«ហេតុនេះ អស់អ្នកដែលចេះគិតគូរអើយ សូមនាំគ្នាស្ដាប់ខ្ញុំ! អុលឡោះមិនដែលប្រព្រឹត្តអាក្រក់ឡើយ ហើយទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ក៏មិនដែលប្រព្រឹត្តអំពើទុច្ចរិតដែរ!
ទំនុកតម្កើង 92:15 - អាល់គីតាប ការទាំងនេះសំដែងឲ្យឃើញថា អុលឡោះតាអាឡាជាថ្មដារបស់ខ្ញុំ ទ្រង់មានចិត្តទៀងត្រង់ជានិច្ច ឥតប្រែប្រួលសោះឡើយ។ ព្រះគម្ពីរខ្មែរសាកល ដើម្បីប្រកាសថាព្រះយេហូវ៉ាទៀងត្រង់; ព្រះអង្គជាថ្មដារបស់ខ្ញុំ ហើយគ្មានសេចក្ដីទុច្ចរិតនៅក្នុងព្រះអង្គឡើយ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីសម្ដែងឲ្យឃើញថា ព្រះយេហូវ៉ាទៀងត្រង់ ព្រះអង្គជាថ្មដារបស់ខ្ញុំ ហើយគ្មានអំពើទុច្ចរិតណា នៅក្នុងព្រះអង្គឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការទាំងនេះសម្តែងឲ្យឃើញថា ព្រះអម្ចាស់ជាថ្មដារបស់ខ្ញុំ ទ្រង់មានព្រះហឫទ័យទៀងត្រង់ជានិច្ច ឥតប្រែប្រួលសោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីនឹងសំដែងឲ្យឃើញថា ព្រះយេហូវ៉ាទ្រង់ទៀងត្រង់ ទ្រង់ជាថ្មដានៃខ្ញុំ គ្មានសេចក្ដីទុច្ចរិតណានៅក្នុងទ្រង់ឡើយ។ |
«ហេតុនេះ អស់អ្នកដែលចេះគិតគូរអើយ សូមនាំគ្នាស្ដាប់ខ្ញុំ! អុលឡោះមិនដែលប្រព្រឹត្តអាក្រក់ឡើយ ហើយទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ក៏មិនដែលប្រព្រឹត្តអំពើទុច្ចរិតដែរ!
អ្នកនោះប្រៀបបាននឹងដើមឈើ ដុះនៅក្បែរផ្លូវទឹក ដែលផ្ដល់ផលផ្លែតាមរដូវកាល ហើយមានស្លឹកមិនចេះស្លោកស្រពោន អ្វីៗដែលគាត់ធ្វើសុទ្ធតែបានចំរុងចំរើនទាំងអស់។
អុលឡោះតាអាឡាធ្វើគ្រប់កិច្ចការ ដោយចិត្តសុចរិត ហើយទ្រង់សំដែងចិត្តមេត្តាករុណា ក្នុងគ្រប់កិច្ចការដែលទ្រង់ធ្វើ។
អុលឡោះតាអាឡាជាថ្មដាការពារខ្ញុំ ជាបន្ទាយដ៏រឹងមាំរបស់ខ្ញុំ ជាម្ចាស់ដែលជួយរំដោះខ្ញុំ ទ្រង់ជាម្ចាស់នៃខ្ញុំ ជាថ្មដាសម្រាប់ខ្ញុំពឹងជ្រក ទ្រង់ជាខែល ជាកម្លាំងដែលសង្គ្រោះខ្ញុំ និងជាជំរកដ៏មាំមួនរបស់ខ្ញុំ។
ទ្រង់តែមួយគត់ជាថ្មដា ជាម្ចាស់សង្គ្រោះខ្ញុំ ទ្រង់ជាកំពែងដ៏រឹងមាំ ដូច្នេះ ខ្ញុំនឹងមិនត្រូវបរាជ័យឡើយ។
ប៉ុន្តែ អុលឡោះតាអាឡានៅក្នុងចំណោមពួកគេ ទ្រង់សុចរិត ឥតធ្វើអ្វីខុសសោះ រៀងរាល់ព្រឹក ទ្រង់បង្ហាញយុត្តិធម៌ ឲ្យពួកគេឃើញច្បាស់ មិនដែលអាក់ខានទេ។ ប៉ុន្តែ មនុស្សប្រព្រឹត្តល្មើសមិនចេះខ្មាសឡើយ។
អុលឡោះតាអាឡាជាថ្មដា ហើយស្នាដៃរបស់ទ្រង់ល្អឥតខ្ចោះ។ មាគ៌ារបស់ទ្រង់សុទ្ធតែទៀងត្រង់។ អុលឡោះជាម្ចាស់ដ៏ស្មោះត្រង់ ទ្រង់មិនអយុត្តិធម៌ឡើយ ដ្បិតទ្រង់សុចរិត និងយុត្តិធម៌។
ពេលម៉ូសាស្លាប់នោះ គាត់មានអាយុមួយរយម្ភៃឆ្នាំ តែភ្នែកគាត់មិនអន់ទេ រីឯកម្លាំងរបស់គាត់ ក៏មិនចុះអន់ថយដែរ។
អ្នកទាំងនោះសង្ឃឹមថានឹងទទួលជីវិតអស់កល្បជានិច្ច ដែលអុលឡោះបានសន្យា តាំងពីមុនកាលសម័យទាំងអស់ ទ្រង់មិនកុហកទេ។