Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 58:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 សូម​ឲ្យ​គេ​រលាយ​ដូច​ជា​ទឹក​ហូរ​ទៅ​បាត់ កាល​ណា​គេ​តម្រង់​ព្រួញរបស់​គេ សូម​ឲ្យ​ព្រួញ​ទាំង​នោះ​បាក់បែក​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 សូមឲ្យ​ពួកគេ​ផុតទៅ​ដូច​ទឹក​ហូរ សូមឲ្យ​ព្រួញ​ទាំងនោះ​រឹល​វិញ កាលណា​ពួកគេ​យឹត​ព្រួញ​របស់ខ្លួន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 សូម​ឲ្យ​អ្នក​ទាំង​នោះ​រសាត់​បាត់​ទៅ ដូច​ទឹក​ហូរ​ឥត​ត្រឡប់ សូម​ឲ្យ​ពួក​គេ​បាន​រាប​ដូច​ជា​ស្មៅ ដែល​មនុស្ស​ដើរ​ជាន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 សូម​ឲ្យ​គេ​រលាយ​ហូរ​ទៅ​ដូច​ជា​ទឹក កាល​ណា​គេ​ដំរង់​ព្រួញ​គេ នោះ​សូម​ឲ្យ​ព្រួញ​ទាំង​នោះ បាន​ដូច​ជា​បាក់​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 សូម​ឲ្យ​អ្នក​ទាំង​នោះ​រសាត់​បាត់​ទៅ ដូច​ទឹក​ហូរ​ឥត​ត្រឡប់ សូម​ឲ្យ​ពួក​គេ​បាន​រាប​ដូច​ជា​ស្មៅ ដែល​មនុស្ស​ដើរ​ជាន់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 58:7
11 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាង​នោះ ទោះ​ទាំង​មនុស្ស​ក្លាហាន ដែល​មាន​ចិត្ត​ដូច​ជា​សិង្ហ គេ​នឹង​គ្រាក​ចិត្ត​ដែរ ដ្បិត​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ដឹង​ថា បិតា​ទ្រង់ និង​ពួក​ដែល​នៅ​ជា‌មួយ សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន​ណាស់


ឯ​សូរ​គ្រហឹម​របស់​សិង្ហ និង​សំឡេង របស់​សិង្ហ​សាហាវ នោះ​ត្រូវ​បាត់ ហើយ​ចង្កូម​របស់​សិង្ហ​ស្ទាវ​ត្រូវ​បាក់។


មនុស្ស​អាក្រក់​ឃើញ​ដូច្នេះ គេ​មាន​ចិត្ត​ខឹង គេ​សង្កៀត​ធ្មេញ ហើយ​រលាយ​បាត់​ទៅ ចិត្ត​ប្រាថ្នា​ចង់​បាន​របស់​មនុស្ស​អាក្រក់ នឹង​វិនាស​សូន្យ​ទៅ។


៙ ទូល‌បង្គំ​ត្រូវ​ច្រួច​ចេញ​ដូច​ជា​ទឹក ហើយ​អស់​ទាំង​ឆ្អឹង​នៃ​ទូល‌បង្គំ​សណ្តក​ចេញ​ពី​គ្នា ចិត្ត​ទូល‌បង្គំប្រៀប​ដូច​ជា​ក្រមួន ដែល​រលាយ​នៅ​ក្នុង​ខ្លួន


ការ​សង្គ្រោះជា​របស់​ព្រះ‌យេហូវ៉ា សូម​ព្រះ‌អង្គ​ប្រទាន​ពរ​ប្រជា‌រាស្ត្រ របស់​ព្រះ‌អង្គ​ផង! -បង្អង់


ដែល​បាន​សំលៀង​អណ្ដាត​ដូច​ជា​សំលៀង​ដាវ ហើយ​ចោល​ពាក្យ​សម្ដី​ដ៏​ជូរ​ចត់​របស់​គេ ដូច​ជា​ព្រួញ


ពួក​មេ​នៃ​សាសន៍​អេដុម​មាន​សេចក្ដី​ភាន់​ភាំង ពួក​ខ្លាំង​ពូកែ​នៅ​ស្រុក​ម៉ូអាប់​មាន​សេចក្ដី​ភ័យ​ញ័រ ហើយ​មនុស្ស​ទាំង​អស់ ដែល​នៅ​ស្រុក​កាណាន​ក៏​ស្លុត​ចិត្ត។


ដោយ​ហេតុ​នោះ បាន​ជា​ដៃ​មនុស្ស​ទាំង​អស់​នឹង​ត្រូវ​ខ្សោយ ហើយ​ចិត្ត​នៃ​មនុស្ស​ទាំង​អស់​នឹង​រលត់​ទៅ


ពួក​ក្រុង​អៃយ​សម្លាប់​អស់​ប្រមាណ​សាម​សិបប្រាំ​មួយ​នាក់ ហើយ​ដេញ​តាម​ពួក​គេ​ពី​មុខ​ទ្វារ​ក្រុង​រហូត​ដល់​សេបារិម ហើយ​ប្រហារ​ពួក​គេ​នៅ​ត្រង់​ជម្រាល​ភ្នំ។ ដូច្នេះ ចិត្ត​របស់​ប្រជា‌ជននោះ​រលាយ​ទៅ​ដូច​ជា​ទឹក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម