ទំនុកតម្កើង 35:3 - អាល់គីតាប សូមគប់លំពែង និងពូថៅ ប្រហារអស់អ្នកដែលដេញតាមខ្ញុំ សូមបញ្ជាក់ឲ្យខ្ញុំដឹងថា ទ្រង់ជាម្ចាស់សង្គ្រោះខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល សូមហូតលំពែង និងដែកពួយ ដើម្បីតទល់នឹងពួកដែលតាមបៀតបៀនទូលបង្គំផង! សូមមានបន្ទូលនឹងព្រលឹងរបស់ទូលបង្គំថា៖ “យើងជាសេចក្ដីសង្គ្រោះរបស់អ្នក!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមលើកលំពែង និងដែកពួយ ប្រហារពួកអ្នកដែលដេញតាមទូលបង្គំទៅ! សូមមានព្រះបន្ទូលមកព្រលឹងទូលបង្គំថា «យើងជាព្រះសង្គ្រោះអ្នក!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមគប់លំពែង និងពូថៅ ប្រហារអស់អ្នកដែលដេញតាមទូលបង្គំ សូមបញ្ជាក់ឲ្យទូលបង្គំដឹងថា ព្រះអង្គជាព្រះសង្គ្រោះទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមងាលំពែងរាំងផ្លូវពួកអ្នកដែលដេញតាមទូលបង្គំ សូមមានបន្ទូលមកព្រលឹងទូលបង្គំថា ព្រះអង្គជាសេចក្ដីសង្គ្រោះនៃទូលបង្គំ |
តាមពិត គាត់គោរពទ្រង់ដូច្នេះ មកពីទ្រង់ការពារគាត់ និងផ្ទះសំបែងរបស់គាត់ ព្រមទាំងអ្វីៗដែលគាត់មាន។ ទ្រង់ប្រទានពរឲ្យគាត់បានចំរើនក្នុងកិច្ចការដែលគាត់ធ្វើ ហើយក៏ប្រទានឲ្យហ្វូងសត្វរបស់គាត់ កើនចំនួនច្រើនពាសពេញស្រុកដែរ។
ពេលពួកអ្នកប្រព្រឹត្តអាក្រក់ គឺបច្ចាមិត្ត និងខ្មាំងសត្រូវរបស់ខ្ញុំ នាំគ្នាចូលមកជិត ដើម្បីរកប្រហារជីវិតខ្ញុំ អ្នកទាំងនោះបែរជាត្រូវជំពប់ដួលទៅវិញ។
សូមប្រោសប្រទានឲ្យខ្ញុំមានអំណរ ព្រោះតែទ្រង់សង្គ្រោះខ្ញុំ សូមគាំទ្រខ្ញុំ ដោយប្រទានឲ្យខ្ញុំ មានចិត្តទូលាយមកពីរសរបស់ទ្រង់។
ការសង្គ្រោះ និងសិរីរុងរឿងរបស់ខ្ញុំ ស្ថិតនៅលើអុលឡោះទាំងស្រុង អុលឡោះជាថ្មដាដ៏រឹងមាំ និងជាទីជំរករបស់ខ្ញុំ។
ទ្រង់ធ្វើឲ្យកំហឹងរបស់មនុស្សលោក ប្រែទៅជាការលើកសរសើរតម្កើងទ្រង់វិញ ហើយអស់អ្នកដែលនៅសេសសល់ ពីសង្គ្រាមនឹងនាំគ្នាមកថ្វាយបង្គំទ្រង់។
យើងនឹងឲ្យគេមានអាយុយឺនយូរ ហើយយើងនឹងឲ្យគេឃើញថា យើងពិតជាម្ចាស់សង្គ្រោះមែន»។
ពេលអុលឡោះតាអាឡាបញ្ចប់កិច្ចការទាំងប៉ុន្មានរបស់ទ្រង់នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹមរួចហើយទ្រង់នឹងដាក់ទោសស្ដេចអាស្ស៊ីរី ដែលមានចិត្តអួតអាង និងវាយប្ញកខ្ពស់
អុលឡោះជាអ្នកសង្គ្រោះខ្ញុំ ខ្ញុំផ្ញើជីវិតលើទ្រង់ ខ្ញុំលែងភ័យខ្លាចទៀតហើយ ដ្បិតអុលឡោះតាអាឡាជាកម្លាំងរបស់ខ្ញុំ ខ្ញុំនឹងច្រៀងជូនទ្រង់ ព្រោះទ្រង់បានសង្គ្រោះខ្ញុំ»។
គេនាំគ្នាប្រព្រឹត្ដដូចអុលឡោះបានកំណត់ទុកជាមុន តាមអំណាច និងតាមតម្រិះរបស់ទ្រង់។