Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 58:6 - អាល់គីតាប

6 ឱ​អុលឡោះ​អើយ សូម​កាច់​បំបាក់​ធ្មេញ​របស់​ពួក​គេ! អុលឡោះ‌តាអាឡា​អើយ សូម​បំបាក់​ចង្កូម​ពួក​សិង្ហ​ទាំង​នោះ​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ឱ​ព្រះ​អើយ សូម​បំបាក់​ធ្មេញ​នៅក្នុង​មាត់​របស់ពួកគេ​! ព្រះយេហូវ៉ា​អើយ សូម​កាច់​ចង្កូម​របស់​ពួក​សិង្ហស្ទាវ​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ឱ​ព្រះ​អើយ សូម​បំបាក់​ធ្មេញ​នៅ​ក្នុង​មាត់​គេ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កាច់​ចង្កូម​ពួក​សិង្ហ​ស្ទាវ​ទាំង​នោះ​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​កាច់​បំបាក់​ធ្មេញ​របស់​ពួក​គេ! ព្រះ‌អម្ចាស់​អើយ សូម​បំបាក់​ចង្កូម​ពួក​សិង្ហ​ទាំង​នោះ​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឱ​ព្រះ‌អង្គ​អើយ សូម​បំបាក់​ធ្មេញ​នៅ​ក្នុង​មាត់​គេ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បំបាក់​ចង្កូម​នៃ​ពួក​សិង្ហ​ស្ទាវ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 58:6
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បំបាក់​ថ្គាម​របស់​មនុស្ស​ទុច្ចរិត ដណ្ដើម​យក​ជន​រង​គ្រោះ​ពី​ចង្កូម​របស់​គេ។


តើ​នរណា​ហ៊ាន​បើក​មាត់​របស់​វា? ដ្បិត​វា​មាន​ធ្មេញ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់។


សូម​ទ្រង់​កាច់​បំបាក់​ដៃ​របស់​មនុស្ស​ពាល សូម​ដាក់​ទោស​ពួក​គេ ដើម្បី​កុំ​ឲ្យ​គេ​ប្រព្រឹត្ត អំពើ​ពាល​ត​ទៅ​ទៀត!​ ។


ពួក​គេ​ប្រៀប‌បី​ដូច​ជា​សត្វ​សិង្ហ ដែល​រង់‌ចាំ​តែ​ហែក​ស៊ី និង​ដូច​ជា​សត្វ​សាហាវ ដែល​ពួន​ចាំ​ចាប់​រំពា។


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​កុំ​នៅ​ព្រងើយ! ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​សង្គ្រោះ​ខ្ញុំ​ផង! ដ្បិត​ទ្រង់​តែងតែ​ទះ​កំផ្លៀង​ខ្មាំង​សត្រូវ ទាំង​ប៉ុន្មាន​របស់​ខ្ញុំ ទ្រង់​បំបាក់​ធ្មេញ​របស់​មនុស្ស​ពាល។


អ្នក​នឹង​ដើរ​ជាន់​សត្វ​សិង្ហ និង​ពស់‌វែក អ្នក​នឹង​ជាន់​ឈ្លី​កូន​សិង្ហ និង​នាគ។


ប្រសិន​បើ​គ្រូ​អាលម្ពាយ​បណ្ដោយ​ឲ្យ​ពស់​ចឹក តើ​ការ​សូត្រ​របៀន​ដាក់​ពស់​នោះ​មាន​ប្រយោជន៍​អ្វី?។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ: «ពេល​ណា​សត្វ​សិង្ហ ឬ​កូន​វា​គ្រហឹម​ទៅ​លើ​រំពា ទោះ​បី​ពួក​គង្វាល​លើក​គ្នា​មក​ស្រែក​គំរាម ចង់​ដណ្ដើម​រំពា​នោះ​ពី​វា​ក្ដី ក៏​វា​មិន​ភ័យ​ខ្លាច​សំរែក​របស់​ពួក​គេ ឬ​ដក​ខ្លួន​ថយ ដោយ​សំឡេង​បង្អើល របស់​ពួក​គង្វាល​នោះ​ឡើយ។ រីឯ​យើង​ដែល​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ក៏​ដូច្នោះ​ដែរ យើង​នឹង​ចុះ​ទៅ​ធ្វើ​សឹក​នៅ​ភ្នំ​ស៊ីយ៉ូន»។


«យើង​នឹង​ប្រើ​ពស់‌វែក និង​ពស់​អសិរ‌ពិស ឲ្យ​ទៅ​ចឹក​អ្នក​រាល់​គ្នា ជា​ពស់​ដែល គ្មាន​គ្រូ​អាលម្ពាយ​ណា​អាច​សណ្ដំ​បាន​ឡើយ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


យើង​ប្រៀប​ដូច​សិង្ហ​ដែល​ប្រហារ​អេប្រាអ៊ីម និង​ដូច​សិង្ហ​ស្ទាវ​ហែក​កូន​ចៅ​យូដា​ស៊ី គឺ​យើង​នេះ​ហើយ​ដែល​ហែក​ពួក​គេ រួច​យើង​ចាក​ចេញ​ទៅ ទាំង​ពាំ​ពួក​គេ​យក​ទៅ​ជា​មួយ ឥត​មាន​នរណា​អាច​រំដោះ​ពួក​គេ​បាន​ឡើយ។


ចូរ​វាយ​ប្រហារ​បច្ចា‌មិត្ត​របស់​អ្នក ចូរ​កំទេច​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ទៅ!


មើល​ចុះ ប្រជា‌ជន​នេះងើប​ឡើង​ដូច​សិង្ហ​ញី ពួក​គេ​ឈរ​ដូច​សិង្ហ​ឈ្មោល ដរាប​ណា​សិង្ហ​មិន​បាន​ចាប់​រំពា ហើយ​ហុត​ឈាម​សត្វ​ដែល​វា​ចាប់​បាន​ទេ វា​មិន​ដេក​វិញ​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម