ខ្ញុំអង្វរទ្រង់ដូចតទៅ: «អុលឡោះតាអាឡា ជាម្ចាស់នៃសូរ៉កាអើយ ទ្រង់ជាម្ចាស់ដ៏ឧត្ដុង្គឧត្ដម គួរស្ញែងខ្លាច ទ្រង់តែងតែរក្សាសម្ពន្ធមេត្រី ហើយសំដែងចិត្តមេត្តាករុណា ចំពោះអស់អ្នកដែលស្រឡាញ់ទ្រង់ និងគោរពតាមបទបញ្ជារបស់ទ្រង់។
ទំនុកតម្កើង 68:35 - អាល់គីតាប នៅក្នុងទីសក្ការៈរបស់ទ្រង់ ឱអុលឡោះអើយ ទ្រង់គួរឲ្យស្ញែងខ្លាចណាស់ ទ្រង់ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ទ្រង់ប្រទានឲ្យប្រជារាស្ដ្រ របស់ទ្រង់មានកម្លាំង និងអំណាច សូមសរសើរតម្កើងទ្រង់! ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ ព្រះអង្គគួរឲ្យស្ញែងខ្លាចពីទីវិសុទ្ធរបស់ព្រះអង្គ! គឺព្រះនៃអ៊ីស្រាអែលហើយ ដែលប្រទានកម្លាំង និងអំណាចដល់ប្រជារាស្ត្រ។ សូមឲ្យមានព្រះពរដល់ព្រះ!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះដែលយាងមកពីទីបរិសុទ្ធរបស់ព្រះអង្គ ព្រះអង្គគួរឲ្យស្ញែងខ្លាច ព្រះអង្គប្រទានព្រះចេស្ដា និងកម្លាំងដល់ប្រជារាស្ត្រព្រះអង្គ សូមលើកតម្កើងព្រះ!។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្នុងទីសក្ការៈរបស់ព្រះអង្គ ឱព្រះជាម្ចាស់អើយ ព្រះអង្គគួរឲ្យស្ញែងខ្លាចណាស់ ព្រះអង្គជាព្រះរបស់ជនជាតិអ៊ីស្រាអែល ព្រះអង្គប្រទានឲ្យប្រជារាស្ដ្រ របស់ព្រះអង្គមានកម្លាំង និងអំណាច សូមសរសើរតម្កើងព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គ ទ្រង់គួរស្ញែងខ្លាចនៅក្នុងទីបរិសុទ្ធរបស់ទ្រង់ ព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ប្រទានកំឡាំង នឹងអំណាចដល់រាស្ត្រទ្រង់ សូមឲ្យព្រះបានប្រកបដោយព្រះពរចុះ។ |
ខ្ញុំអង្វរទ្រង់ដូចតទៅ: «អុលឡោះតាអាឡា ជាម្ចាស់នៃសូរ៉កាអើយ ទ្រង់ជាម្ចាស់ដ៏ឧត្ដុង្គឧត្ដម គួរស្ញែងខ្លាច ទ្រង់តែងតែរក្សាសម្ពន្ធមេត្រី ហើយសំដែងចិត្តមេត្តាករុណា ចំពោះអស់អ្នកដែលស្រឡាញ់ទ្រង់ និងគោរពតាមបទបញ្ជារបស់ទ្រង់។
មានពន្លឺពណ៌មាសចេញមកពីទិសខាងជើង ព័ទ្ធជុំវិញអុលឡោះដ៏ថ្កុំថ្កើង និងគួរឲ្យស្ញែងខ្លាចណាស់។
ពពួកម៉ាឡាអ៊ីកាត់របស់អុលឡោះអើយ ចូរនាំគ្នាតម្កើងអុលឡោះតាអាឡា ចូរលើកតម្កើងសិរីរុងរឿង និងអំណាចរបស់អុលឡោះតាអាឡា។
អុលឡោះតាអាឡាប្រទានអំណាច ឲ្យប្រជារាស្ត្ររបស់ទ្រង់ អុលឡោះតាអាឡាប្រទានពរឲ្យប្រជារាស្ត្រ របស់ទ្រង់មានសន្តិភាព។
សូមស្តេចឈរនៅលើរទេះ ប្រកបដោយសិរីរុងរឿង ដើម្បីច្បាំងការពារសេចក្ដីពិត និងសេចក្ដីសុចរិតទៀងត្រង់ សូមស្តេចទទួលមហាជោគជ័យ ដោយអំណាចរបស់អ្នក។
ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ជាទីកោតស្ញប់ស្ញែងក្រៃលែង ទ្រង់ជាស្តេចដ៏ឧត្ដម ដែលគ្រងរាជ្យលើផែនដីទាំងមូល។
ឱអុលឡោះជាម្ចាស់សង្គ្រោះយើងខ្ញុំអើយ ទ្រង់ប្រកបដោយសេចក្ដីសុចរិត ទ្រង់បានឆ្លើយតបមកយើងខ្ញុំ ដោយសំដែងអំណាចគួរឲ្យស្ញែងខ្លាច ប្រជាជននានាដែលរស់នៅទីឆ្ងាយដាច់ស្រយាល នៃផែនដី និងនៅខាងនាយសមុទ្រ នឹងនាំគ្នាផ្ញើជីវិតលើទ្រង់!
សូមលើកតម្កើងទ្រង់ ព្រោះទ្រង់ពុំបាន បដិសេធពាក្យទូរអាអង្វររបស់ខ្ញុំទេ ហើយទ្រង់មានចិត្ត មេត្តាករុណាចំពោះខ្ញុំជានិច្ច!។
ចូរនាំគ្នាមករំពៃមើលស្នាដៃ របស់អុលឡោះ! កិច្ចការដែលទ្រង់ធ្វើចំពោះមនុស្សលោក គួរឲ្យសរសើរណាស់។
ទ្រង់បំបាក់អំនួតរបស់ស្ដេចនានា ហើយធ្វើឲ្យស្តេចទាំងឡាយ នៅលើផែនដីស្ញែងខ្លាចទ្រង់។
ម៉ូសា និងជនជាតិអ៊ីស្រអែលនាំគ្នាច្រៀងជូនអុលឡោះតាអាឡាដូចតទៅ៖ ខ្ញុំច្រៀងជូនអុលឡោះតាអាឡា ទ្រង់មានជ័យជំនះដ៏ត្រចះត្រចង់ ទ្រង់បានធ្វើឲ្យសេះ និងទាហានដែលជិះលើវា លិចលង់ទៅក្នុងសមុទ្រ!
រីឯអ្នកជឿសង្ឃឹមលើអុលឡោះតាអាឡា តែងតែមានកម្លាំងថ្មីជានិច្ច ប្រៀបបាននឹងសត្វឥន្ទ្រីហោះហើរ គេស្ទុះរត់ទៅមុខ ដោយមិនចេះហត់ ហើយដើរដោយមិនចេះអស់កម្លាំង។
ចូរយកសំណុំរឿង និងបង្ហាញភស្តុតាងមកមើល ចូរពិភាក្សាគ្នាទៅ។ តាំងពីបុរាណកាលមក តើនរណាបានប្រាប់ទុកជាមុន នូវហេតុការណ៍ទាំងអំបាលម៉ាន ដែលកើតមាននៅពេលនេះ? គឺមានតែយើងដែលជាអុលឡោះតាអាឡាប៉ុណ្ណោះ ដែលបានប្រាប់ជាមុន ក្រៅពីយើង គ្មានម្ចាស់ណាទៀតទេ។ យើងជាម្ចាស់ដ៏សុចរិត និងជាអ្នកសង្គ្រោះ ក្រៅពីយើង គ្មានអ្នកសង្គ្រោះដ៏សុចរិត ណាទៀតឡើយ។
យើងនឹងពង្រឹងកម្លាំងប្រជារាស្ត្ររបស់យើង ពួកគេនឹងធ្វើដំណើរទៅមុខក្នុងនាមយើង» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
សូមទ្រង់មេត្ដាប្រោសបងប្អូន ឲ្យមានកម្លាំងមាំមួនផ្នែកខាងក្នុងជម្រៅចិត្ដ ដោយរសរបស់ទ្រង់ តាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ទ្រង់។
រនុកទ្វារធ្វើអំពីដែក និងលង្ហិន ផ្តល់សន្តិសុខឲ្យអេស៊ើរ សូមឲ្យកម្លាំងរបស់គេនៅស្ថិតស្ថេរ ដូចអាយុជីវិតរបស់គេដែរ!។
អ៊ីស្រអែលអើយ គ្មានព្រះណាអាចផ្ទឹមស្មើ នឹងអុលឡោះជាម្ចាស់របស់អ្នកបានឡើយ ទ្រង់ឆ្លងកាត់ផ្ទៃមេឃ មកសង្គ្រោះអ្នក ដោយនៅយ៉ាងរុងរឿងលើពពក។
សូមឲ្យបងប្អូនមានកម្លាំងមាំមួនគ្រប់ជំពូក ដោយចេស្ដាដ៏រុងរឿងរបស់ទ្រង់ ដើម្បីឲ្យបងប្អូនអាចស៊ូទ្រាំនឹងអ្វីៗទាំងអស់ និងចេះអត់ធ្មត់ទៀតផង។