ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 4:31 - អាល់គីតាប

ប្រជា‌ជន​នាំ​គ្នា​ជឿ ហើយ​យល់​ថា អុលឡោះ‌តាអាឡា​បាន​ឃើញ​ទុក្ខ​វេទនា​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ទ្រង់​មក​សង្គ្រោះ​ពួក​គេ។ ពួក​គេ​ក៏​អោន​កាយ ក្រាប​ថ្វាយ‌បង្គំ​ទ្រង់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បណ្ដា‌ជន​ក៏​ជឿ ហើយ​កាល​ណា​គេឮ​ថា ព្រះ‌យេហូវ៉ា​បាន​យាង​មក​ប្រោស​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ថា ព្រះ‌អង្គ​បាន​ទត​ឃើញ​ទុក្ខ​វេទនា​របស់​គេ គេ​ក៏​នាំ​គ្នា​ឱន​ក្បាល ថ្វាយ​បង្គំ​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រជា‌ជន​នាំ​គ្នា​ជឿ ហើយ​យល់​ថា ព្រះ‌អម្ចាស់​បាន​ឃើញ​ទុក្ខ​វេទនា​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ព្រះអង្គ​មក​សង្គ្រោះ​ពួក​គេ។ ពួក​គេ​ក៏​ឱន​កាយ ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បណ្តាជន​ទាំង‌ឡាយ​ក៏​ជឿ ហើយ​កាល​ណា​គេ​ឃើញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ហើយ​ថា ទ្រង់​បាន​ទត​ឃើញ​សេចក្ដី​ទុក្ខ​លំបាក​របស់​គេ នោះ​ក៏​នាំ​គ្នា​ឱន​ក្បាល​ថ្វាយ‌បង្គំ​ទ្រង់។

សូមមើលជំពូក



និក្ខមនំ 4:31
27 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីប្រាំ​ក្រាប​ចុះ​អោន​មុខ​ដល់​ដី ហើយ​អុលឡោះ​មាន​បន្ទូល​មក​គាត់​ថា៖


បុរស​នោះ​លុត​ជង្គង់​ចុះ ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា


លេអា​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា “រូបេន” ដ្បិត​គាត់​ពោល​ថា៖ «អុលឡោះ‌តាអាឡា​បាន​ឃើញ​ថា ខ្ញុំ​ជា​ស្ត្រី​អភ័ព្វ ហើយ​ឥឡូវ​នេះ ប្ដី​ខ្ញុំ​មុខ​ជា​ស្រឡាញ់​ខ្ញុំ​មិន​ខាន»។


យូសុះ​ប្រាប់​ទៅ​បងៗ​របស់​គាត់​ថា៖ «ខ្ញុំ​ជិត​ស្លាប់​ហើយ ក៏​ប៉ុន្តែ អុលឡោះ​នឹង​មក​ជួយ​អ្នក​រាល់​គ្នា​ពុំ​ខាន ហើយ​ទ្រង់​នឹង​នាំ​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​នេះ ត្រឡប់​ទៅ​កាន់​ទឹក​ដី​ដែល​ទ្រង់​សន្យា ថា​នឹង​ប្រទាន​ឲ្យ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប»។


បន្ទាប់​មក​ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ​ទាំង​មូល​ថា៖ «ចូរ​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា»។ អង្គ​ប្រជុំ​ទាំង​មូល​ក៏​នាំ​គ្នា​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ពួក​គេ។ ពួក​គេ​ក្រាប​ចុះ ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា និង​គោរព​ស្តេច។


ស្តេច​យ៉ូសា‌ផាត​ក្រាប​ចុះ អោន​មុខ​ដល់​ដី ហើយ​អ្នក​ស្រុក​យូដា​ទាំង​មូល និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ក៏​នាំ​គ្នា​អោន​កាយ ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា​ដែរ។


ខាង​ស្តេច​ស្រុក​អាស្ស៊ី‌រី មាន​តែ​កម្លាំង​មនុស្ស​លោក​ប៉ុណ្ណោះ រីឯ​ខាង​យើង​វិញ យើង​មានអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង ទ្រង់​នឹង​ជួយ​គាំ​ទ្រ​យើង​នៅ​ពេល​ប្រយុទ្ធ»។ ប្រជា‌ជន​ក៏​នាំ​គ្នា​ទុក​ចិត្ត​លើ​ពាក្យ​សំដី​របស់​ស្តេច​ហេសេ‌គា ជា​ស្តេច​ស្រុក​យូដា។


ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់​ឃើញ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ និង​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា ស្ថិត​នៅ​លើ​ដំណាក់ ក៏​នាំ​គ្នា​ក្រាប​ចុះ អោន​មុខ​ដល់​ដី​នៅ​លើ​កំរាល​ឥដ្ឋ ហើយ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា និង​សរសើរ​តម្កើង​ទ្រង់​ថា «ទ្រង់​ជា​ម្ចាស់​ដ៏​សប្បុរស ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!»។


លោក​អែសរ៉ា​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​ដ៏​ឧត្តុង្គ‌ឧត្ដម ហើយ​ប្រជា‌ជន​ទាំង​មូល​ឆ្លើយ​តប​វិញ ទាំង​លើក​ដៃ​ឡើង​លើ​ថា «អាម៉ីន! អាម៉ីន!» រួច​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា អោន​មុខ​ដល់​ដី។


ពេល​នោះ អៃយ៉ូប​ក្រោក​ឡើង ហែក​អាវ​ធំ​របស់​គាត់ ហើយ​កោរ​សក់។ បន្ទាប់​មក គាត់​ផ្ដួល​ខ្លួន​ដល់​ដី ក្រាប​ថ្វាយ‌បង្គំ


ចូរ​ប្រាប់​ពួក​គេ​ថា: នេះ​ជា​គូរបាន​នៃ​ពិធី​បុណ្យ​រំលង​ជូនអុលឡោះ‌តាអាឡា។ កាល​ពួក​យើង​នៅ​ស្រុក​អេស៊ីប ទ្រង់​ប្រហារ​ជន‌ជាតិ​អេស៊ីប​តែ​បាន​រំលង​ផ្ទះ​របស់​ពួក​យើង​ហើយ​ទុក​ជីវិត​ឲ្យ​ពួក​យើង»។ ប្រជា‌ជន​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា។


ជន‌ជាតិ​អ៊ីស្រ‌អែល​ឃើញ​អំណាច​ដ៏​ខ្លាំង​ពូកែ​របស់អុលឡោះ‌តាអាឡា ដែល​បាន​ប្រហារ​ជន‌ជាតិ​អេស៊ីប។ ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌ជន​កោត​ខ្លាចអុលឡោះ‌តាអាឡា។ ពួក​គេ​ជឿ​លើអុលឡោះ‌តាអាឡា និង​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់។


ប្រជា‌ជន​ទាំង​មូល​ក៏​ឆ្លើយ​ព្រម​គ្នា​ឡើង​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល»។ ម៉ូសា​នាំ​យក​ចម្លើយ​របស់​ពួក​គេ ទៅ​ជម្រាបអុលឡោះ‌តាអាឡា​វិញ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «យើង​នឹង​មក​រក​អ្នក ដោយ​ស្ថិត​នៅ​ក្នុង​ផ្ទាំង​ពពក​យ៉ាង​ក្រាស់ ដើម្បី​ឲ្យ​ប្រជា‌ជន​ឮ​យើង​និយាយ​ជា​មួយ​អ្នក ហើយ​ទុក​ចិត្ត​លើ​អ្នក​ជា​រៀង​រហូត»។ ម៉ូសា​ក៏​រៀប​រាប់​ចម្លើយ​របស់​ប្រជា‌ជន ជម្រាបអុលឡោះ‌តាអាឡា។


អុលឡោះ​មើល​កូន​ចៅ​អ៊ីស្រ‌អែល ហើយ​ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​ពួក​គេ។


ចូរ​ទៅ​ប្រមូល​ចាស់​ទុំ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ប្រាប់​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា គឺ​ម្ចាស់​របស់​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ។ អុលឡោះ​មាន​បន្ទូល​ថា: យើង​បាន​ឃើញ​គេ​ជិះ​ជាន់​សង្កត់​សង្កិន​អ្នក​រាល់​គ្នា​នៅ​ស្រុក​អេស៊ីប។


