Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ណាហ៊ុម 2:1 - អាល់គីតាប

1 កង‌ទ័ព​ខ្មាំង​ឡើង​មក​វាយ​សំរុក​អ្នក​ហើយ! ចូរ​ការពារ​កំពែង​ក្រុង​របស់​អ្នក ចូរ​យាម​ផ្លូវ! ចូរ​ត្រៀម​ខ្លួន​ច្បាំង និង​មាន​ទឹក​ចិត្ត​ក្លា‌ហាន​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 សត្រូវ​បាន​ឡើង​មក​ទាស់​នឹង​ឯង​ហើយ ចូរ​ការពារ​បន្ទាយ ត្រូវ​យាម​ផ្លូវ ចូរ​ក្រវាត់​ចង្កេះ​ឲ្យ​ខែង‌រ៉ែង ហើយ​ចម្រើន​កម្លាំង​យ៉ាង​សន្ធឹក​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 កង‌ទ័ព​ខ្មាំង​ឡើង​មក​វាយ​សម្រុក​អ្នក​ហើយ! ចូរ​ការពារ​កំពែង​ក្រុង​របស់​អ្នក ចូរ​យាម​ផ្លូវ! ចូរ​ត្រៀម​ខ្លួន​ច្បាំង និង​មាន​ទឹក​ចិត្ត​ក្លា‌ហាន​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 អ្នក​ដែល​កំចាត់‌កំចាយ បាន​ឡើង​មក​ទាស់​នឹង​ឯង​ហើយ ចូរ​ការ‌ពារ​បន្ទាយ ត្រូវ​ឲ្យ​ចាំ​យាម​ផ្លូវ ចូរ​ក្រវាត់​ចង្កេះ​ឲ្យ​ខែង‌រ៉ែង ហើយ​ចំរើន​កំឡាំង​យ៉ាង​សន្ធឹក​ចុះ

សូមមើលជំពូក ចម្លង




ណាហ៊ុម 2:1
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​ស្តេច​ឲ្យ​ពួក​គេ​ទៅ​ជា​មួយ ទោះ​បី​ស្តេច​ខំ​ប្រឹង​ប្រយុទ្ធ​យ៉ាង​ណា​ក្តី ក៏​អុលឡោះ​ធ្វើ​ឲ្យ​ស្តេច​បរា‌ជ័យ នៅ​ចំពោះ​មុខ​ខ្មាំង​សត្រូវ​ដែរ ដ្បិត​មាន​តែ​អុលឡោះ​ប៉ុណ្ណោះ ដែល​ប្រទាន​ជ័យ‌ជំនះ ឬ​ធ្វើ​ឲ្យ​បរា‌ជ័យ»។


ជំនូន​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជូន​អុលឡោះ គឺ​ពាក្យ​អរ​គុណ ហើយ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បាន​សន្យា ចំពោះ​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។


ទ្រង់​តែងតែ​ស្ដាប់​ពាក្យ​ទូរអា‌អង្វរ របស់​មនុស្ស​លោក​ជា‌និច្ច ពួក​គេ​ នឹង​មក​រក​ទ្រង់​ទាំង​អស់​គ្នា។


គឺ​មនុស្ស​ដែល​មាន​ចិត្ត​កាច​សាហាវ វាយ​ធ្វើ​បាប​ប្រជា‌ជន​ឥត​ស្រាក‌ស្រាន្ត មនុស្ស​ដែល​មាន​ចិត្ត​កំរោល ហើយ​យក​ប្រជា‌ជាតិ​ទាំង‌ឡាយ​ធ្វើ​ជា​ចំណុះ និង​តាម​ព្យាបាទ​ពួក​គេ​ឥត​ត្រា​ប្រណី។


កង‌ទ័ព​ដ៏​ច្រើន​ឥត​គណនា របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​លើក​គ្នា​មក ច្បាំង ឡោម‌ព័ទ្ធ និង​ចង់​កំទេច យេរូ‌សាឡឹម​ដែល​ជា​អាសនៈ​របស់​អុលឡោះ មុខ​ជា​ត្រូវ​បាត់​សូន្យ​ទៅ​វិញ ដូច​គេ​យល់​សប្ដិ និង​ដូច​សុបិន​និមិត្ត​នៅ​ពេល​យប់​ដែរ។


ពេល​នោះ កង‌ទ័ព​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​លើក​គ្នា​មក​វាយ​លុក​ភ្នំ​ស៊ីយ៉ូន នឹង​ប្រៀប​ដូច​ជា​អ្នក​ដែល​គ្មាន​អាហារ​បរិភោគ ហើយ​យល់​សប្ដិ​ឃើញ​ថា​ខ្លួន​កំពុង​តែ​បរិភោគ តែ​គេ​ភ្ញាក់​ឡើង​ក្រពះ​នៅ​ទទេ។ អ្នក​ដែល​ស្រេក​ទឹក យល់​សប្ដិ​ឃើញ​ថា​ខ្លួន កំពុង​ផឹក​ទឹក តែ​គេ​ភ្ញាក់​ឡើង​អស់​កម្លាំង ស្ងួត​បំពង់​ក។


អ្នក​ធ្វើ​ដំណើរ​នៅ​លើ​ភ្នំ នាំ​ដំណឹង‌ល្អៗ​មក ប្រសើរ​រុង‌រឿង​ណាស់​ហ្ន៎ គេ​ប្រកាស​ដំណឹង​អំពី​សេចក្ដី​សុខ‌សាន្ត! គេ​ប្រកាស​ដំណឹង​ដ៏​ល្អៗ​អំពី​ការ​សង្គ្រោះ គេ​ពោល​មក​កាន់​ក្រុង​ស៊ីយ៉ូន​ថា “ម្ចាស់​របស់​អ្នក​សោយ​រាជ្យ​ហើយ!”។


យើង​នឹង​ចាត់​គេ​ទៅ​ហៅ​ប្រជា‌ជាតិ​ទាំង​អស់ ដែល​នៅ​ស្រុក​ខាង​ជើង ព្រម​ទាំង​នេប៊ូ‌ក្នេសា ស្ដេច​ស្រុក​បាប៊ី‌ឡូន ជា​អ្នក​បម្រើ​របស់​យើង​ឲ្យ​មក -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។ យើង​នឹង​បង្គាប់​អ្នក​ទាំង​នោះ​ឲ្យ​វាយ​លុក​ស្រុក​នេះ និង​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ។ ពួក​គេ​នឹង​បំផ្លាញ​ស្រុក​ទាំង​នោះ ហើយ​ធ្វើ​ឲ្យ​ស្រុក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន រហូត​ត​ទៅ។ ពេល​មនុស្ស‌ម្នា​ឃើញ​មហន្ត‌រាយ​ដែល​កើត​មាន គេ​ស្រឡាំង‌កាំង​គ្រប់ៗ​គ្នា។


បាប៊ី‌ឡូន​ដែល​ប្រៀប​ដូច​ជា​ញញួរ​ដំ​កំទេច ផែនដី​ទាំង​មូល បែរ​ជា​បាក់​បែក​ខ្ទេច‌ខ្ទី​អស់! ម្ដេច​ក៏​បាប៊ី‌ឡូន​ក្លាយ​ទៅ​ជា​ទី​ស្មសាន ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ដូច្នេះ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម