Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 78:12 - ព្រះគម្ពីរខ្មែរសាកល

12 នៅចំពោះ​ដូនតា​របស់ពួកគេ ព្រះអង្គ​បាន​ធ្វើ​កិច្ចការដ៏អស្ចារ្យ​នៅ​ដែនដី​អេហ្ស៊ីប គឺនៅ​វាល​សូអាន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ព្រះ‌អង្គ​បាន​ធ្វើ​ការ​ចម្លែក នៅ​នឹង​ភ្នែក​បុព្វ‌បុរស​របស់​គេ នៅ​ស្រុក​អេស៊ីព្ទ នៅ​វាល​សូអាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 នៅ​តំបន់​សូអាន ក្នុង​ស្រុក​អេស៊ីប ព្រះអង្គ​បាន​ធ្វើ​ការ​អស្ចារ្យ​មួយ ឲ្យ​បុព្វបុរស​របស់​គេ​ឃើញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ទ្រង់​បាន​ធ្វើ​ការ​ចំឡែក នៅ​ភ្នែក​ពួក​ឰយុកោ​គេ នៅ​ស្រុក​អេស៊ីព្ទ ត្រង់​វាល​សូអាន

សូមមើលជំពូក ចម្លង

អាល់គីតាប

12 នៅ​តំបន់​សូអាន ក្នុង​ស្រុក​អេស៊ីប ទ្រង់​បាន​ធ្វើ​ការ​អស្ចារ្យ​មួយ ឲ្យ​បុព្វបុរស​របស់​គេ​ឃើញ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 78:12
15 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកុប​ចាត់​ពួក​អ្នកនាំសារ​ឲ្យទៅ​មុន​គាត់ ទៅឯ​អេសាវ​បងប្រុស​របស់គាត់ ដែល​នៅ​ស្រុក​សៀរ​ក្នុង​ដែនដី​អេដំ


គឺ​កិច្ចការដ៏អស្ចារ្យ​ដែលធ្វើ​នៅ​ដែនដី​របស់​ហាំ និង​កិច្ចការដែល​គួរឲ្យស្ញែងខ្លាច​នៅ​សមុទ្រ​ក្រហម​។


អេហ្ស៊ីប​អើយ ព្រះអង្គ​បាន​ចាត់​ទីសម្គាល់ និង​ការអស្ចារ្យ​ឲ្យទៅ​ក្នុង​កណ្ដាល​អ្នក​ហើយ គឺឲ្យ​ទាស់នឹង​ផារ៉ោន និង​អស់ទាំង​រាជបម្រើ​របស់ទ្រង់​។


ពួក​មេដឹកនាំ​នៃ​សូអាន​ជា​មនុស្សល្ងីល្ងើ​យ៉ាងខ្លាំង ទីប្រឹក្សា​ដ៏មានបញ្ញា​របស់​ផារ៉ោន​ផ្ដល់​សេចក្ដីប្រឹក្សា​ល្ងង់ខ្លៅ​។ តើ​អ្នករាល់គ្នា​អាច​ទូល​ទៅ​ផារ៉ោន​យ៉ាងដូចម្ដេច​ថា​៖ “ខ្ញុំព្រះបាទ​ជា​កូនចៅ​អ្នកប្រាជ្ញ គឺជា​កូនចៅ​ស្ដេច​ពីបុរាណ”?


ពួក​មេដឹកនាំ​នៃ​សូអាន​បាន​ត្រឡប់ជាល្ងីល្ងើ ពួក​មេដឹកនាំ​នៃ​ណូព​ត្រូវគេ​បញ្ឆោត ពួក​ប្រមុខ​នៃ​កុលសម្ព័ន្ធ​អេហ្ស៊ីប​បាន​នាំ​ជនជាតិអេហ្ស៊ីប​ឲ្យ​វង្វេង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម