យ៉ាកកូបបានចាត់អ្នកនាំសារឲ្យទៅមុនគាត់ ដើម្បីជួបនឹងអេសាវជាបង នៅស្រុកសៀរ ក្នុងតំបន់អេដុម។
ទំនុកតម្កើង 78:12 - អាល់គីតាប នៅតំបន់សូអាន ក្នុងស្រុកអេស៊ីប ទ្រង់បានធ្វើការអស្ចារ្យមួយ ឲ្យបុព្វបុរសរបស់គេឃើញ ព្រះគម្ពីរខ្មែរសាកល នៅចំពោះដូនតារបស់ពួកគេ ព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យនៅដែនដីអេហ្ស៊ីប គឺនៅវាលសូអាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានធ្វើការចម្លែក នៅនឹងភ្នែកបុព្វបុរសរបស់គេ នៅស្រុកអេស៊ីព្ទ នៅវាលសូអាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅតំបន់សូអាន ក្នុងស្រុកអេស៊ីប ព្រះអង្គបានធ្វើការអស្ចារ្យមួយ ឲ្យបុព្វបុរសរបស់គេឃើញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានធ្វើការចំឡែក នៅភ្នែកពួកឰយុកោគេ នៅស្រុកអេស៊ីព្ទ ត្រង់វាលសូអាន |
យ៉ាកកូបបានចាត់អ្នកនាំសារឲ្យទៅមុនគាត់ ដើម្បីជួបនឹងអេសាវជាបង នៅស្រុកសៀរ ក្នុងតំបន់អេដុម។
ហេតុការណ៍នេះកើតឡើង ព្រោះតែជនជាតិអ៊ីស្រអែលបានប្រព្រឹត្តអំពើបាប ទាស់នឹងបំណងអុលឡោះតាអាឡាជាម្ចាស់របស់គេ ទ្រង់បាននាំពួកគេចេញពីស្រុកអេស៊ីប និងរំដោះពួកគេឲ្យរួចពីកណ្តាប់ដៃរបស់ស្តេចហ្វៀរ៉អ៊ូនជាស្តេចស្រុកអេស៊ីប តែពួកគេបែរជាគោរពថ្វាយបង្គំព្រះដទៃទៅវិញ។
ទ្រង់បានសំដែងទីសំគាល់ និងអំណាចផ្សេងៗ ប្រឆាំងនឹងស្ដេចហ្វៀរ៉អ៊ូន ព្រមទាំងមន្ត្រីទាំងអស់របស់ស្ដេច និងប្រជាជននៅស្រុកអេស៊ីបទាំងមូល ដ្បិតទ្រង់ជ្រាបថា គេមានចិត្តកោងកាច ធ្វើបាបបុព្វបុរសរបស់យើងខ្ញុំយ៉ាងណាខ្លះ។ ទ្រង់បានធ្វើឲ្យនាមរបស់ទ្រង់ ល្បីល្បាញរហូតដល់សព្វថ្ងៃ។
គឺការអស្ចារ្យផ្សេងៗនៅស្រុក របស់កូនចៅលោកហាំ និងដោយស្នាដៃដ៏គួរឲ្យ ស្ញែងខ្លាចនៅសមុទ្រក្រហម។
ទ្រង់សំដែងទីសំគាល់ និងការអស្ចារ្យផ្សេងៗ នៅស្រុកអេស៊ីប ដើម្បីដាក់ទោសស្តេចហ្វៀរ៉អ៊ូន និងមន្ត្រីទាំងប៉ុន្មានរបស់គាត់។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «យើងនឹងធ្វើឲ្យអ្នកបានដូចជាម្ចាស់ នៅចំពោះមុខស្តេចហ្វៀរ៉អ៊ូន រីឯហារូន ជាបងរបស់អ្នក នឹងប្រៀបដូចជាណាពីរបស់អ្នក។
ពួកមេដឹកនាំនៅក្រុងសូអានសុទ្ធតែល្ងីល្ងើ រីឯក្រុមប្រឹក្សារបស់ស្តេចហ្វៀរ៉អ៊ូន ជាក្រុមមួយផ្សំឡើងដោយមនុស្សភ្លីភ្លើ តែពួកនេះហ៊ានជម្រាបស្តេចហ្វៀរ៉អ៊ូនថា “ខ្ញុំជាពូជអ្នកប្រាជ្ញ ជាពូជស្តេចនៅជំនាន់ដើម”។
ពួកមេដឹកនាំនៅក្រុងសូអានសុទ្ធតែលេលា ពួកមេដឹកនាំនៅក្រុងណូបសុទ្ធតែឡប់សតិ គឺពួកមេដឹកនាំកុលសម្ព័ន្ធទាំងនោះហើយ ដែលបានដឹកនាំប្រជាជននៅស្រុកអេស៊ីប ឲ្យវង្វេង។
ពួកគេឡើងទៅតំបន់ណេកិប ហើយបន្តដំណើរទៅដល់ក្រុងហេប្រូន ដែលមានអហ៊ីម៉ាន សេសាយ និងតាល់ម៉ាយ ជាកូនរបស់លោកអណាក់រស់នៅ។ គេបានសង់ក្រុងហេប្រូនប្រាំពីរឆ្នាំមុនក្រុងសូអាននៅស្រុកអេស៊ីប។
តើដែលមានព្រះណាខិតខំរំដោះប្រជាជាតិមួយ ចេញពីប្រជាជាតិមួយទៀត ឲ្យធ្វើជាប្រជារាស្ត្រផ្ទាល់របស់ទ្រង់ ដោយធ្វើការអស្ចារ្យ ទីសំគាល់អស្ចារ្យ ហើយប្រយុទ្ធជំនួសគេ ដោយអំណាច និងតេជានុភាពដ៏ខ្លាំងក្លាគួរស្ញែងខ្លាច ដូចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកបានធ្វើនៅស្រុកអេស៊ីបឲ្យអ្នកឃើញបែបនេះឬទេ?
អុលឡោះតាអាឡាបានសំដែងទីសំគាល់ និងការអស្ចារ្យយ៉ាងសំបើមឲ្យយើងឃើញ ដើម្បីកំទេចស្តេចហ្វៀរ៉អ៊ូន និងអស់អ្នកដែលនៅជាមួយស្តេច។
ពួកគេឆ្លើយថា៖ «យើងខ្ញុំមកពីស្រុកឆ្ងាយណាស់ ព្រោះតែនាមដ៏ល្បីនៃអុលឡោះតាអាឡាជាម្ចាស់របស់អ្នក គឺយើងខ្ញុំបានឮពីកិច្ចការទាំងប៉ុន្មាន ដែលទ្រង់បានធ្វើនៅស្រុកអេស៊ីប