Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:26 - អាល់គីតាប

26 បុរស​នោះ​លុត​ជង្គង់​ចុះ ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 បុរស​នោះ​ក៏​ឱនចុះ ថ្វាយបង្គំ​ព្រះយេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 បុរស​នោះ​ក៏​ឱន​ក្បាល​ចុះ ហើយ​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 បុរស​នោះ​លុត​ជង្គង់​ចុះ ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 បាវ​នោះ​ក៏​ឱន​ខ្លួន​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:26
19 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​មាន​ប្រសាសន៍​ទៅ​ក្មេង​បម្រើ​ទាំង​ពីរ​របស់​គាត់​ថា៖ «ចាំ​នៅ​ទី​នេះ ជា​មួយ​សត្វ​លា​សិន ខ្ញុំ និង​កូន​ខ្ញុំ ឡើង​ទៅ​ថ្វាយ‌បង្គំ​អុលឡោះ​នៅ​លើ​ភ្នំ​នោះ រួច​ហើយ​យើង​នឹង​ត្រឡប់​មក​វិញ»។


នាង​ពោល​ទៀត​ថា៖ «នៅ​ផ្ទះ​យើង​មាន​ចំបើង និង​ស្មៅ​ស្ងួត​យ៉ាង​ច្រើន​បរិបូណ៌ ហើយ​ក៏​មាន​កន្លែង​ជូន​អស់​លោក​ស្នាក់​ដែរ»។


បន្ទាប់​មក ខ្ញុំ​ក៏​លុត​ជង្គង់​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ហើយ​អរ​គុណអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ជា​ចៅ‌ហ្វាយ​ខ្ញុំ ដែល​បាន​ដឹក​នាំ​ខ្ញុំ ដោយ​ចិត្ត​ស្មោះ​ត្រង់ ឲ្យ​ខ្ញុំ​បាន​មក​ដណ្តឹង​ក្មួយ​ស្រី​របស់​គាត់ យក​ទៅ​ធ្វើ​ជា​ភរិយា​ឲ្យ​កូន​ប្រុស​របស់​គាត់។


កាល​អ្នក​បម្រើ​របស់​អ៊ីព្រហ៊ីម​បាន​ឮ​ពាក្យ​ទាំង​នោះ គាត់​ក៏​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា


បន្ទាប់​មក​ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ​ទាំង​មូល​ថា៖ «ចូរ​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា»។ អង្គ​ប្រជុំ​ទាំង​មូល​ក៏​នាំ​គ្នា​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ពួក​គេ។ ពួក​គេ​ក្រាប​ចុះ ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា និង​គោរព​ស្តេច។


ស្តេច​យ៉ូសា‌ផាត​ក្រាប​ចុះ អោន​មុខ​ដល់​ដី ហើយ​អ្នក​ស្រុក​យូដា​ទាំង​មូល និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ក៏​នាំ​គ្នា​អោន​កាយ ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា​ដែរ។


បន្ទាប់​មក​ស្តេច​ហេសេ‌គា និង​ពួក​មន្ត្រី​បង្គាប់​ឲ្យ​ក្រុម​លេវី​ច្រៀង​សរសើរ​តម្កើងអុលឡោះ‌តាអាឡា តាម​ទំនុក​ដែល​ស្តេច​ទត និង​លោក​អេ‌សាភ ជា​អ្នក​ទាយ​បាន​តែង។ ពួក​គេ​សរសើរ​តម្កើង​ទ្រង់ ដោយ​អំណរ​សប្បាយ​ដ៏​លើស‌លប់ រួច​នាំ​គ្នា​អោន​កាយ​ក្រាប​ថ្វាយ‌បង្គំ។


លោក​អែសរ៉ា​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​ដ៏​ឧត្តុង្គ‌ឧត្ដម ហើយ​ប្រជា‌ជន​ទាំង​មូល​ឆ្លើយ​តប​វិញ ទាំង​លើក​ដៃ​ឡើង​លើ​ថា «អាម៉ីន! អាម៉ីន!» រួច​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា អោន​មុខ​ដល់​ដី។


ពួក​អ្នក​ធំ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី នាំ​គ្នា​បរិភោគ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់ អស់​អ្នក​ដែល​កើត​ពី​ធូលី​ដី គឺ​មនុស្ស​លោក​ដែល​តែងតែ​ស្លាប់ ក៏​នឹង​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់​ដែរ។


មនុស្ស‌ម្នា​នៅ​ផែនដី​ទាំង​មូល ក្រាប​ថ្វាយ‌បង្គំ​ទ្រង់ ហើយ​នាំ​គ្នា​ច្រៀង គីតាបសាបូរ​ទ្រង់ គេ​ច្រៀង គីតាបសាបូរ​ជូន​នាម​ទ្រង់។ - សម្រាក


ប្រជា‌ជន​ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន​ នឹង​នាំ​គ្នា​ក្រាប​គោរព​ស្តេច ហើយ​ខ្មាំង​សត្រូវ​របស់​ស្តេច ត្រូវ​បរា‌ជ័យ ងើប​មុខ​មិន​រួច​ ។


ចូរ​នាំ​គ្នា​មក យើង​នឹង​អោន​កាយ​ថ្វាយ‌បង្គំ​ទ្រង់ ចូរ​យើង​ក្រាប​នៅ​ចំពោះ​អុលឡោះ‌តាអាឡា ដែល​បាន​បង្កើត​យើង​មក


ចូរ​ប្រាប់​ពួក​គេ​ថា: នេះ​ជា​គូរបាន​នៃ​ពិធី​បុណ្យ​រំលង​ជូនអុលឡោះ‌តាអាឡា។ កាល​ពួក​យើង​នៅ​ស្រុក​អេស៊ីប ទ្រង់​ប្រហារ​ជន‌ជាតិ​អេស៊ីប​តែ​បាន​រំលង​ផ្ទះ​របស់​ពួក​យើង​ហើយ​ទុក​ជីវិត​ឲ្យ​ពួក​យើង»។ ប្រជា‌ជន​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា។


ម៉ូសា​ប្រញាប់‌ប្រញាល់​ក្រាប​ដល់​ដី​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា។


ប្រជា‌ជន​នាំ​គ្នា​ជឿ ហើយ​យល់​ថា អុលឡោះ‌តាអាឡា​បាន​ឃើញ​ទុក្ខ​វេទនា​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ទ្រង់​មក​សង្គ្រោះ​ពួក​គេ។ ពួក​គេ​ក៏​អោន​កាយ ក្រាប​ថ្វាយ‌បង្គំ​ទ្រង់។


ពេល​ខ្ញុំ​ចូល​ទៅ​ជួបអុលឡោះ‌តាអាឡា តើ​ខ្ញុំ​ត្រូវ​យក​អ្វី​ទៅ​ជា​មួយ? ពេល​ខ្ញុំ​ទៅ​ក្រាប​ថ្វាយ‌បង្គំ​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត តើ​ខ្ញុំ​ត្រូវ​យក​កូន​គោ​អាយុ​មួយ​ខួប មក​ធ្វើ​ជា​គូរបាន​ដុត​ឬ?


ដើម្បី​ឲ្យ​អ្វីៗ​ទាំង​អស់ ទាំង​នៅ​សូរ៉ក ទាំង​នៅ​លើ​ផែនដី ទាំង​នៅ​ក្រោម​ដី នាំ​គ្នា​លុត​ជង្គង់​ចុះ​ នៅ​ពេល​ណា​ឮ​នាម​អ៊ីសា


ពេល​លោក​គេឌាន ឮ​គេ​និយាយ​គ្នា​អំពី​សុបិន និង​អត្ថន័យ​នៃ​សុបិន​នោះ គាត់​ក៏​ក្រាប​ថ្វាយ‌បង្គំ​អុលឡោះ។ បន្ទាប់​មក គាត់​វិល​ទៅ​ទី​តាំង​ទ័ព​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​វិញ ហើយ​និយាយ​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង អុលឡោះ‌តាអាឡា​ប្រគល់​កង‌ទ័ព​ម៉ាឌាន មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ»។


ឥឡូវ​នេះ នាង​ខ្ញុំ​សូម​យក​កូន​មក​ជូនអុលឡោះ‌តាអាឡា ឲ្យ​នៅ​ជា​មួយ​ទ្រង់​អស់​មួយ​ជីវិត»។ បន្ទាប់​មក គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម