ដូច្នេះ ទោះបីទាហានដែលមានចិត្តអង់អាចដូចសិង្ហ ក៏គេបាក់ទឹកចិត្តដែរ ព្រោះប្រជាជនអ៊ីស្រអែលទាំងអស់ដឹងថា ឪពុករបស់ស្តេចជាមេទ័ពដ៏ខ្លាំងពូកែ ហើយពលទាហានដែលនៅជាមួយនោះ ក៏សុទ្ធតែជាមនុស្សក្លាហានទៀតផង។
ទំនុកតម្កើង 58:7 - អាល់គីតាប សូមឲ្យអ្នកទាំងនោះរសាត់បាត់ទៅ ដូចទឹកហូរឥតត្រឡប់ សូមឲ្យពួកគេបានរាបដូចជាស្មៅ ដែលមនុស្សដើរជាន់។ ព្រះគម្ពីរខ្មែរសាកល សូមឲ្យពួកគេផុតទៅដូចទឹកហូរ សូមឲ្យព្រួញទាំងនោះរឹលវិញ កាលណាពួកគេយឹតព្រួញរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យគេរលាយដូចជាទឹកហូរទៅបាត់ កាលណាគេតម្រង់ព្រួញរបស់គេ សូមឲ្យព្រួញទាំងនោះបាក់បែកទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យអ្នកទាំងនោះរសាត់បាត់ទៅ ដូចទឹកហូរឥតត្រឡប់ សូមឲ្យពួកគេបានរាបដូចជាស្មៅ ដែលមនុស្សដើរជាន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យគេរលាយហូរទៅដូចជាទឹក កាលណាគេដំរង់ព្រួញគេ នោះសូមឲ្យព្រួញទាំងនោះ បានដូចជាបាក់វិញ |
ដូច្នេះ ទោះបីទាហានដែលមានចិត្តអង់អាចដូចសិង្ហ ក៏គេបាក់ទឹកចិត្តដែរ ព្រោះប្រជាជនអ៊ីស្រអែលទាំងអស់ដឹងថា ឪពុករបស់ស្តេចជាមេទ័ពដ៏ខ្លាំងពូកែ ហើយពលទាហានដែលនៅជាមួយនោះ ក៏សុទ្ធតែជាមនុស្សក្លាហានទៀតផង។
ពួកគេស្រែកដូចសិង្ហ ហើយគ្រហឹមដូចខ្លា តែអុលឡោះតាអាឡានឹងបំបិទមាត់ ហើយបំបាក់ចង្កូមរបស់ពួកគេ។
ពេលមនុស្សអាក្រក់ឃើញដូច្នេះ ក៏មានចិត្តទោមនស្ស គេសង្កៀតធ្មេញ ហើយរលាយសូន្យទៅ មនុស្សអាក្រក់ ពុំដែលបានសម្រេចដូចបំណងឡើយ។
កម្លាំងរបស់ខ្ញុំកាន់តែខ្សោយទៅៗ ប្រៀបដូចជាទឹកហូរមិនត្រឡប់វិញឡើយ ឆ្អឹងខ្ញុំទាំងប៉ុន្មានដាច់ចេញពីគ្នា ហើយទឹកចិត្តក្លាហានរបស់ខ្ញុំ រលាយបាត់អស់ទៅដូចក្រមួនត្រូវថ្ងៃ។
សូមជម្រាបអុលឡោះតាអាឡា មានតែទ្រង់ទេ ដែលអាចសង្គ្រោះ! សូមប្រទានពរដល់ប្រជារាស្ត្ររបស់ទ្រង់ផង! - សម្រាក
មេទ័ពរបស់ស្រុកអេដុមនាំគ្នាញ័ររន្ធត់ ទាហានដ៏អង់អាចនៅស្រុកម៉ូអាប់ភិតភ័យ អ្នកស្រុកកាណានទាំងអស់ស្លុតស្មារតី។
អ្នកក្រុងអៃបានសម្លាប់ពួកអ៊ីស្រអែល អស់ប្រមាណសាមសិបប្រាំមួយនាក់ រួចដេញតាមពួកគេចាប់ពីទ្វារក្រុង រហូតទៅដល់ភូមិសេបារីម ហើយសម្លាប់ពួកគេនៅត្រង់ជំរាលភ្នំ។ ប្រជាជនអ៊ីស្រអែលបាក់ទឹកចិត្ត បាត់បង់សេចក្តីក្លាហានអស់។