Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 145:17 - អាល់គីតាប

17 អុលឡោះ‌តាអាឡា​ធ្វើ​គ្រប់​កិច្ចការ ដោយ​ចិត្ត​សុចរិត ហើយ​ទ្រង់​សំដែង​ចិត្ត​មេត្តា‌ករុណា ក្នុង​គ្រប់​កិច្ចការ​ដែល​ទ្រង់​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ព្រះយេហូវ៉ា​ទ្រង់​សុចរិតយុត្តិធម៌​ក្នុង​អស់ទាំង​ផ្លូវ​របស់ព្រះអង្គ ហើយ​ពិតត្រង់​ក្នុង​អស់ទាំង​កិច្ចការ​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ព្រះ‌យេហូវ៉ា​សុចរិត​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ព្រះ‌អង្គ ក៏​សប្បុរស​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ របស់​ព្រះ‌អង្គ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រះ‌អម្ចាស់​ធ្វើ​គ្រប់​កិច្ចការ ដោយ​ព្រះ‌ហឫទ័យ​សុចរិត ហើយ​ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ក្នុង​គ្រប់​កិច្ចការ​ដែល​ព្រះអង្គ​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ព្រះ‌យេហូវ៉ា​ទ្រង់​សុចរិត​ក្នុង​គ្រប់​ទាំង​ផ្លូវ​ទ្រង់ ក៏​សប្បុរស​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​របស់​ទ្រង់​ដែរ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 145:17
23 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​ធ្វើ​ដូច្នេះ​មិន​កើត​ទេ សូម​កុំ​ប្រហារ​ជីវិត​មនុស្ស​សុចរិត រួម​ជា​មួយ​មនុស្ស​ទុច្ចរិត​ឡើយ! បើ​មិន​ដូច្នោះ​ទេ មនុស្ស​សុចរិត​នឹង​ត្រូវ​បាត់​បង់​ជីវិត​ជា​មួយ​មនុស្ស​ទុច្ចរិត​មិន​ខាន។ ទ្រង់​ធ្វើ​ដូច្នេះ​មិន​កើត​ទេ! ចៅ​ក្រម​នៃ​ផែនដី​ទាំង​មូល តោង​តែ​វិនិច្ឆ័យ​ទោស ដោយ​យុត្តិធម៌!»។


មាគ៌ា​របស់​អុលឡោះ​សុទ្ធ​តែ​ល្អ​ឥត​ខ្ចោះ បន្ទូល​សន្យា​របស់​ទ្រង់​ពិត​ទាំង​ស្រុង ទ្រង់​ជា​ខែល​ការ‌ពារ​អស់​អ្នក​ដែល​មក ជ្រក​កោន​នឹង​ទ្រង់។


«ហេតុ​នេះ អស់​អ្នក​ដែល​ចេះ​គិត‌គូរ​អើយ សូម​នាំ​គ្នា​ស្ដាប់​ខ្ញុំ! អុលឡោះ​មិន​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ ហើយ​ទ្រង់​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត ក៏​មិន​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ!


ពិត​មែន​ហើយ អុលឡោះ​មិន​ប្រព្រឹត្ត អំពើ​អាក្រក់​ជា​ដាច់​ខាត ទ្រង់​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត មិន​ប្រាស​ចាក​យុត្តិធម៌​ឡើយ។


អុលឡោះ‌តាអាឡា​ប្រព្រឹត្ត​ដោយ​សុចរិត ទ្រង់​រក​យុត្តិធម៌​ឲ្យ អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន។


ក្នុង​ទី​ងងឹត មាន​ពន្លឺ​លេច​ឡើង បំភ្លឺ​មនុស្ស​ទៀង​ត្រង់ ដែល​មាន​ចិត្ត​ប្រណី​សន្ដោស អាណិត​មេត្តា និង​សុចរិត។


អុលឡោះ‌តាអាឡា​តែងតែ​ប្រណី​សន្ដោស ទ្រង់​សុចរិត អុលឡោះ​ជា​ម្ចាស់​របស់​យើង​ប្រកប​ដោយ​ចិត្ត អាណិត​មេត្តា។


ផ្ទៃ​មេឃ​ប្រកាស​សេចក្ដី​សុចរិត​របស់​ទ្រង់ ដ្បិត​អុលឡោះ​ផ្ទាល់​ជា​ចៅ‌ក្រម។ - សម្រាក


ទ្រង់​គ្រង​រាជ្យ​ដោយ​សុចរិត យុត្តិធម៌ អ្វីៗ​ដែល​ទ្រង់​ធ្វើ សុទ្ធ​តែ​បង្ហាញ​អំពី​ចិត្ត​មេត្តា‌ករុណា និង​ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់។


មាន​ពពក​ដ៏​ខ្មៅ​ងងឹត​នៅ​ព័ទ្ធ​ជុំ‌វិញ​ទ្រង់ ទ្រង់​គ្រង​រាជ្យ​ដោយ​សុចរិត​យុត្តិធម៌។


ចូរ​យក​សំណុំ​រឿង និង​បង្ហាញ​ភស្តុតាង​មក​មើល ចូរ​ពិភាក្សា​គ្នា​ទៅ។ តាំង​ពី​បុរាណ​កាល​មក តើ​នរណា​បាន​ប្រាប់​ទុក​ជា​មុន នូវ​ហេតុ‌ការណ៍​ទាំង​អំបាល‌ម៉ាន ដែល​កើត​មាន​នៅ​ពេល​នេះ? គឺ​មាន​តែ​យើង​ដែល​ជាអុលឡោះ‌តាអាឡា​ប៉ុណ្ណោះ ដែល​បាន​ប្រាប់​ជា​មុន ក្រៅ​ពី​យើង គ្មាន​ម្ចាស់​ណា​ទៀត​ទេ។ យើង​ជា​ម្ចាស់​ដ៏​សុចរិត និង​ជា​អ្នក‌សង្គ្រោះ ក្រៅ​ពី​យើង គ្មាន​អ្នក‌សង្គ្រោះ​ដ៏​សុចរិត ណា​ទៀត​ឡើយ។


ប៉ុន្តែ អុលឡោះ‌តាអាឡា​នៅ​ក្នុង​ចំណោម​ពួក​គេ ទ្រង់​សុចរិត ឥត​ធ្វើ​អ្វី​ខុស​សោះ រៀង​រាល់​ព្រឹក ទ្រង់​បង្ហាញ​យុត្តិធម៌ ឲ្យ​ពួក​គេ​ឃើញ​ច្បាស់ មិន​ដែល​អាក់‌ខាន​ទេ។ ប៉ុន្តែ មនុស្ស​ប្រព្រឹត្ត​ល្មើស​មិន​ចេះ​ខ្មាស​ឡើយ។


ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​មាន​អំណរ​រីក‌រាយ​ដ៏​ខ្លាំង​ឡើង ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ មើល​ហ្ន៎ ស្តេច​របស់​អ្នក មក​រក​អ្នក​ហើយ គាត់​សុចរិត គាត់​នាំ​ការ​សង្គ្រោះ​មក គាត់​មាន​ចិត្ត​ស្លូត‌បូត គាត់​នៅ​លើ​ខ្នង​លា គឺ​គាត់​នៅ​លើ​ខ្នង​កូន​លា។


អុលឡោះ‌តាអាឡា​ជា​ថ្ម​ដា ហើយ​ស្នា​ដៃ​របស់​ទ្រង់​ល្អ​ឥត​ខ្ចោះ។ មាគ៌ា​របស់​ទ្រង់​សុទ្ធ​តែ​ទៀង​ត្រង់។ អុលឡោះ​ជា​ម្ចាស់​ដ៏​ស្មោះ​ត្រង់ ទ្រង់​មិន​អយុត្តិធម៌​ឡើយ ដ្បិត​ទ្រង់​សុចរិត និង​យុត្តិធម៌។


បន្ទាប់​មក ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​ឃើញ​សេះ​ស​មួយ​លេច​មក។ គាត់​ដែល​នៅ​លើ​សេះ​នោះ មាន​នាម​ថា «ស្មោះ​ត្រង់​ហើយ​ពិត​ប្រាកដ» គាត់​វិនិច្ឆ័យ និង​ច្បាំង​ប្រកប​ដោយ​យុត្ដិធម៌។


ដ្បិត​ទ្រង់​វិនិច្ឆ័យ​ទោស​យ៉ាង​ត្រឹម​ត្រូវ តាម​យុត្ដិធម៌។ ទ្រង់​បាន​វិនិច្ឆ័យ​ទោស​ស្ដ្រី​ពេស្យា​ដ៏​មាន​ឈ្មោះ​ល្បី ដែល​បាន​ធ្វើ​ឲ្យ​ផែនដី​ទៅ​ជា​សៅ‌ហ្មង ដោយ​កាម​គុណ​របស់​នាង ទ្រង់​បាន​ដាក់​ទោស​ស្ដ្រី​ពេស្យា​នោះ ព្រោះ​នាង​បាន​បង្ហូរ​ឈាម​ពួក​អ្នក​បម្រើ​របស់​ទ្រង់»។


សត្វ​មាន​ជីវិត​ទាំង​បួន​នោះ មាន​ស្លាប​ប្រាំ​មួយ ហើយ​មាន​ភ្នែក​ពេញ​ខ្លួន ទាំង​ខាង​ក្រៅ ទាំង​ខាង​ក្នុង​រៀងៗ​ខ្លួន។ គេ​ចេះ​តែ​នាំ​គ្នា​ស្រែក​ឥត​ឈប់​ឈរ ទាំង​ថ្ងៃ​ទាំង​យប់​ថាៈ «អុលឡោះ​ដ៏​វិសុទ្ធ អុលឡោះ​ដ៏​វិសុទ្ធ អុលឡោះ​ដ៏​វិសុទ្ធ អុលឡោះ‌តាអាឡា​ជា​ម្ចាស់ ទ្រង់​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​នៅ​តាំង​ពី​ដើម​រៀង​មក ទ្រង់​នៅ​សព្វ​ថ្ងៃ ហើយ​កំពុង​តែ​មក!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម