Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 40:23 - អាល់គីតាប

23 រីឯ​មហា‌តលឹក​ដែល​មាន​នា​ទី​ជូន​ស្រា មិន​បាន​នឹក​នា​ដល់​យូសុះ​ទេ គាត់​ភ្លេច​សូន្យ​ឈឹង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 យ៉ាងណាមិញ មេអ្នកថ្វាយពែង​មិន​បាន​នឹកចាំ​អំពី​យ៉ូសែប​ទេ គឺ​ភ្លេច​គាត់​ឈឹង​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ប៉ុន្ដែ មេ​ថ្វាយ​ពែង​មិន​បាន​នឹក​នា​ដល់​លោក​យ៉ូសែប​សោះ គឺ​គាត់​ភ្លេច​ឈឹង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 រីឯ​មហា‌តលិក​ដែល​មាន​នាទី​ថ្វាយ​ស្រា​មិន​បាន​នឹក​នា​ដល់​លោក​យ៉ូសែប​ទេ គាត់​ភ្លេច​សូន្យ‌ឈឹង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ចំណែក​នាយ​ពិសេស​ថ្វាយ​ពែង គាត់​ភ្លេច​ឈឹង​មិន​បាន​នឹក​ចាំ​យ៉ូសែប​សោះ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 40:23
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពីរ​ឆ្នាំ​ក្រោយ​មក ស្តេច​ហ្វៀរ៉អ៊ូន​សុបិន​ដូច​តទៅ គឺ​ឃើញ​គាត់​ឈរ​នៅ​មាត់​ទន្លេ​នីល។


ពេល​នោះ មហា‌តលឹក​ដែល​មាន​នា​ទី​ជូន​ស្រា ជម្រាប​ស្តេច​ហ្វៀរ៉អ៊ូន​ថា៖ «ថ្ងៃ​នេះ ខ្ញុំ​សូម​សារភាព​កំហុស​មួយ។


ស្តេច​ក៏​សួរ​ថា៖ «តើ​គេ​បាន​លើក​កិត្តិយស និង​ដំ​ឡើង​បុណ្យ​ស័ក្ដិ ដើម្បី​សង​គុណ​លោក​ម៉ាដេ‌កាយ​ឬ​ទេ?»។ ពួក​មន្ត្រី​ជម្រាប​ស្ដេច​ថា៖ «គ្មាន​ទាល់​តែ​សោះ ក្រាប​ទូល»។


សាច់‌ញាតិ​របស់​ខ្ញុំ​នាំ​គ្នា​បោះ​បង់​ចោល​ខ្ញុំ អ្នក​ជិត​ស្និទ្ធ​នឹង​ខ្ញុំ បាន​បំភ្លេច​ខ្ញុំ។


រហូត​ដល់​មាន​ហេតុ‌ការណ៍​កើត​ឡើង ស្រប​តាម​ពាក្យ​ដែល​គាត់​បាន​ថ្លែង​ទុក គឺ​បន្ទូល​របស់​អុលឡោះ‌តាអាឡា​បាន​ធ្វើ ជា​ភស្ដុតាង​បញ្ជាក់​ថា​គាត់​ជា​មនុស្ស​ស្លូត​ត្រង់។


គ្មាន​នរណា​នឹក​នា​ពី​ខ្ញុំ​ទៀត​ទេ ខ្ញុំ​ប្រៀប​បី​ដូច​មនុស្ស​ស្លាប់ និង​ដូច​ជា​ឆ្នាំង​កំបែក​ដែល​គេ​បោះ​ចោល។


ខ្ញុំ​បាន​ឮ​មនុស្ស​ជា​ច្រើន ពោល​ពាក្យ​មួល​បង្កាច់ មនុស្ស‌ម្នា​នៅ​ជុំ‌វិញ​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​តក់‌ស្លុត។ គេ​លើក​គ្នា​ប្រឆាំង​នឹង​ខ្ញុំ ព្រម​ទាំង​ឃុប‌ឃិត​គ្នា បម្រុង​នឹង​ដក​ជីវិត ខ្ញុំ​ផង។


អ្នក​រាល់​គ្នា​ផឹក​ស្រា​នៅ​ក្នុង​ពែង​ធំៗ អ្នក​រាល់​គ្នា​លាប​ទឹក​អប់​ដ៏​មាន​តម្លៃ តែ​អ្នក​រាល់​គ្នា​ឥត​ឈឺ​ចាប់​ចំពោះ​ការ​វិនាស របស់​កូន​ចៅ​យូសុះ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម