គេត្រូវតែធ្វើគូរបាន ដើម្បីអរគុណទ្រង់ ហើយថ្លែងអំពីស្នាដៃរបស់ទ្រង់ ដោយបទចំរៀងដ៏សប្បាយ!
ទំនុកតម្កើង 54:6 - អាល់គីតាប ខ្ញុំនឹងធ្វើគូរបានជូនទ្រង់ ដោយស្មោះអស់ពីចិត្ត ឱអុលឡោះតាអាឡាអើយ ខ្ញុំនឹងលើកតម្កើងនាមទ្រង់ ព្រោះទ្រង់មានចិត្តសប្បុរស។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំនឹងថ្វាយតង្វាយស្ម័គ្រចិត្តដល់ព្រះអង្គ។ ព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គ ដ្បិតព្រះនាមរបស់ព្រះអង្គល្អ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំនឹងថ្វាយយញ្ញបូជាដល់ព្រះអង្គ ដោយតង្វាយស្ម័គ្រពីចិត្ត ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ព្រះនាមព្រះអង្គ ដ្បិតព្រះនាមព្រះអង្គល្អវិសេស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំនឹងថ្វាយយញ្ញបូជាចំពោះព្រះអង្គ ដោយស្មោះអស់ពីចិត្ត ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងលើកតម្កើងព្រះនាមព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យសប្បុរស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងយកដង្វាយស្ម័គ្រពីចិត្ត មកបូជាថ្វាយដល់ទ្រង់ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងសរសើរដល់ព្រះនាមទ្រង់ ដ្បិតព្រះនាមទ្រង់ល្អវិសេស |
គេត្រូវតែធ្វើគូរបាន ដើម្បីអរគុណទ្រង់ ហើយថ្លែងអំពីស្នាដៃរបស់ទ្រង់ ដោយបទចំរៀងដ៏សប្បាយ!
ពិតមែនហើយ មនុស្សសុចរិតនឹងនាំគ្នាលើក តម្កើងនាមរបស់ទ្រង់ ហើយមនុស្សសុចរិតនឹងបានឃើញទ្រង់។
ចូរសរសើរតម្កើងអុលឡោះ! ការច្រៀង គីតាបសាបូរ ជូនអុលឡោះជាម្ចាស់នៃយើង ជាការល្អប្រពៃណាស់ សរសើរតម្កើងទ្រង់ ជាការមួយដ៏សប្បាយ ហើយប្រសើរបំផុត។
ឱអុលឡោះតាអាឡាអើយ សូមក្រោកឡើងសំដែងអំណាច! យើងខ្ញុំសូមច្រៀង និងច្រៀងលើកគីតាបសាបូរ អំណាចរបស់ទ្រង់!
ជំនូនដែលអ្នករាល់គ្នាត្រូវជូនអុលឡោះ គឺពាក្យអរគុណ ហើយត្រូវធ្វើតាមពាក្យដែលអ្នកបានសន្យា ចំពោះអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត។
ខ្ញុំនឹងសរសើរតម្កើងទ្រង់ជានិច្ច ចំពោះកិច្ចការដែលទ្រង់បានធ្វើ ខ្ញុំសង្ឃឹមទុកចិត្តលើនាមទ្រង់ នៅចំពោះមុខអស់អ្នកគោរពប្រណិប័តន៍ទ្រង់ ព្រោះទ្រង់មានចិត្តល្អសប្បុរស។
ខ្ញុំនឹងសរសើរតម្កើងអុលឡោះតាអាឡា ព្រោះទ្រង់សុចរិត ខ្ញុំនឹងច្រៀងលើកតម្កើងនាមអុលឡោះតាអាឡា ជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត។
ឱអុលឡោះតាអាឡាអើយ ជាការប្រពៃណាស់ ដែលខ្ញុំលើកតម្កើងទ្រង់ ច្រៀង គីតាបសាបូរសរសើរនាម របស់ទ្រង់ដ៏ខ្ពង់ខ្ពស់បំផុត!
អុលឡោះតាអាឡាជាម្ចាស់មកជួយខ្ញុំ ហេតុនេះហើយបានជាខ្ញុំមិនបាក់មុខ ខ្ញុំរក្សាទឹកមុខរឹងប៉ឹង ព្រោះខ្ញុំដឹងថា ខ្ញុំមិនត្រូវអាម៉ាស់ឡើយ។
មែនហើយ! អុលឡោះតាអាឡាជាម្ចាស់មកជួយខ្ញុំ តើនរណាអាចផ្ដន្ទាទោសខ្ញុំ? ពួកអ្នកដែលជំទាស់នឹងខ្ញុំមុខជាត្រូវហិនហោច ដូចសម្លៀកបំពាក់ដែលត្រូវកណ្ដៀរស៊ី។