ពួក​គេ​នឹង​ស្តាប់​ពាក្យ​របស់​អ្នក រួច​អ្នក​នឹង​ចូល​ទៅ​ជួប​ស្តេច​ស្រុក​អេស៊ីប ជា​មួយ​ចាស់​ទុំ​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ប្រាប់​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ជន‌ជាតិ​ហេប្រឺ បាន​មក​ជួប​យើង​ខ្ញុំ។ ឥឡូវ​នេះ សូម​អនុ‌ញ្ញាត​ឲ្យ​យើង​ខ្ញុំ​ចេញ​ទៅ​វាល​រហោ‌ស្ថាន ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ដើម្បី​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ”។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​បាន​ឃើញ​ទុក្ខ​លំបាក​របស់​ប្រជា‌រាស្ត្រ​យើង​នៅ​ស្រុក​អេស៊ីប យើង​ក៏​បាន​ឮ​សំរែក​របស់​គេ ព្រោះ​តែ​មេ​ត្រួត‌ត្រា​វាយ​ដំ​ដែរ។ យើង​ដឹង​អំពី​ទុក្ខ​វេទនា​របស់​ពួក​គេ​ហើយ។


ប្រជា‌ជន​ទាំង​អស់​ឃើញ​ដុំ​ពពក​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ ជំរំ​នោះ​ពួក​គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ ពី​មាត់​ទ្វារ​តង់ត៍​របស់​គេ​រៀងៗ​ខ្លួន។


ម៉ូសា​ប្រញាប់‌ប្រញាល់​ក្រាប​ដល់​ដី​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ធ្វើ​ដូច្នេះ កូន​ចៅ​អ៊ីស្រ‌អែល​នឹង​ជឿ​ថា អុលឡោះជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​គេ គឺ​ម្ចាស់​របស់​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប​បាន​បង្ហាញ​ឲ្យ​អ្នក​ឃើញ​មែន»។


កូន​ចៅ​យូដា​ដែល​នៅ​សេស‌សល់​នឹង ប្រើ​ទឹក​ដី​នេះ​សម្រាប់​ឃ្វាល​ហ្វូង​សត្វ​របស់​ខ្លួន។ ពួក​គេ​នឹង​យក​ផ្ទះ​នានា​នៅ​ក្នុង​ក្រុង​អាស្កា‌ឡូន ធ្វើ​ជា​ជំរក​ស្នាក់​អាស្រ័យ​នៅ​ពេល​យប់។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ពួក​គេ​ធ្វើ​ដូច្នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​គេ នៅ​ពេល ទ្រង់​ស្ដារ​ស្រុក​របស់​ពួក​គេ​ឡើង​វិញ។


«សូម​លើក​តម្កើង​អុលឡោះ‌តាអាឡា ជា​ម្ចាស់‌នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដ្បិត​ទ្រង់​គាប់​ចិត្ត​មក រំដោះ​ប្រជា‌រាស្ដ្រ​របស់​ទ្រង់។


មនុស្ស​ខ្លះ​ទៀត​ប្រៀប​បី​ដូច​ជា​ដី​មាន​ថ្ម កាល​បាន​ស្ដាប់​បន្ទូល​របស់​អុលឡោះ​ហើយ គេ​ទទួល​យក​ដោយ​អំណរ។ ប៉ុន្តែ គេ​ជឿ​តែ​មួយ​ភ្លែត ពុំ​ទុក​ឲ្យ​បន្ទូល​ចាក់​ឫស​ឡើយ គេ​បោះ​បង់​ចោល​ជំនឿ នៅ​ពេល​ណា​មាន​ការ​ល្បួង។


នៅ​ស្រុក​ម៉ូអាប់ នាង​ណា‌អូមី​បាន​ឮ​គេ​និយាយ​ថា អុលឡោះ‌តាអាឡា​ប្រោស​ប្រណី​ដល់​ប្រជា‌ជន​ទ្រង់ ដោយ​ប្រទាន​ឲ្យ​ពួក​គេ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់។ នាង​ក៏​រៀប‌ចំ​ខ្លួន​ចាក​ចេញ​ពី​ស្រុក​ម៉ូអាប់​ជា​មួយ​កូន​ប្រសា​ស្រី​ទាំង​ពីរ​នាក់។