Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 3:8 - អាល់គីតាប

8 សូម​ជម្រាប​អុលឡោះ‌តាអាឡា មាន​តែ​ទ្រង់​ទេ ដែល​អាច​សង្គ្រោះ! សូម​ប្រទាន​ពរ​ដល់​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ផង! - សម្រាក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 សេចក្ដីសង្គ្រោះ​ជារបស់​ព្រះយេហូវ៉ា​! សូមឲ្យ​ព្រះពរ​របស់ព្រះអង្គ មាន​លើ​ប្រជារាស្ត្រ​របស់ព្រះអង្គ​៕ សេឡា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ការ​សង្គ្រោះជា​របស់​ព្រះ‌យេហូវ៉ា សូម​ព្រះ‌អង្គ​ប្រទាន​ពរ​ប្រជា‌រាស្ត្រ របស់​ព្រះ‌អង្គ​ផង! -បង្អង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 បពិត្រ​ព្រះ‌អម្ចាស់ មាន​តែ​ព្រះអង្គ​ទេ ដែល​អាច​សង្គ្រោះ! សូម​ប្រទាន​ពរ​ដល់​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ផង! - សម្រាក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឯ​សេចក្ដី​សង្គ្រោះ នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា សូម​ឲ្យ​ព្រះ‌ពរ​ទ្រង់​បាន​នៅ​លើ​រាស្ត្រ​ទ្រង់​ចុះ។ –បង្អង់

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 3:8
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ លោក​សាំម៉ា​ឈរ​នៅ​កណ្តាល​ចម្ការ ហើយ​វាយ​ជន‌ជាតិ​ភីលី‌ស្ទីន ដណ្តើម​យក​ចម្ការ​នោះ​មក​វិញ។ អុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ជ័យ‌ជំនះ​ដ៏​ធំ​ធេង។


ខ្ញុំ​នៅ​ក្រោម​ឱវាទ​របស់​ទ្រង់​ហើយ សូម​សង្គ្រោះ​ខ្ញុំ​ផង! ដ្បិត​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់ នឹង​ឱវាទ​របស់​ទ្រង់។


អុលឡោះ‌តាអាឡា​ប្រទាន​អំណាច ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ អុលឡោះ‌តាអាឡា​ប្រទាន​ពរ​ឲ្យ​ប្រជា‌រាស្ត្រ របស់​ទ្រង់​មាន​សន្តិ‌ភាព។


សូម​បែរ​មើល​មក​អ្នក​បម្រើ​របស់​ទ្រង់ សូម​សង្គ្រោះ​ខ្ញុំ ដោយ​ចិត្ត ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់!


សូម​ឲ្យ​អ្នក​ទាំង​នោះ​រសាត់​បាត់​ទៅ ដូច​ទឹក​ហូរ​ឥត​ត្រឡប់ សូម​ឲ្យ​ពួក​គេ​បាន​រាប​ដូច​ជា​ស្មៅ ដែល​មនុស្ស​ដើរ​ជាន់។


សូម​ឲ្យ​ស្តេច​មាន​នាម ល្បី‌ល្បាញ​រហូត​ត​ទៅ គឺ​សូម​ឲ្យ​នាម​ស្តេច នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​ដូច​ព្រះ‌អាទិត្យ។ សូម​ឲ្យ​មនុស្ស‌ម្នា​យក​នាម​ស្តេច ទៅ​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រជា‌ជាតិ​ទាំង​អស់​នឹង​ពោល​ថា ស្តេច​ប្រកប​ដោយ​ពរ!


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​តក់‌ស្លុត! សូម​ធ្វើ​ឲ្យ​ប្រជា‌ជន​ទាំង‌ឡាយ​ដឹង​ថា ពួក​គេ​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ!។ - សម្រាក


គេ​រៀប​ទ័ព​សេះ​សម្រាប់​ថ្ងៃ​ប្រយុទ្ធ តែ​ជ័យ‌ជំនះ​ស្ថិត​នៅ​លើអុលឡោះ‌តាអាឡា។


មាន​តែ​យើង​ទេ​ជាអុលឡោះ‌តាអាឡា ក្រៅ​ពី​យើង គ្មាន​អ្នក‌សង្គ្រោះ​ណា​ទៀត​ឡើយ


យើង​ខ្ញុំ​បាន​វង្វេង​ទៅ​គោរព​ព្រះ​ក្លែង‌ក្លាយ នៅ​លើ​កំពូល​ភ្នំ យើង​ខ្ញុំ​ទៅ​តាម​សំឡេង​ហ៊ោ​កញ្ជ្រៀវ​លើ​ភ្នំ​ខ្ពស់ៗ។ មាន​តែអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​ប៉ុណ្ណោះ ដែល​អាច​សង្គ្រោះ​អ៊ីស្រ‌អែល​បាន។


ចំណែក​ឯ​យើង​វិញ យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក តាំង​ពី​ស្រុក​អេស៊ីប អ្នក​មិន​ស្គាល់​ម្ចាស់​ណា​ផ្សេង ទៀត​ក្រៅ​ពី​យើង​ទេ ក្រៅ​ពី​យើង ក៏​គ្មាន​អ្នក‌សង្គ្រោះ​ណា​ដែរ។


សូម​អស់​អ្នក​ដែល​វង្វេង​ទៅ​តាម​ព្រះ​ក្លែង‌ក្លាយ លែង​គោរព​បម្រើ​ព្រះ​ទាំង​នោះ​ទៅ!


ពេល​ហិប​របស់អុលឡោះ‌តាអាឡា​ចេញ​ដំណើរ ម៉ូសា​បន្លឺ​សំឡេង​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ក្រោក​ឡើង សូម​ឲ្យ​បច្ចា‌មិត្ត​របស់​ទ្រង់ ត្រូវ​ខ្ចាត់​ខ្ចាយ! សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​អុលឡោះត្រូវ​បាក់ទ័ព​នៅ​ចំពោះ​ទ្រង់!»។


អុលឡោះ​បាន​ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់​ងើប​ឡើង ហើយ​ចាត់​គាត់​ឲ្យ​មក​រក​បង​ប្អូន​ទាំង​អស់​គ្នា​មុន​គេ​បង្អស់ ដើម្បី​ប្រទាន​ពរ​ដល់​បង​ប្អូន ដោយ​ណែ‌នាំ​ម្នាក់ៗ​ឲ្យ​ងាក​ចេញ​ពី​អំពើ​ទុច្ចរិត»។


ក្រៅ​ពី​អ៊ីសា គ្មាន​នរណា​ម្នាក់​អាច​សង្គ្រោះ​មនុស្ស​បាន​ទាល់​តែ​សោះ ដ្បិត​នៅ​ក្រោម​មេឃ​នេះ អុលឡោះ​ពុំ​បាន​ប្រទាន​នាម​ណា​មួយ​ផ្សេង​ទៀត​មក​មនុស្ស ដើម្បី​សង្គ្រោះ​យើង​នោះ​ឡើយ»។


សូម​លើក​តម្កើង​អុលឡោះ ជា​បិតា​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អម្ចាស់​នៃ​យើង ដែល​បាន​ប្រោស​ប្រទាន​ពរ​គ្រប់​យ៉ាង​ផ្នែក​ខាង​វិញ្ញាណ​ពី​សូរ៉កា​មក​យើង ក្នុង​អាល់ម៉ា‌ហ្សៀស។


អុលឡោះ​មាន​បន្ទូល​ថាៈ«យើង​នឹង​ឲ្យ​ពរ​ដល់​អ្នក​ដ៏​ច្រើន​បរិបូណ៌ ហើយ​ក៏​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​បាន​កើន​ចំនួន​ច្រើន​ឡើង​ដែរ»។


កុំ​ប្រព្រឹត្ដ​អំពើ​អាក្រក់ តប​នឹង​អំពើ​អាក្រក់ កុំ​ជេរ​ប្រមាថ​តប​នឹង​អ្នក​ដែល​ជេរ​ប្រមាថ​បង​ប្អូន គឺ​ត្រូវ​ជូន​ពរ​គេ​វិញ ដ្បិត​អុលឡោះ​បាន​ត្រាស់​ហៅ​បង​ប្អូន​ឲ្យ​ប្រព្រឹត្ដ​ដូច្នេះ​ឯង ដើម្បី​ឲ្យ​បង​ប្អូន​បាន​ទទួល​ពរ​របស់​ទ្រង់​តាម​បន្ទូល​សន្យា​នៃ​ទ្រង់។


បន្ទាប់​ពី​ហេតុ‌ការណ៍​ទាំង​នោះ​មក ខ្ញុំ​ឮ​ហាក់​ដូច​ជា​មាន​សំឡេង​យ៉ាង​ខ្លាំង​របស់​មហា‌ជន​ច្រើន​កុះ‌ករ​នៅ​លើ​មេឃ​ថា៖ «ចូរ​សរសើរ‌តម្កើង​អុលឡោះ​! សូម​លើក​តម្កើង​អុលឡោះ​ជា​ម្ចាស់​នៃ​យើង ទ្រង់​សង្គ្រោះ​យើង ទ្រង់​ប្រកប​ដោយ​សិរី‌រុង‌រឿង និង​អំណាច


គេ​នាំ​គ្នា​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «មាន​តែ​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ដែល​នៅ​លើ​បល្ល័ង្ក និង​កូន​ចៀម​ប៉ុណ្ណោះ​ទេ ដែល​សង្គ្រោះ​យើង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម