ចូរឲ្យផែនដីទាំងមូលកោតខ្លាចអុលឡោះតាអាឡា! ចូរឲ្យមនុស្សទាំងអស់នៅលើផែនដី ញាប់ញ័រនៅចំពោះទ្រង់!
ទំនុកតម្កើង 49:1 - អាល់គីតាប ប្រជាជនទាំងឡាយអើយ ចូរនាំគ្នាត្រងត្រាប់ស្ដាប់! មនុស្សម្នាដែលរស់នៅផែនដីទាំងមូលអើយ ចូរនាំគ្នាយកចិត្តទុកដាក់ស្ដាប់ ព្រះគម្ពីរខ្មែរសាកល ប្រជាជាតិទាំងអស់អើយ ចូរស្ដាប់សេចក្ដីនេះ! អស់អ្នកដែលរស់នៅក្នុងពិភពលោកអើយ ចូរផ្ទៀងត្រចៀក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រជាជនទាំងឡាយអើយ ចូរស្តាប់សេចក្ដីនេះ មនុស្សទាំងឡាយក្នុងពិភពលោកអើយ ចូរផ្ទៀងត្រចៀកស្តាប់ចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនទាំងឡាយអើយ ចូរនាំគ្នាត្រងត្រាប់ស្ដាប់! មនុស្សម្នាដែលរស់នៅផែនដីទាំងមូលអើយ ចូរនាំគ្នាយកចិត្តទុកដាក់ស្ដាប់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងសាសន៍អើយ ចូរស្តាប់សេចក្ដីនេះ មនុស្សទាំងឡាយនៅលោកីយអើយ ចូរផ្ទៀងត្រចៀកស្តាប់ចុះ |
ចូរឲ្យផែនដីទាំងមូលកោតខ្លាចអុលឡោះតាអាឡា! ចូរឲ្យមនុស្សទាំងអស់នៅលើផែនដី ញាប់ញ័រនៅចំពោះទ្រង់!
កូនចៅអើយ ចូរនាំគ្នាមក ហើយស្ដាប់ពាក្យខ្ញុំ ខ្ញុំនឹងបង្រៀនអ្នក ឲ្យស្គាល់អំពីការគោរពកោតខ្លាចអុលឡោះតាអាឡា។
ឱអុលឡោះអើយ ខ្ញុំប្រាថ្នាចង់នៅជាមួយ ទ្រង់ខ្លាំងណាស់ ដូចសត្វក្តាន់ប្រាថ្នារកទឹកហូរ។
អុលឡោះជាជំរក និងជាបង្អែកដ៏រឹងមាំរបស់យើង នៅពេលមានអាសន្ន ទ្រង់តែងតែប្រុងប្រៀបចាំជួយយើងជានិច្ច។
អុលឡោះតាអាឡាជាម្ចាស់ដ៏ប្រសើរឧត្ដម ដែលត្រូវតែលើកតម្កើង ឲ្យខ្ពង់ខ្ពស់បំផុត នៅក្នុងកន្លែងអុលឡោះជាម្ចាស់របស់យើង គឺនៅលើភ្នំដ៏វិសុទ្ធរបស់ទ្រង់។
អុលឡោះតាអាឡាជាម្ចាស់លើអ្វីៗទាំងអស់ ទ្រង់មានបន្ទូលកោះហៅ ផែនដីទាំងមូល ចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច
ប្រជាជនរបស់ខ្ញុំអើយ ចូរត្រងត្រាប់សេចក្ដីដែលខ្ញុំ ប្រៀនប្រដៅអ្នករាល់គ្នា! ចូរផ្ទៀងត្រចៀកស្ដាប់ពាក្យ ដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នា!។
ផ្ទៃមេឃអើយ ចូរស្ដាប់! ផែនដីអើយ ចូរផ្ទៀងត្រចៀក! ដ្បិតអុលឡោះតាអាឡាមានបន្ទូលថា៖ យើងបានចិញ្ចឹមបីបាច់ថែរក្សាកូន យើងបានអប់រំពួកវា តែពួកវាបែរជាបះបោរប្រឆាំងនឹងយើង។
ទ្រង់មានបន្ទូលមកខ្ញុំថា: អ្នកមិនគ្រាន់តែជាអ្នកបម្រើ ដែលណែនាំកុលសម្ព័ន្ធនៃកូនចៅ របស់យ៉ាកកូបឲ្យងើបឡើង និងនាំកូនចៅអ៊ីស្រអែលដែលនៅសេសសល់ ឲ្យវិលមកវិញប៉ុណ្ណោះទេ គឺយើងបានតែងតាំងអ្នកឲ្យធ្វើជាពន្លឺ បំភ្លឺជាតិសាសន៍នានា និងឲ្យនាំការសង្គ្រោះរហូតទៅដល់ស្រុកដាច់ស្រយាលនៃផែនដី។
ណាពីយេរេមាប្រកាសបន្ទូលនេះដល់អ្នកស្រុកយូដាទាំងអស់ និងអ្នកក្រុងយេរូសាឡឹមទាំងមូល ដូចតទៅ:
ជាតិសាសន៍ទាំងអស់អើយ ចូរនាំគ្នាស្ដាប់! ផែនដី និងអ្វីៗដែលរស់នៅលើផែនដីអើយ ចូរយកចិត្តទុកដាក់ស្ដាប់! អុលឡោះតាអាឡាជាម្ចាស់ចោទប្រកាន់អ្នករាល់គ្នា ពីទីសក្ការៈដ៏វិសុទ្ធរបស់ទ្រង់។
ចាប់ពីទិសខាងកើត រហូតដល់ទិសខាងលិច នាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម ក្នុងចំណោមប្រជាជាតិនានា។ នៅគ្រប់ទីកន្លែង គេនាំគ្នាដុតគ្រឿងក្រអូប ដើម្បីលើកតម្កើងនាមរបស់យើង ព្រមទាំងនាំយកជំនូនបរិសុទ្ធមកជាមួយផង ដ្បិតនាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម ក្នុងចំណោមប្រជាជាតិនានា - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
ក៏ប៉ុន្ដែ ខ្ញុំសូមសួរថា តើពួកគេមិនដែលបានឮទេឬ? ទេ ពួកគេប្រាកដជាបានឮហើយ! «សំឡេងរបស់គេបានឮខ្ចរខ្ចាយពាសពេញ លើផែនដីទាំងមូល ហើយពាក្យសំដីរបស់គេបានឮខ្ចរខ្ចាយ រហូត ដល់ស្រុកដាច់ស្រយាលនៃពិភពលោក»។
បើមិនដូច្នោះទេ អុលឡោះជាម្ចាស់របស់សាសន៍យូដាតែប៉ុណ្ណោះ! តើអុលឡោះមិនមែនជាម្ចាស់របស់សាសន៍ដទៃផងដែរទេឬ? មែន! អុលឡោះក៏ជាម្ចាស់របស់សាសន៍ដទៃដែរ។
ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលរសអុលឡោះមានបន្ទូលមកកាន់ក្រុមជំអះទាំងនេះឲ្យមែនទែន!។ អ្នកណាមានជ័យជំនះ សេចក្ដីស្លាប់ទីពីរពុំអាចមកយាយីអ្នកនោះបានឡើយ”»។
ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលរសអុលឡោះមានបន្ទូលមកកាន់ក្រុមជំអះទាំងនេះ ឲ្យមែនទែន!។ អ្នកណាមានជ័យជំនះ យើងនឹងឲ្យនំម៉ាណាដ៏លាក់កំបាំងទៅអ្នកនោះ ព្រមទាំងប្រគល់ក្រួសពណ៌សមួយដុំឲ្យដែរ នៅលើដុំក្រួសនោះ មានចារឹកឈ្មោះមួយថ្មី ដែលគ្មាននរណាម្នាក់ស្គាល់ឡើយ វៀរលែងតែអ្នកដែលបានទទួលនោះចេញ”»។
ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលរសអុលឡោះមានបន្ទូលមកកាន់ក្រុមជំអះទាំងនេះ ឲ្យមែនទែន!”»។
ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលរសអុលឡោះមានបន្ទូលមកកាន់ក្រុមជំអះទាំងនេះឲ្យមែនទែន!។ អ្នកណាមានជ័យជំនះ យើងនឹងឲ្យអ្នកនោះបរិភោគផ្លែឈើ ដែលបេះពីដើមនៃជីវិត នៅក្នុងសួនឧទ្យានរបស់អុលឡោះ”»។