លុះដល់ថ្ងៃជ្រេរបន្តិច ពួកគេនាំគ្នាទាយរហូតដល់ពេលជូនសក្ការៈបូជាវេលាល្ងាច។ ប៉ុន្តែ គ្មានឮសំឡេង គ្មានចម្លើយ ឬទីសំគាល់អ្វីឡើយ។
ទំនុកតម្កើង 65:2 - អាល់គីតាប ទ្រង់តែងតែស្ដាប់ពាក្យទូរអាអង្វរ របស់មនុស្សលោកជានិច្ច ពួកគេ នឹងមករកទ្រង់ទាំងអស់គ្នា។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គដែលសណ្ដាប់សេចក្ដីអធិស្ឋានអើយ គ្រប់ទាំងសាច់នឹងមករកព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះដែលស្តាប់ពាក្យអធិស្ឋានអើយ! អស់ទាំងមនុស្ស នឹងចូលមករកព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គតែងតែស្ដាប់ពាក្យទូលអង្វរ របស់មនុស្សលោកជានិច្ច ពួកគេ នឹងមករកព្រះអង្គទាំងអស់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះដែលស្តាប់សេចក្ដីអធិស្ឋានអើយ អស់ទាំងមនុស្សនឹងមូលមកឯទ្រង់ |
លុះដល់ថ្ងៃជ្រេរបន្តិច ពួកគេនាំគ្នាទាយរហូតដល់ពេលជូនសក្ការៈបូជាវេលាល្ងាច។ ប៉ុន្តែ គ្មានឮសំឡេង គ្មានចម្លើយ ឬទីសំគាល់អ្វីឡើយ។
អុលឡោះតាអាឡាជាម្ចាស់អើយ សូមមេត្តាឆ្លើយតបមកខ្ញុំផង ដើម្បីឲ្យប្រជាជននេះទទួលស្គាល់ថា ទ្រង់ពិតជាអុលឡោះតាអាឡា ជាម្ចាស់ដ៏ពិតប្រាកដ មានតែទ្រង់ទេ ដែលអាចនាំចិត្តពួកគេ ឲ្យវិលមករកទ្រង់វិញបាន»។
ស្តេចទូរអាអង្វរអុលឡោះហើយទ្រង់ស្តាប់ និងឆ្លើយតបចំពោះពាក្យដែលស្តេចទូរអាអង្វរ ដោយប្រោសប្រទានឲ្យស្តេចវិលត្រឡប់មកគ្រងរាជ្យ នៅក្រុងយេរូសាឡឹមវិញ។ ចាប់ពីពេលនោះមក ស្តេចម៉ាណាសេទទួលស្គាល់ថា អុលឡោះតាអាឡាពិតជាម្ចាស់មែន។
ទ្រង់បែរមើលទៅមនុស្សទុគ៌ត ទ្រង់លែងព្រងើយកន្តើយ នឹងពាក្យសូមអង្វររបស់គេទៀតហើយ។
ខ្ញុំនឹងយកជំនូនមកជូនអុលឡោះតាអាឡា តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ទ្រង់។
ខ្ញុំនឹងយកជំនូនមកជូនអុលឡោះតាអាឡា តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ទ្រង់
មនុស្សទាំងប៉ុន្មានដែលស្ថិតនៅតាមស្រុក ដាច់ស្រយាលនៃផែនដី នឹងនឹកឃើញអុលឡោះតាអាឡា ហើយនាំគ្នាបែរចិត្តមករកទ្រង់ ប្រជាជាតិទាំងមូល នឹងនាំគ្នាក្រាប ថ្វាយបង្គំទ្រង់
ខ្ញុំចូលមកក្នុងដំណាក់របស់ទ្រង់ ទាំងនាំគូរបានដុតយកមកជូនទ្រង់ ដូចខ្ញុំបានសន្យា
ក៏ប៉ុន្តែ អុលឡោះស្ដាប់ពាក្យខ្ញុំ ទ្រង់យកចិត្តទុកដាក់ នឹងសំរែកទូរអាអង្វររបស់ខ្ញុំ
មនុស្សម្នានៅផែនដីទាំងមូល ក្រាបថ្វាយបង្គំទ្រង់ ហើយនាំគ្នាច្រៀង គីតាបសាបូរទ្រង់ គេច្រៀង គីតាបសាបូរជូននាមទ្រង់។ - សម្រាក
អុលឡោះតាអាឡាអើយ ប្រជាជាតិទាំងប៉ុន្មានដែលទ្រង់បានបង្កើតមក នឹងនាំគ្នាមកក្រាបថ្វាយបង្គំទ្រង់ ហើយលើកតម្កើងសិរីរុងរឿងនាមទ្រង់។
ទ្រង់មានបន្ទូលមកខ្ញុំថា: អ្នកមិនគ្រាន់តែជាអ្នកបម្រើ ដែលណែនាំកុលសម្ព័ន្ធនៃកូនចៅ របស់យ៉ាកកូបឲ្យងើបឡើង និងនាំកូនចៅអ៊ីស្រអែលដែលនៅសេសសល់ ឲ្យវិលមកវិញប៉ុណ្ណោះទេ គឺយើងបានតែងតាំងអ្នកឲ្យធ្វើជាពន្លឺ បំភ្លឺជាតិសាសន៍នានា និងឲ្យនាំការសង្គ្រោះរហូតទៅដល់ស្រុកដាច់ស្រយាលនៃផែនដី។
ពេលនោះ យើងនឹងឆ្លើយតបចំពោះពួកគេ មុនពួកគេអង្វរករយើងទៅទៀត ពេលពួកគេកំពុងតែសូមអង្វរនោះ យើងសម្រេចតាមពាក្យសុំរបស់គេ រួចស្រេចទៅហើយ។
អុលឡោះតាអាឡាមានបន្ទូលទៀតថា: រៀងរាល់ថ្ងៃបុណ្យចូលខែថ្មី និងរៀងរាល់ថ្ងៃឈប់សម្រា មនុស្សលោកទាំងអស់នឹងនាំគ្នា មកក្រាបថ្វាយបង្គំយើង។
កងទ័ពខ្មាំងឡើងមកវាយសំរុកអ្នកហើយ! ចូរការពារកំពែងក្រុងរបស់អ្នក ចូរយាមផ្លូវ! ចូរត្រៀមខ្លួនច្បាំង និងមានទឹកចិត្តក្លាហានឡើង។
“លោកកូនេលាសអើយ អុលឡោះបានស្តាប់ពាក្យទូរអារបស់អ្នកហើយ រីឯទានរបស់លោក ក៏អុលឡោះមិនភ្លេចដែរ។
ម៉ាឡាអ៊ីកាត់ទីប្រាំពីរផ្លុំត្រែឡើង ស្រាប់តែមានសំឡេងលាន់ឮរំពងនៅលើមេឃថា៖ «នគរក្នុងលោកនេះ ត្រូវផ្ទេរជូនទៅអុលឡោះជាអម្ចាស់នៃយើង និងជូនអាល់ម៉ាហ្សៀសរបស់ទ្រង់ ហើយទ្រង់នឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ!»។