហើយ​សូម​ចំរើន​ដល់​ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់ ដោយ​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​នេះ​មាន​ចិត្ត​មេត្តា ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ (រីឯ​ខ្ញុំ​ជា​អ្នក​ថ្វាយ​ពែង​ដល់​ស្តេច)។

សូមមើលជំពូក



នេហេមា 1:11
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ថ្ងៃ​នេះ​ខ្ញុំ​បាន​មក​ដល់​អណ្តូង​ទឹក ហើយ​ទូរអា​ថា “អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ដែល​ជា​ចៅ‌ហ្វាយ​របស់​ខ្ញុំ ប្រសិន​បើ​ទ្រង់​ពេញ​ចិត្ត​ឲ្យ​ដំណើរ​របស់​ខ្ញុំ​បាន​សម្រេច ដូច​ប្រាថ្នា​មែន


សូម​អុលឡោះ​មេត្តា​ប្រោស​ខ្ញុំ ឲ្យ​បាន​រួច​ពី​កណ្តាប់​ដៃ​អេសាវ ជា​បង​ប្រុស​របស់​ខ្ញុំ​ផង! ដ្បិត​ខ្ញុំ​ខ្លាច​គាត់​មក​ដល់ សម្លាប់​រង្គាល​ខ្ញុំ និង​គ្រួសារ​ខ្ញុំ ទាំង​ស្រី ទាំង​ក្មេង។


បុរស​នោះ​ពោល​ទៀត​ថា៖ «គេ​នឹង​លែង​ហៅ​អ្នក​ថា យ៉ាកកូប​ទៀត​ហើយ គឺ​គេ​នឹង​ហៅ​អ្នក​ថា​អ៊ីស្រ‌អែល​វិញ ដ្បិត​អ្នក​បាន​តស៊ូ​ជា​មួយ​អុលឡោះ និង​ជា​មួយ​មនុស្ស ហើយ​អ្នក​មាន​ជ័យ​ជំនះ»។


ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ មាន​មន្ត្រី​ពីរ​នាក់​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ស្តេច​អេស៊ីប ជា​ចៅ‌ហ្វាយ​របស់​ខ្លួន។ ម្នាក់​ជា​មហា‌តលឹក​ដែល​មាន​នា​ទី​ជូន​ស្រា និង​ម្នាក់​ទៀត​មាន​នា​ទី​ជូន​នំបុ័ង។


ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​ខឹង​នឹង​មហា‌តលឹក​ទាំង​ពីរ គឺ​មហា‌តលឹក​ជូន​ស្រា និង​មហា‌តលឹក​ជូន​នំបុ័ង​នោះ ជា​ខ្លាំង។


ស្តេច​បាន​តែង​តាំង​មហា‌តលឹក​ដែល​មាន​នា​ទី​ជូន​ស្រា ឲ្យ​បំពេញ​មុខ​ងារ​របស់​ខ្លួន​ឡើង​វិញ។


រីឯ​មហា‌តលឹក​ដែល​មាន​នា​ទី​ជូន​ស្រា មិន​បាន​នឹក​នា​ដល់​យូសុះ​ទេ គាត់​ភ្លេច​សូន្យ​ឈឹង។


ពេល​នោះ មហា‌តលឹក​ដែល​មាន​នា​ទី​ជូន​ស្រា ជម្រាប​ស្តេច​ហ្វៀរ៉អ៊ូន​ថា៖ «ថ្ងៃ​នេះ ខ្ញុំ​សូម​សារភាព​កំហុស​មួយ។


សូម​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត ប្រទាន​ឲ្យ​អ្នក​នោះ មាន​ចិត្ត​អាណិត​មេត្តា​ដល់​កូន​ទាំង​អស់​គ្នា ព្រម​ទាំង​អនុញ្ញាត​ឲ្យ​ស៊ីម្មាន និង​ពុន‌យ៉ាម៉ីន​វិល​ត្រឡប់​មក​វិញ ជា​មួយ​កូនៗ​ផង។ ចំណែក​ឯ​ពុក បើ​សិន​ជា​ពុក​ត្រូវ​បែក​ពី​កូន​ដូច្នេះ ឲ្យ​ពុក​គ្រាំ​គ្រា​ទៅ​ចុះ!»។


អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ ឥឡូវ​នេះ​សូម​ទ្រង់​មើល​មក​ខ្ញុំ! សូម​ទ្រង់​ស្តាប់​ពាក្យ​ដែល​យើង​ខ្ញុំ​ទូរអា នៅ​ទី​នេះ​ផង។


ក្នុង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ស្តេច​ស៊ីរូស ជា​ស្តេច​ស្រុក​ពែរ្ស អុលឡោះ‌តាអាឡា​បាន​ជំរុញ​ចិត្ត​ស្តេច​ស៊ីរូស ឲ្យ​ចេញ​សេចក្ដី​ប្រកាស និង​រាជ​ក្រឹត្យ​ក្នុង​អាណា‌ចក្រ​របស់​ស្តេច​ទាំង​មូល ស្រប​តាម​បន្ទូល​ដែល​ទ្រង់​បាន​ថ្លែង​តាម​រយៈ​ណាពី​យេរេមា មាន​សេចក្ដី​ដូច​ត​ទៅ៖


លោក​អែសរ៉ា​មក​ពី​ស្រុក​បាប៊ី‌ឡូន គាត់​ជា​បណ្ឌិត​ខាង​ហ៊ូកុំ ហើយ​ស្គាល់​ហ៊ូកុំ​របស់​ណាពី​ម៉ូសា​យ៉ាង​ជ្រៅ​ជ្រះ គឺ​ហ៊ូកុំ​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ប្រទាន​ឲ្យ។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់ បាន​ជួយ​គាត់ ហេតុ​នេះ​ហើយ ទើប​ស្តេច​ប្រទាន​អ្វីៗ​ទាំង​អស់ តាម​សំណូម​ពរ​របស់​គាត់។


សូម​ទ្រង់​ស្ដាប់ ព្រម​ទាំង​មើល​មក​ខ្ញុំ សូម​ស្តាប់​ពាក្យ​ទូរអា‌អង្វរ​របស់​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់​ផង។ ខ្ញុំ​កំពុង​តែ​ទូរអា‌អង្វរ​ចំពោះ​ទ្រង់​ទាំង​ថ្ងៃ​ទាំង​យប់ សូម​ទ្រង់​ប្រណី​សន្ដោស​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​អ្នក​បម្រើ​របស់​ទ្រង់។ ខ្ញុំ​សូម​សារ‌ភាព​អំពើ​បាប​ក្នុង​នាម​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​បំណង​របស់​ទ្រង់។ ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែរ។


នៅ​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទី​ម្ភៃ​នៃ​រជ្ជ‌កាល​ស្តេច​អើថា‌ស៊ើកសេស ក្នុង​ពេល​ដែល​ស្តេច​កំពុង​បរិភោគ​អាហារ ខ្ញុំ​បាន​យក​ស្រា​ចាក់​ជូន​ស្តេច។ ខ្ញុំ​ពុំ​ធ្លាប់​មាន​ទឹក​មុខ​ក្រៀម‌ក្រំ​បែប​នេះ នៅ​ចំពោះ​មុខ​ស្តេច​ឡើយ។


