Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេម៉ុស 5:22 - អាល់គីតាប

22 ពេល​អ្នក​រាល់​គ្នា​យក​គូរបាន​ដុត និង​ជំនូន​ម្សៅ មក​ឲ្យ​យើង យើង​មិន​ពេញ​ចិត្ត​ទេ យើង​ក៏​មិន​រវី‌រវល់​នឹង​កូន​គោ​ដ៏​ធាត់ៗ ដែល​អ្នក​រាល់​គ្នា​យក​មក​ធ្វើ គូរបាន​មេត្រី‌ភាព​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ទោះ​បើ​អ្នក​រាល់​គ្នា​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​ម្សៅ​ដល់​យើង ក៏​យើង​មិន​ទទួល​តង្វាយរបស់​អ្នក​រាល់​គ្នា​ដែរ ហើយ​យើង​ក៏​មិន​អើ​ពើ​នឹង​សត្វ​ធាត់ៗ ដែល​អ្នក​រាល់​គ្នា​ថ្វាយ ជា​តង្វាយ​មេត្រី​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ពេល​អ្នក​រាល់​គ្នា​យក​តង្វាយ​ដុត និង​តង្វាយ​ម្សៅ មក​ឲ្យ​យើង យើង​មិន​ពេញ​ចិត្ត​ទេ យើង​ក៏​មិន​រវី‌រវល់​នឹង​កូន​គោ​ដ៏​ធាត់ៗ ដែល​អ្នក​រាល់​គ្នា​យក​មក​ធ្វើ យញ្ញ‌បូជា​មេត្រី‌ភាព​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 អើ ទោះ​បើ​ឯង​រាល់​គ្នា​ថ្វាយ​យញ្ញ‌បូជា នឹង​ដង្វាយ​ម្សៅ​របស់​ឯង​ដល់​អញ គង់​តែ​អញ​មិន​ព្រម​ទទួល​ដែរ អញ​ក៏​មិន​ព្រម​អើពើ​នឹង​សត្វ​ធាត់ៗ ដែល​ឯង​រាល់​គ្នា​ថ្វាយ​ជា​ដង្វាយ​មេត្រី​ឡើយ

សូមមើលជំពូក ចម្លង




អេម៉ុស 5:22
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​សូម​ធ្វើ​គូរបាន ដើម្បី​អរ​គុណ​ទ្រង់ ខ្ញុំ​នឹង​អង្វរ​រក​នាម​របស់​អុលឡោះ‌តាអាឡា។


ទ្រង់​មិន​ចង់​បាន​គូរបាន​ឬ​ជំនូន​អ្វី​ទេ តែ​ទ្រង់​បាន​បើក​ត្រចៀក​ខ្ញុំ ឲ្យ​ចេះ​ស្ដាប់​ទ្រង់ ទ្រង់​មិន​ទាម‌ទារ​គូរបាន​ដុត ឬ គូរបាន​សុំ​ឲ្យ​រួច​ពី​បាប​ឡើយ។


អ្នក​លើក​តម្កើង​យើង គឺ​អ្នក​ដែល​ជូន​ពាក្យ អរ​គុណ​ទុក​ជា​ជំនូន ហើយ​យើង​នឹង​សង្គ្រោះ​អស់​អ្នក ដែល​ដើរ​តាម​មាគ៌ា​របស់​យើង»។


អុលឡោះ‌តាអាឡា​មិន​ពេញ​ចិត្ត​នឹង​គូរបាន​របស់​មនុស្ស​អាក្រក់​ឡើយ តែ​ទ្រង់​ទទួល​ពាក្យ​ទូរអា‌អង្វរ​របស់​មនុស្ស​ទៀង‌ត្រង់។


អុលឡោះ​មិន​ពេញ​ចិត្ត​នឹង​គូរបាន​របស់​មនុស្ស​អាក្រក់​ទេ ដ្បិត​ពួក​គេ​យក​មក​ជូន​ដោយ​បំណង​អាក្រក់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ យើង​មិន​រវី‌រវល់​នឹង​គូរបាន ដ៏​ច្រើន​ឥត​គណនា​របស់​អ្នក​រាល់​គ្នា​ទេ យើង​ធុញ‌ទ្រាន់​នឹង​ពពែ​ឈ្មោល ព្រម​ទាំង​ខ្លាញ់​កូន​គោ ដែល​អ្នក​រាល់​គ្នា​ដុត​ទាំង​មូល​ជូន​យើង ហើយ​យើង​ក៏​មិន​ពេញ​ចិត្ត​នឹង​ឈាម​គោ ឈាម​ចៀម និង​ឈាម​ពពែ របស់​អ្នក​រាល់​គ្នា​ដែរ។


រីឯ​អ្នក​ដែល​យក​គោ​មក​ធ្វើ​ជា​គូរបាន នោះ​ដូច​ជា​បាន​សម្លាប់​មនុស្ស អ្នក​ដែល​យក​ចៀម​មក​ធ្វើ​គូរបាន នោះ​ដូច​ជា​បាន​វាយ​បំបាក់​ក​ឆ្កែ អ្នក​ដែល​យក​ជំនូន​មក​ជូន នោះ​ដូច​ជា​បាន​យក​ជំនូន​នេះ​ជា​ឈាម​ជ្រូក អ្នក​ដែល​ដុត​គ្រឿង​ក្រអូប នោះ​ដូច​ជា​បាន​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ គឺ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ប្រព្រឹត្ត​តាម ការ​យល់​ឃើញ​របស់​ខ្លួន ហើយ​ចូល​ចិត្ត​តែ​អំពើ​គួរ​ស្អប់​ខ្ពើម


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ស្ដី​អំពី​ប្រជា‌ជន​នេះ​ថា ពួក​គេ​មិន​ចេះ​នៅ​ស្ងៀម​ទេ គឺ​គេ​ចូល​ចិត្ត​រត់​ទៅ​រក​ព្រះ​នានា។ អុលឡោះ‌តាអាឡា​មិន​ពេញ​ចិត្ត​នឹង​ពួក​គេ​ទេ ទ្រង់​នឹក​ឃើញ​កំហុស​របស់​ពួក​គេ ហើយ​ទ្រង់​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត។


តើ​យើង​ត្រូវ​ការ​ឲ្យ​អ្នក​រាល់​គ្នា​យក​ធូប​ពី ស្រុក​សេបា និង​យក​គ្រឿង​ក្រអូប​ពី​ស្រុក​ឆ្ងាយ មក​ជូន​យើង​ឬ? យើង​មិន​ព្រម​ទទួល​គូរបាន​ដុត​របស់ អ្នក​រាល់​គ្នា​ទេ ហើយ​យើង​ក៏​មិន​ពេញ​ចិត្ត​នឹង​គូរបាន​ណា​មួយ របស់​អ្នក​រាល់​គ្នា​ដែរ»។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា៖ «ចូរ​បន្ថែម​គូរបាន​ដុត​ពី​លើ​គូរបាន​ផ្សេងៗ​របស់​អ្នក​រាល់​គ្នា ហើយ​បរិភោគ​សាច់​នោះ​ខ្លួន​ឯង​ទៅ


«នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​គូរបាន​មេត្រី​ភាព​ដែល​គេ​ជូនអុលឡោះ‌តាអាឡា។


ចូរ​ឈប់​ច្រៀង​ទំនុក‌តម្កើង ដ៏​ស្រកៀរ​ត្រចៀក​នេះ​ទៅ! យើង​ក៏​មិន​ចង់​ស្ដាប់​សំឡេង​ពិណ របស់​អ្នក​រាល់​គ្នា​ដែរ។


ឥឡូវ​នេះ ចូរ​នាំ​គ្នា​ទូរអា‌អង្វរ​អុលឡោះ សូម​ទ្រង់​ប្រណី​សន្ដោស​ពួក​យើង! «បើ​អ្នក​រាល់​គ្នា​នៅ​តែ​ធ្វើ​អំពើ​អាក្រក់​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា យើង​ទទួល​អ្នក​រាល់​គ្នា ដោយ​រាក់‌ទាក់​ឬ? - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «តើអុលឡោះ‌តាអាឡា​ពេញ​ចិត្ត​នឹង​គូរបាន​ដុត ព្រម​ទាំង​គូរបាន​ផ្សេងៗ ខ្លាំង​ជាង​ការ​ស្តាប់​បង្គាប់​ទ្រង់​ឬ? ទេ! ការ​ស្តាប់​បង្គាប់​ប្រសើរ​ជាង​ធ្វើ​គូរបាន​ទៅ​ទៀត ការ​យក​ចិត្ត​ទុក​ដាក់​ស្តាប់ ក៏​ប្រសើរ​ជាង​ការ​ជូន​ខ្លាញ់​ចៀម​ឈ្មោល​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម