ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 34:4 - អាល់គីតាប

ខ្ញុំ​បាន​អង្វរ​អុលឡោះ‌តាអាឡា ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ទ្រង់​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​ភ័យ​ខ្លាច ទាំង​អម្បាល‌ម៉ាន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​បាន​ស្វែងរក​ព្រះយេហូវ៉ា នោះ​ព្រះអង្គ​ក៏​ឆ្លើយ​នឹង​ខ្ញុំ ហើយ​រំដោះ​ខ្ញុំ​ពី​អស់ទាំង​ការភិតភ័យ​របស់ខ្ញុំ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ក៏​ប្រោស​ឲ្យ​ខ្ញុំ​រួច ពី​អស់​ទាំង​ការ​ភ័យ​ខ្លាច​របស់​ខ្ញុំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​បាន​អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​ភ័យ​ខ្លាច ទាំង​អម្បាល‌ម៉ាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្ញុំ​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ក៏​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​អស់​ទាំង​សេចក្ដី​ភិត‌ភ័យ​របស់​ខ្ញុំ

សូមមើលជំពូក



ទំនុកតម្កើង 34:4
20 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ក៏​ចេញ​ទៅ​ជួប​ស្តេច​អេ‌សា​ហើយ​ជម្រាប​ថា៖ «សូម​ជម្រាប​ស្តេច​អេ‌សា ព្រម​ទាំង​កូន​ចៅ​យូដា និង​កូន​ចៅ​ពុន‌យ៉ាមីន ទាំង​អស់​គ្នា​អើយ សូម​ស្តាប់​ខ្ញុំ! អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​អ្នក​រាល់​គ្នា កាល​ណា​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជា​មួយ​ទ្រង់។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្វែង​រក​ទ្រង់ នោះ​ទ្រង់​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រក​ឃើញ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ទ្រង់ នោះ​ទ្រង់​ក៏​បោះ​បង់​ចោល​អ្នក​រាល់​គ្នា​ដែរ។


នៅ​ពេល​មាន​ទុក្ខ​វេទនា ខ្ញុំ​អង្វរ​រក​អុលឡោះ‌តាអាឡា ខ្ញុំ​ស្រែក​ហៅ​រក​ម្ចាស់​របស់​ខ្ញុំ ពី​ក្នុង​ម៉ាស្ជិទ​របស់​ទ្រង់ ទ្រង់​ស្តាប់​ឮ​សំឡេង​ខ្ញុំ ហើយ​ស្នូរ​សំរែក​របស់​ខ្ញុំ​បាន​ឮ​ទៅ​ដល់ ទ្រង់។


ពេល​មនុស្ស​ទុគ៌ត​មាន​ទុក្ខ​វេទនា ទ្រង់​មិន​មាក់​ងាយ​ឬ​ព្រងើយ​កន្តើយ ទ្រង់​មិន​លាក់​មុខ​ចំពោះ​គេ​ឡើយ ពេល​មនុស្ស​ទុគ៌ត​ស្រែក​អង្វរ​រក​ទ្រង់ ទ្រង់​ស្តាប់​គេ។


ពេល​ខ្ញុំ​ខ្វល់​ខ្វាយ ខ្ញុំ​ស្មាន​ថា ទ្រង់​បាន​បណ្តេញ​ខ្ញុំ ចេញ​ឆ្ងាយ​ពី​ទ្រង់​ហើយ ប៉ុន្តែ ពេល​ខ្ញុំ​ស្រែក​រក​ទ្រង់ ទ្រង់​ស្តាប់​ពាក្យ​អង្វរ​របស់​ខ្ញុំ។


រីឯ​អស់​អ្នក​ដែល​ចង់​ឃើញ ខ្ញុំ​ជា​មនុស្ស​គ្មាន​ទោស សូម​ប្រទាន​ឲ្យ​គេ​អាច​ស្រែក​ហ៊ោ ដោយ​អំណរ​សប្បាយ ហើយ​សូម​ឲ្យ​គេ​ពោល​ហើយ​ពោល​ទៀត​ថា «សូម​លើក​តម្កើង​អុលឡោះ‌តាអាឡា! ទ្រង់​ពេញ​ចិត្ត ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់​បាន​ជោគ​ជ័យ!»។


ខ្ញុំ​ជា​មនុស្ស​កំសត់​ទុគ៌ត តែ​អុលឡោះ‌តាអាឡា​បាន​គិត‌គូរ​ដល់​ខ្ញុំ។ ទ្រង់​តែងតែ​សង្គ្រោះ និង​រំដោះ​ខ្ញុំ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​មក​កុំ​បង្អង់​ឡើយ!


ហេតុ​នេះ​ហើយ​បាន​ជា​យើង មិន​ភ័យ​ខ្លាច​អ្វី​ឡើយ គឺ​ទោះ​បី​មាន​រញ្ជួយ​ផែនដី ទោះ​បី​ភ្នំ​នានា​រលំ​ធ្លាក់​ទៅ​ក្នុង​មហា‌សាគរ


ឱ​អុលឡោះ​អើយ នៅ​ថ្ងៃ​ខ្ញុំ​ភ័យ​ខ្លាច ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់។


អុលឡោះ​ជា​អ្នក‌សង្គ្រោះ​ខ្ញុំ ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់ ខ្ញុំ​លែង​ភ័យ​ខ្លាច​ទៀត​ហើយ ដ្បិតអុលឡោះ‌តាអាឡា​ជា​កម្លាំង​របស់​ខ្ញុំ ខ្ញុំ​នឹង​ច្រៀង​ជូន​ទ្រង់ ព្រោះ​ទ្រង់​បាន​សង្គ្រោះ​ខ្ញុំ»។


នៅ​ក្នុង​ពោះ​ត្រី គាត់​អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់។


«ចូរ​សុំ នោះ​អុលឡោះ​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ចូរ​ស្វែង​រក នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ឃើញ ចូរ​គោះ​ទ្វារ នោះ​ទ្រង់​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា​ជា​ពុំ‌ខាន


រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​សូម នោះ​អុលឡោះ​នឹង​ប្រទាន​ឲ្យ ចូរ​ស្វែង​រក គង់​តែ​នឹង​ឃើញ ចូរ​គោះ​ទ្វារ នោះ​ទ្រង់​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា​ជា​ពុំ‌ខាន


ដ្បិត​អុលឡោះ​ពុំ​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ​ដែល​នាំ​ឲ្យ​ខ្លាច​ទេ គឺ​ទ្រង់​ប្រទាន​ឲ្យ​យើង​ទទួល​រស‌អុលឡោះ​ដែល​ផ្ដល់​កម្លាំង សេចក្ដី​ស្រឡាញ់ និង​ចិត្ដ​ធ្ងន់។


កាល​អាល់ម៉ា‌ហ្សៀស​រស់​នៅ​ក្នុង​លោក​នេះ​នៅ​ឡើយ គាត់​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង និង​បង្ហូរ​ទឹក​ភ្នែក​ទូរអា​សូម​អុលឡោះ ដែល​អាច​សង្គ្រោះ​គាត់​ឲ្យ​រួច​ពី​ស្លាប់។ ដោយ​អាល់ម៉ា‌ហ្សៀស​បាន​គោរព​ប្រណិ‌ប័តន៍​អុលឡោះ នោះ​អុលឡោះ​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​សូម‌អង្វរ។


ទត​រិះ​គិត​ថា៖ «ថ្ងៃ​ណា​មួយ ស្តេច​សូល​មុខ​ជា​សម្លាប់​ខ្ញុំ​មិន​ខាន។ គ្មាន​ផ្លូវ​ណា​ល្អ​ជាង​រត់​ភៀស​ខ្លួន ទៅ​នៅ​ស្រុក​ភីលី‌ស្ទីន​ទេ ធ្វើ​ដូច្នេះ ស្តេច​សូល​នឹង​បោះ​បង់​ចោល​គំនិត​ដេញ​តាម​ចាប់​ខ្ញុំ នៅ​ក្នុង​ទឹក​ដី​អ៊ីស្រ‌អែល​ទៀត ហើយ​ខ្ញុំ​នឹង​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ស្តេច»។