ហើយ​សារ​មួយ​ទៀត​ជូន​លោក​អេសាភ ដែល​ជា​មេ​ព្រៃ​របស់​ស្តេច ដើម្បី​ឲ្យ​គាត់​ផ្តល់​ឈើ​មក​ខ្ញុំ សង់​ខ្លោង​ទ្វារ​បន្ទាយ​ដែល​នៅ​ក្បែរ​ដំណាក់ និង​សង់​កំពែង​ក្រុង ព្រម​ទាំង​សង់​ផ្ទះ​ដែល​ខ្ញុំ​ត្រូវ​ស្នាក់​នៅ»។ ស្តេច​អធិរាជ​ប្រទាន​សារ​តាម​សំណូម‌ពរ​របស់​ខ្ញុំ ដ្បិត​អុលឡោះ​ជា​ម្ចាស់​ដ៏​សប្បុរស​របស់​ខ្ញុំ​បាន​ដាក់​ដៃ​លើ​ខ្ញុំ។


ទ្រង់​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ចាប់​ពួក​គេ យក​ទៅ​ធ្វើ​ជា​ឈ្លើយ មាន​ចិត្ត​អាណិត​មេត្តា​ពួក​គេ។​


អុលឡោះ‌តាអាឡា​អើយ សូម​ស្តាប់​ខ្ញុំ​ផង! សូម​ស្តាប់​ពាក្យ ដែល​ខ្ញុំ​ទទូច​អង្វរ!


ឱ​អុលឡោះ​អើយ ទ្រង់​តែងតែ​ស្តាប់ ពាក្យ​អង្វរ​របស់​ខ្ញុំ​ជា‌និច្ច ទ្រង់​ប្រទាន​មក​ខ្ញុំ​នូវ​មត៌ក ដែល​ទ្រង់​បម្រុង​ទុក​សម្រាប់​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​នាម​ទ្រង់។


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​មេត្តា ស្ដាប់​ពាក្យ​ទូរអា​របស់​ខ្ញុំ សូម​យក​ចិត្ត​ទុក​ដាក់ នឹង​ពាក្យ​សូម‌អង្វរ​របស់​ខ្ញុំ​ផង។


អ្នក​រាល់​គ្នា​ស្អប់​ការ​ចេះ​ដឹង អ្នក​រាល់​គ្នា​មិន​សុខ​ចិត្ត​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា


ចិត្ត​របស់​ស្ដេច​ប្រៀប​បាន​នឹង​ទឹក​នៅ​ក្នុង​ដៃ​របស់អុលឡោះ‌តាអាឡា ទ្រង់​ផ្អៀង​ដៃ​ទៅ​ខាង​ណា ទឹក​ហូរ​ទៅ​ខាង​នោះ។


យើង​នឹង​ធ្វើ​ឲ្យ​ស្ដេច​ស្រុក​បាប៊ី‌ឡូន អាណិត​មេត្តា​ដល់​អ្នក​រាល់​គ្នា ហើយ​ស្ដេច​នោះ​ក៏​អាណិត​មេត្តា​អ្នក​រាល់​គ្នា ព្រម​ទាំង​ឲ្យ​អ្នក​រាល់​គ្នា​វិល​មក រស់​នៅ​លើ​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​វិញ។


ពេល​នោះ អស់​អ្នក​ដែល​គោរព កោត​ខ្លាចអុលឡោះ‌តាអាឡា ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក អុលឡោះ‌តាអាឡា​ស្តាប់ ហើយ​យក​ចិត្ត​ទុក​ដាក់​នឹង ពាក្យ​សំដី​របស់​ពួក​គេ។ គេ​បាន​ចារ​ឈ្មោះ​របស់​អស់​អ្នក​ដែល​គោរព កោត​ខ្លាច​នាមអុលឡោះ‌តាអាឡា​ក្នុង​ក្រាំង​មួយ ទុក​ជា​ទី​រំលឹក​ចំពោះ​ទ្រង់។


សូម​ទូរអា​ឲ្យ​យើង​ផង ដ្បិត​យើង​ជឿ​ជាក់​ថា យើង​មាន​មន‌សិការ​ល្អ និង​មាន​ឆន្ទៈ​ចង់​ប្រព្រឹត្ដ​យ៉ាង​ល្អ​ត្រឹម​ត្រូវ​ក្នុង​គ្រប់​កាលៈ‌ទេសៈ