ទ្រង់ក៏សំដែងឲ្យគេស្គាល់ បំណងរបស់ទ្រង់ ព្រមទាំងបញ្ជាក់បន្ទូលរបស់ទ្រង់ ឲ្យគេយល់យ៉ាងច្បាស់ផង។
ទំនុកតម្កើង 40:6 - អាល់គីតាប ទ្រង់មិនចង់បានគូរបានឬជំនូនអ្វីទេ តែទ្រង់បានបើកត្រចៀកខ្ញុំ ឲ្យចេះស្ដាប់ទ្រង់ ទ្រង់មិនទាមទារគូរបានដុត ឬ គូរបានសុំឲ្យរួចពីបាបឡើយ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមិនសព្វព្រះហឫទ័យនឹងយញ្ញបូជា និងតង្វាយទេ ព្រះអង្គមិនទាមទារតង្វាយដុត និងតង្វាយលោះបាបទេ ព្រះអង្គបានបើកត្រចៀកឲ្យទូលបង្គំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមិនចង់បានយញ្ញបូជា និងតង្វាយអ្វីទេ តែព្រះអង្គបានបើកត្រចៀកឲ្យទូលបង្គំស្តាប់ ព្រះអង្គមិនទាមទារតង្វាយដុត និងតង្វាយលោះបាបឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ តែព្រះអង្គបានបើកត្រចៀកទូលបង្គំ ឲ្យចេះស្ដាប់ព្រះអង្គ ព្រះអង្គមិនទាមទារតង្វាយដុត ឬ យញ្ញបូជាសុំឲ្យរួចពីបាបឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយញ្ញបូជា ហើយនឹងដង្វាយ នោះទ្រង់មិន សព្វព្រះហឫទ័យទេ ទ្រង់បានបើកត្រចៀកឲ្យទូលបង្គំស្តាប់តាម ទ្រង់មិនចង់បានដង្វាយដុត ឬយញ្ញបូជាលោះបាបនោះទេ |
ទ្រង់ក៏សំដែងឲ្យគេស្គាល់ បំណងរបស់ទ្រង់ ព្រមទាំងបញ្ជាក់បន្ទូលរបស់ទ្រង់ ឲ្យគេយល់យ៉ាងច្បាស់ផង។
ទ្រង់ធ្វើការដ៏អស្ចារ្យ រកស្វែងយល់មិនបាន ស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ មានចំនួនច្រើនឥតគណនា។
ប្រសិនបើខ្ញុំរាប់ ក៏រាប់មិនអស់ដែរ ព្រោះមានចំនួនច្រើនជាងគ្រាប់ខ្សាច់ទៅទៀត ហើយទោះបីខ្ញុំអាចរាប់ជិតអស់ក្តី ក៏ខ្ញុំនៅតែពុំទាន់យល់ពីទ្រង់ដដែល។
យើងមិនបន្ទោសអ្នករាល់គ្នាអំពីជំនូន និងគូរបានដុតដែលអ្នករាល់គ្នាតែងតែ យកមកជូនយើងជាប្រក្រតីនោះទេ។
ទ្រង់មិនពេញចិត្ត ឲ្យខ្ញុំធ្វើគូរបានទេ ទោះបីគូរបានដុត ក៏មិនពេញចិត្តទ្រង់ដែរ។
ជារៀងរាល់ថ្ងៃ ខ្ញុំនឹងថ្លែងរៀបរាប់អំពីសេចក្ដីសុចរិត និងការសង្គ្រោះរបស់ទ្រង់ ដែលមានចំនួន ដ៏ច្រើនឥតគណនា។
នោះចៅហ្វាយត្រូវនាំគេចូលទៅជិតអុលឡោះហើយឲ្យខ្ញុំបម្រើនោះឈរនៅមាត់ទ្វារ ឬផ្អែកទៅនឹងក្របទ្វារផ្ទះ រួចចៅហ្វាយយកដែកមកចោះត្រចៀកគេ។ ដូច្នេះ អ្នកនោះនឹងនៅបម្រើចៅហ្វាយរហូតតទៅ។
អុលឡោះតាអាឡាមានបន្ទូលថា៖ យើងមិនរវីរវល់នឹងគូរបាន ដ៏ច្រើនឥតគណនារបស់អ្នករាល់គ្នាទេ យើងធុញទ្រាន់នឹងពពែឈ្មោល ព្រមទាំងខ្លាញ់កូនគោ ដែលអ្នករាល់គ្នាដុតទាំងមូលជូនយើង ហើយយើងក៏មិនពេញចិត្តនឹងឈាមគោ ឈាមចៀម និងឈាមពពែ របស់អ្នករាល់គ្នាដែរ។
អុលឡោះតាអាឡាអើយ ទ្រង់ជាម្ចាស់នៃខ្ញុំ ខ្ញុំសូមកោតសរសើរ និងលើកតម្កើង កិត្តិនាមរបស់ទ្រង់ ដ្បិតទ្រង់បានធ្វើកិច្ចការដ៏អស្ចារ្យ។ គម្រោងការដែលទ្រង់រៀបចំទុក តាំងពីយូរយារណាស់មកហើយនោះ សុទ្ធតែនៅជាប់លាប់ ឥតប្រែប្រួលឡើយ។
រីឯអ្នកដែលយកគោមកធ្វើជាគូរបាន នោះដូចជាបានសម្លាប់មនុស្ស អ្នកដែលយកចៀមមកធ្វើគូរបាន នោះដូចជាបានវាយបំបាក់កឆ្កែ អ្នកដែលយកជំនូនមកជូន នោះដូចជាបានយកជំនូននេះជាឈាមជ្រូក អ្នកដែលដុតគ្រឿងក្រអូប នោះដូចជាបានថ្វាយបង្គំព្រះក្លែងក្លាយ គឺអស់អ្នកដែលពេញចិត្តនឹងប្រព្រឹត្តតាម ការយល់ឃើញរបស់ខ្លួន ហើយចូលចិត្តតែអំពើគួរស្អប់ខ្ពើម
ដ្បិតយើងចង់បានតែចិត្តភក្ដីប៉ុណ្ណោះ គឺមិនចង់បានគូរបានទេ យើងចង់ឲ្យអ្នករាល់គ្នាស្គាល់យើង ជាជាងយកគូរបានមកឲ្យយើង។
ពេលអ្នករាល់គ្នាយកគូរបានដុត និងជំនូនម្សៅ មកឲ្យយើង យើងមិនពេញចិត្តទេ យើងក៏មិនរវីរវល់នឹងកូនគោដ៏ធាត់ៗ ដែលអ្នករាល់គ្នាយកមកធ្វើ គូរបានមេត្រីភាពដែរ។
ប្រសិនបើអ្នករាល់គ្នាយល់អត្ថន័យនៃសេចក្ដីដែលមានចែងទុកមកថា “យើងមិនចង់បានគូរបានទេ គឺចង់បានតែចិត្ដមេត្ដាករុណាប៉ុណ្ណោះ” នោះអ្នករាល់គ្នាមុខជាមិនប្រកាន់ទោសជនដែលគ្មានទោសទាំងនេះឡើយ
ចូរអ្នករាល់គ្នាទៅរិះគិតមើល សេចក្ដីដែលមានចែងទុកមកថាៈ “យើងមិនចង់បានគូរបានទេ គឺចង់បានតែសេចក្ដីមេត្ដាករុណាប៉ុណ្ណោះ” មានន័យដូចម្ដេច? ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប»។
សាំយូអែលមានប្រសាសន៍ថា៖ «តើអុលឡោះតាអាឡាពេញចិត្តនឹងគូរបានដុត ព្រមទាំងគូរបានផ្សេងៗ ខ្លាំងជាងការស្តាប់បង្គាប់ទ្រង់ឬ? ទេ! ការស្តាប់បង្គាប់ប្រសើរជាងធ្វើគូរបានទៅទៀត ការយកចិត្តទុកដាក់ស្តាប់ ក៏ប្រសើរជាងការជូនខ្លាញ់ចៀមឈ្មោលដែរ។