គាត់មានប្រាជ្ញាលើសមនុស្សផងទាំងពួង គឺលើសលោកអេថាន ពីអំបូរសេរ៉ាគីត លោកហេម៉ាន ព្រមទាំងលោកកាល់កូល និងលោកដារដា ជាកូនរបស់លោកម៉ាហូល។ កិត្តិនាមរបស់គាត់ល្បីសុសសាយ រហូតដល់ប្រជាជាតិនានាដែលនៅជុំវិញ។
ទំនុកតម្កើង 89:1 - អាល់គីតាប ខ្ញុំនឹងច្រៀងសរសើរចិត្ត មេត្តាករុណារបស់អុលឡោះតាអាឡា រហូតតទៅ។ ខ្ញុំនឹងប្រកាសអំពីចិត្តស្មោះស្ម័គ្រ របស់ទ្រង់ អស់កល្បជាអង្វែងតរៀងទៅ។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំនឹងច្រៀងអំពីសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះយេហូវ៉ាជារៀងរហូត ខ្ញុំនឹងធ្វើឲ្យសេចក្ដីស្មោះត្រង់របស់ព្រះអង្គ ត្រូវគេស្គាល់ដោយមាត់របស់ខ្ញុំពីជំនាន់មួយទៅជំនាន់មួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំនឹងច្រៀងពីព្រះហឫទ័យសប្បុរស របស់ព្រះយេហូវ៉ា ជារៀងរហូត មាត់ទូលបង្គំនឹងប្រកាស ពីព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ឲ្យមនុស្សគ្រប់ជំនាន់បានស្គាល់តរៀងទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនឹងច្រៀងសរសើរព្រះហឫទ័យ មេត្តាករុណារបស់ព្រះអម្ចាស់ រហូតតទៅ។ ខ្ញុំនឹងប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្រ របស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងច្រៀងពីព្រះគុណនៃព្រះយេហូវ៉ា ជាដរាប មាត់ទូលបង្គំនឹងសំដែងឲ្យស្គាល់សេចក្ដីស្មោះត្រង់ របស់ទ្រង់ រហូតដល់អស់ទាំងដំណតទៅ |
គាត់មានប្រាជ្ញាលើសមនុស្សផងទាំងពួង គឺលើសលោកអេថាន ពីអំបូរសេរ៉ាគីត លោកហេម៉ាន ព្រមទាំងលោកកាល់កូល និងលោកដារដា ជាកូនរបស់លោកម៉ាហូល។ កិត្តិនាមរបស់គាត់ល្បីសុសសាយ រហូតដល់ប្រជាជាតិនានាដែលនៅជុំវិញ។
ស្តេចស៊ូឡៃម៉ានបានផ្តល់ស្បៀងអាហាររៀងរាល់ឆ្នាំ មានស្រូវចំនួនប្រាំមួយពាន់តោន និងប្រេងឆាគុណភាពល្អ ចំនួនប្រាំបួនពាន់លីត្រ សម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវការក្នុងវាំងរបស់ស្តេចហ៊ីរ៉ាម។
កូនរបស់លោកសេរ៉ាស មាន ស៊ីមរី អេថាន ហេម៉ាន កាល់កូល និងដារ៉ា គឺទាំងអស់មានប្រាំនាក់។
ខ្ញុំនឹងច្រៀងរៀបរាប់អំពី ចិត្តមេត្តាករុណា និងយុត្តិធម៌ អុលឡោះតាអាឡាអើយ ខ្ញុំនឹងច្រៀង គីតាបសាបូរជូនទ្រង់។
ចូរសរសើរតម្កើងអុលឡោះ! ចូរលើកតម្កើងអុលឡោះតាអាឡា ដ្បិតទ្រង់សប្បុរស ចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!
ចិត្តស្មោះស្ម័គ្ររបស់ទ្រង់ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ ទ្រង់បានធ្វើឲ្យផែនដីរឹងមាំ ហើយផែនដីក៏នៅស្ថិតស្ថេរដែរ។
ឱអុលឡោះតាអាឡាអើយ! ចិត្តមេត្តាករុណារបស់ទ្រង់ ខ្ពស់រហូតដល់ផ្ទៃមេឃ ចិត្តស្មោះស្ម័គ្ររបស់ទ្រង់ ខ្ពស់ដល់អាកាសវេហាស៍។
រីឯខ្ញុំវិញ ខ្ញុំច្រៀងសរសើរអំណាចរបស់ទ្រង់ នៅពេលព្រឹក ខ្ញុំថ្លែងពីចិត្ត មេត្តាករុណារបស់ទ្រង់ ដ្បិតទ្រង់ជាកំពែងការពារខ្ញុំ និងជាជំរកនៅពេលខ្ញុំមានអាសន្ន។
សូមឲ្យខ្ញុំពោលពាក្យ សរសើរតម្កើងទ្រង់ជានិច្ច ខ្ញុំចង់លើកតម្កើងសិរីរុងរឿង របស់ទ្រង់ជារៀងរាល់ថ្ងៃ!
តើអ្នកនៅក្នុងផ្នូរអាចថ្លែងពីចិត្ត មេត្តាករុណារបស់ទ្រង់ ហើយអ្នកដែលវិនាសបាត់បង់ជីវិតទៅហើយនោះ អាចថ្លែងពីចិត្តស្មោះស្ម័គ្រ របស់ទ្រង់កើតឬ?
យើងនឹងសំដែងចិត្តស្មោះត្រង់ និងចិត្តមេត្តាករុណាចំពោះគាត់ជានិច្ច គាត់នឹងបានថ្កុំថ្កើងឡើង ដោយសារនាមរបស់យើង។
ក៏ប៉ុន្តែ យើងនៅតែសំដែងចិត្តមេត្តាករុណា ចំពោះទតជានិច្ច យើងនឹងសំដែងចិត្តស្មោះស្ម័គ្រចំពោះគាត់ ឥតងាករេឡើយ។
អុលឡោះតាអាឡាអើយ តើស្នាដៃដែលទ្រង់ធ្លាប់សំដែង ដោយចិត្តមេត្តាករុណា កាលពីគ្រាមុននោះ នៅឯណា? តើបន្ទូលដែលទ្រង់បានសន្យាយ៉ាង ស្មោះស្ម័គ្រចំពោះស្តេចទតនៅឯណា?។
ឱអុលឡោះតាអាឡា អុលឡោះតាអាឡាជាម្ចាស់នៃពិភព ទាំងមូលអើយ គ្មាននរណាមានអំណាចដូចទ្រង់ឡើយ! ទ្រង់ប្រកបទៅដោយ ចិត្តស្មោះស្ម័គ្រ។
ខ្ញុំប្រកាសអំពីចិត្ត មេត្តាករុណារបស់ទ្រង់ តាំងពីព្រលឹមមក ហើយប្រកាសអំពីចិត្តស្មោះស្ម័គ្រ របស់ទ្រង់នៅពេលយប់
អុលឡោះតាអាឡាអើយ ទ្រង់ជាម្ចាស់នៃខ្ញុំ ខ្ញុំសូមកោតសរសើរ និងលើកតម្កើង កិត្តិនាមរបស់ទ្រង់ ដ្បិតទ្រង់បានធ្វើកិច្ចការដ៏អស្ចារ្យ។ គម្រោងការដែលទ្រង់រៀបចំទុក តាំងពីយូរយារណាស់មកហើយនោះ សុទ្ធតែនៅជាប់លាប់ ឥតប្រែប្រួលឡើយ។
ទ្រង់តែងតែសំដែងចិត្តសប្បុរស និងចិត្តអាណិតអាសូរនេះ សាជាថ្មីរៀងរាល់ព្រឹក ចិត្តស្មោះត្រង់របស់ទ្រង់ មានទំហំធំពន់ពេកក្រៃ។
ទ្រង់នឹងសំដែងចិត្តស្មោះស្ម័គ្រ ដល់កូនចៅរបស់យ៉ាកកូប ហើយសំដែងចិត្តមេត្តាករុណា ដល់កូនចៅរបស់អ៊ីព្រហ៊ីម ដូចទ្រង់បានសន្យាជាមួយបុព្វបុរស របស់យើងខ្ញុំកាលពីជំនាន់ដើម។
អ្នកទាំងនោះសង្ឃឹមថានឹងទទួលជីវិតអស់កល្បជានិច្ច ដែលអុលឡោះបានសន្យា តាំងពីមុនកាលសម័យទាំងអស់ ទ្រង់មិនកុហកទេ។