ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 86:14 - អាល់គីតាប

ឱ​អុលឡោះ​អើយ មនុស្ស​ព្រហើន​លើក​គ្នា​ប្រឆាំង​នឹង​ខ្ញុំ មនុស្ស​ឃោរ‌ឃៅ​មួយ​ពួក​ចង់​ដក​ជីវិត​ខ្ញុំ អ្នក​ទាំង​នោះ​មិន​រវី‌រវល់​នឹង​ទ្រង់​ទេ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ឱ​ព្រះ​អើយ មនុស្ស​ក្អេងក្អាង​បាន​ក្រោកឡើង​ប្រឆាំងនឹង​ទូលបង្គំ ហើយ​ហ្វូង​មនុស្ស​កាចសាហាវ​បាន​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ​; ពួកគេ​មិន​បាន​ដាក់​ព្រះអង្គ​នៅមុខ​ពួកគេ​ឡើយ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ​អើយ មនុស្ស​ព្រហើន​បាន​លើក​គ្នា ទាស់​នឹង​ទូល‌បង្គំ​ហើយ មនុស្ស​ច្រឡោត​មួយ​ក្រុម​ចង់​ដក​ជីវិត​ទូល‌បង្គំ អ្នក​ទាំងនោះ​មិន​បាន​តាំង​ព្រះ‌អង្គ​នៅ​មុខ​គេ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌ជាម្ចាស់​អើយ មនុស្ស​ព្រហើន​លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ មនុស្ស​ឃោរ‌ឃៅ​មួយ​ពួក​ចង់​ដក​ជីវិត​ទូលបង្គំ អ្នក​ទាំង​នោះ​មិន​រវី‌រវល់​នឹង​ព្រះអង្គ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌អង្គ​អើយ មនុស្ស​ឆ្មើង‌ឆ្មៃ​បាន​លើក​គ្នា​ឡើង ទាស់​នឹង​ទូលបង្គំ​ហើយ មាន​ពួក​មនុស្ស​ច្រឡោត​ស្វែង​រក​ជីវិត​ទូលបង្គំ គេ​មិន​បាន​តាំង​ទ្រង់​នៅ​មុខ​គេ​ទេ

សូមមើលជំពូក



ទំនុកតម្កើង 86:14
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អាប់‌សា‌ឡុម​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អហ៊ី‌ថូផែល​ថា៖ «ចូរ​អស់​លោក​ពិភាក្សា​គ្នា អំពី​កិច្ចការ​ដែល​ពួក​យើង​ត្រូវ​ធ្វើ​នោះ​ទៅ»។


ស្តេច​អាប់‌សា‌ឡុម និង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​ពោល​ថា៖ «យោបល់​របស់​លោក​ហ៊ូសាយ ជា​ជន‌ជាតិ​អើ‌គី ល្អ​ជាង​យោបល់​របស់​លោក​អហ៊ី‌ថូផែល!»។ អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​គេ​បដិ‌សេធ​យោបល់​ដ៏​ឆ្លាត​វៃ​របស់​លោក​អហ៊ី‌ថូផែល ដើម្បី​ធ្វើ​ឲ្យ​ស្តេច​អាប់‌សា‌ឡុម​វិនាស។


មនុស្ស​ពាល​គិត​ក្នុង​ចិត្ត​ថា «អុលឡោះ​មិន​ចាប់​អារម្មណ៍​ទេ! ទ្រង់​បិទ​ភ្នែក ទ្រង់​មិន​មើល​ទាល់​តែ​សោះ!»។


ហេតុ​អ្វី​បាន​ជា​មនុស្ស​ពាល​ចំអក មើល‌ងាយ​អុលឡោះ​? ហេតុ​អ្វី​បាន​ជា​គេ​គិត​ក្នុង​ចិត្ត​ថា «ទ្រង់​នឹង​មិន​រក​រឿង​អញ​ឡើយ» ដូច្នេះ?។


មនុស្ស​ពាល​និយាយ​ទាំង​វាយ​ឫក​ខ្ពស់ ហើយ​មិន​រវី‌រវល់​នឹង​អ្វី​សោះ ព្រោះ​គេ​គិត​ថា គ្មាន​អុលឡោះ​ទេ!


មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​ចំអក​ឲ្យ​ខ្ញុំ តែ​ខ្ញុំ​មិន​ឃ្លាត​ចាក​ចេញ​ពី​ហ៊ូកុំ របស់​ទ្រង់​ឡើយ។


មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​បង្ខូច​កេរ្តិ៍​ឈ្មោះ​ខ្ញុំ តែ​ខ្ញុំ​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម ឱវាទ​របស់​ទ្រង់​ជា‌និច្ច។


មនុស្ស​អួត​បំប៉ោង​មិន​គោរព​តាម​ហ៊ូកុំ របស់​ទ្រង់​ទេ គេ​នាំ​គ្នា​ជីក​រណ្ដៅ ដើម្បី​ឲ្យ​ខ្ញុំ​ធ្លាក់។


តើ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត សុទ្ធ​តែ​ជា​មនុស្ស​ល្ងង់​ឬ? អ្នក​ទាំង​នោះ​ចិញ្ចឹម​ជីវិត ដោយ​ជិះ‌ជាន់​ប្រជា‌រាស្ត្រ​របស់​យើង គេ​មិន​អង្វរ​រក​អុលឡោះ‌តាអាឡា​ទាល់​តែ​សោះ។


មនុស្ស​អួត‌អាង​នាំ​គ្នា​ដាក់​ចម្រូង និង​បង្កប់​ខ្សែ​ចាំ​ទាក់​ខ្ញុំ ពួក​គេ​រាយ​អន្ទាក់​នៅ​តាម​ផ្លូវ ហើយ​ជីក​រណ្ដៅ​ចាំ​ចាប់​ខ្ញុំ។ - សម្រាក


ខ្ញុំ​នឹក​ឃើញ​ពាក្យ​របស់​ជន​ពាល ដែល​និយាយ​ក្នុង​ពេល​បះ‌បោរ​ថា មិន​បាច់​គោរព​កោត​ខ្លាច​អុលឡោះ​ទេ​ ។


សូម​កុំ​ឲ្យ​មនុស្ស​ព្រហើន​កោង​កាច មក​វាយ​ប្រហារ​ខ្ញុំ​បាន​ឡើយ ហើយ​ក៏​កុំ​ឲ្យ​មនុស្ស​ពាល មក​បណ្តេញ​ខ្ញុំ​បាន​ដែរ!


ដ្បិត​ជន​បរទេស​ លើក​គ្នា​ប្រឆាំង​នឹង​ខ្ញុំ មនុស្ស​ឃោរ‌ឃៅ​ចង់​ដក​ជីវិត​ខ្ញុំ ចិត្ត​អ្នក​ទាំង​នោះ មិន​រវី‌រវល់​នឹង​អុលឡោះ​ទេ​ ។ - សម្រាក


ទ្រង់​នឹង​តប​ស្នង​ទៅ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។ សូម​កំទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ‌ឈឹង​ទៅ ដោយ​យល់​ដល់​ចិត្ត​ស្មោះ ត្រង់​របស់​ទ្រង់!


ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​អ្នក​ឃើញ​អំពើ​ដែល​អះលី‌ជំអះ​របស់​ពូជ‌ពង្ស​អ៊ីស្រ‌អែល​ធ្វើ​នៅ​ទី​ងងឹត​ឬ​ទេ? នៅ​ក្នុង​បន្ទប់ ម្នាក់ៗ​ថ្វាយ‌បង្គំ​រូប​ព្រះ​របស់​ខ្លួន។ ពួក​គេ​ពោល​ថា “អុលឡោះ‌តាអាឡា​មើល​យើង​ពុំ​ឃើញ​ទេ! អុលឡោះ‌តាអាឡា​បោះ​បង់​ចោល​ស្រុក​នេះ​ហើយ”»។


ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «ពូជ‌ពង្ស​អ៊ីស្រ‌អែល និង​ពូជ‌ពង្ស​យូដា មាន​កំហុស​ធ្ងន់​ណាស់។ ពួក​គេ​សម្លាប់​គ្នា​ពាស‌ពេញ​ស្រុក ហើយ​អំពើ​ទុច្ចរិត​ក៏​មាន​ពាស‌ពេញ​ទីក្រុង​ដែរ។ ពួក​គេ​ពោល​ថា “អុលឡោះ‌តាអាឡា​បោះ​បង់​ចោល​ស្រុក​នេះ​ហើយ អុលឡោះ‌តាអាឡា​មើល​អ្វី​ពុំ​ឃើញ​ទេ”។